អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើញត្តិបន្ទាន់ជូន ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ពីសំណាក់កងទ័ពថៃ។
👍1
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញបន្តចុះពិនិត្យទីតាំងជាក់ស្តែង ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីបានទទួលព័ត៌មាន មានការចាក់ធុងបាស់បំពងសំលេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជា ​រួមមាន​ទាំង​អ្នក​ឈឺ មនុស្ស​ចាស់ កុមារ និង​ជន​ពិការ នៅពេលយប់ស្ងាត់។ សំលេងរួមមាន៖ សំឡេងខ្មោច សំឡេងឆ្កែព្រុស និងសំឡេងឆ្កែលូ ជាដើម។
ថ្ងៃសៅរ៍ ៤ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញ ទស្សនកិច្ចលើនាវា PLAN 83 និង PLAN 988 របស់ កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន និងបានទទួលស្វាគមន៍ វរនាវីឯកពិសេស XU JIANGUO នាយករងសាលាបណ្ឌិត្យសភាកងទ័ពជើងទឹក Dalian PLAN និងជាមេបញ្ជាការនាវាហ្វឹកហ្វឺន Flotilla ចូលជួបសម្តែងការគួរសម នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ៕
ក្ដី​ឈឺចាប់​មួយនេះ​មិនអាចបំភ្លេចបាន​ឡេីយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ជោគជ័យ​ ភូមិ​ព្រៃ​ចាន់​ ដែល​ចោរសៀមឈ្លាន​ចាក់​ធុងបាស់​សម្លេង​ខ្មោច​ព្រឺព្រួច​រំខាន​ដំណេក​របស់​កុមារ​ ចាស់​ជរា​ ស្ត្រី​មានផ្ទៃពោះ​ កណ្តាល​អាធ្រាត្រ​ ។

សូមអោយ​អ្នកដែល​កំពុង​រកស៊ី​ជាមួយ​ចោរសៀម​ឈ្លានពាន​ មេត្តា​ក្រលេកមកមេីល​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​យើងនៅទីនេះផង​ ។

(រូប​ថត​យប់​ថ្ងៃ​ទី​១១ឆ្លង​ចូល​ថ្ងៃ​១២​ តុលា​ ២០២៥​)

ប្រភព: ពូ ផែង វណ្ណៈ
😭2😢1