អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
🚨*ព័ត៌មានក្តៅៗ : ប្រធានក្រុមចលនាប្រជាជនប្រឆាំងនឹងអំពើពុករលួយថៃ លោក Wira Somkwamkit បានធ្វើការព្រមានមកលើអ្នកភូមិខ្មែរ នៅវេលារសៀល ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥នេះថា៖

«ប្រសិនបើ មន្ត្រីសមត្ថកិច្ចរបស់ថៃ 🇹🇭 មិនអាចធ្វើការរុញច្រានអ្នកភូមិខ្មែរ ឱ្យចាកចេញពីភូមិបានទេ នោះលោកនឹកដឹកនាំក្រុមចលនាប្រជាជនថៃរបស់លោក ដើម្បីចាត់វិធានការទៅលើអ្នកភូមិខ្មែរដោយខ្លួនឯង»។

*លោកសង្កត់ធ្ងន់ថា៖ «តំបន់ដែលអ្នកភូមិខ្មែរ 🇰🇭 កំពុងរស់នៅបច្ចុប្បន្ននេះ គឺជាទឹកដីរបស់ថៃ តាំងពីជំនាន់ស្តេចថៃជូឡាឡុងកន រាមាទី៥ មកម្ល៉េះ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/1BVWdzxtwt/?mibextid=wwXIfr

#JusticeForCambodia
#Thailandviolatedtheceasefire
This media is not supported in your browser
VIEW IN TELEGRAM
ប្រធាន IOT ប្រចាំប្រទេសថៃ បានកោតសរសើរថៃថា បានអនុវត្តបទឈប់បាញ់យ៉ាងល្អ ហើយកងទ័ពថៃ ពិតជាបានធ្វើការងារចំពោះបញ្ហាទាំងនេះបានយ៉ាងប្រសើរ។

ស្តាប់ហើយសែនឈឺចាប់ ដែលមិនផ្តល់យុត្តិធម៌ដល់កម្ពុជា។

កម្ពុជាបានរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងទាំងកម្រោលពីថៃ ហើយពួកគេថែមទាំងបានបំពានបទឈប់បាញ់ពេញទំហឹងទៀតផង។

ខ្ញុំចង់ឃើញប្រធាន IOT ប្រចាំកម្ពុជា ចេញមកបញ្ជាក់លើបញ្ហាទាំងនេះវិញ ក្រោយដឹកនាំក្រុមការងារចុះទៅពិនិត្យផ្ទាល់នៅកន្លែងដែលទាហានថៃ ចូលមករំលោភបំពានស្រស់ៗ។
🤬41🔥1
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធកងកម្លាំងយោធាចម្រុះថៃ បានរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានប្រើគ្រឿងចក្រឈូសឆាយដី រួចធ្វើសកម្មភាពរាវមីន លើដីដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ស្នងការជាប់ព្រំដែនម្នាក់ អាចត្រៀមចាកចេញ។ អ្នកថ្មី គួរដាក់អ្នកខ្លាំង ទើបជួយបានច្រើន។

ប្រភព: បង ស៊ន សុភក្ត្រ
🚨ព័ត៌មានក្តៅ! អា Kan Jom Phalang បាននិយាយថា វានិងចាក់សម្លេងធុងបាស់ដូចកាលពីយប់មិញជារៀងរាល់យប់ដើម្បីឲ្យខ្មែរស្តាប់ ព្រោះនេះវាទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយវាបានបញ្ជាក់ថា ឡានដឹកទូកុងតឺន័រចំនួន30ទៀតនិងមកដល់ឆាប់ៗនេះ ដើម្បីដាក់ជារបងការពារទឹកដីរបស់វាទៀតផង!
🚨សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវទាំងពួង៕
សាធុ សាធុ សាធុ!🙏❤️🇰🇭👮‍♂️
🙏103👍1
អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មាន អំពីការជូនដំណឹងរបស់នគរបាលភូមិន្ទថៃ ស្នើសុំលើកពេលកិច្ចប្រជុំលើកទី២ ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅស្រុកកំរៀង ខេត្តបាត់ដំបង ដោយពុំទាន់បានកំណត់កាលបរិច្ឆេទថ្មីនៅឡើយ៕
ស្ងាត់មួយពេល ក្រោយចូលនិវត្តន៍ អតីតមេភូមិភាគ២ថៃ ហើយបច្ចុប្បន្នជាទីប្រឹក្សាកងទ័ពថៃលោក ប៊ុនស៊ីង ផាតឃ្លាំង បានចេញមកបោះសំដីក្អេងក្អាងថា ការដណ្តើមយកប្រាសាទខ្នា មិនពិបាកដូចការវៃយកភ្នំទ្រព្យនោះឡើយ (សូមបញ្ជាក់ថា នេះជាការអះអាងតែម្ខាងរប​ស់គាត់ទេ តែភ្នំទ្រព្យកម្លាំងយើងនៅឈរជើងនៅឡើយ)។

ខ្ញុំសូមបញ្ជាក់ថា កងទ័ពកម្ពុជា បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅប្រាសាទខ្នា ដែលស្ថិតនៅខាងកើតប្រាសាទតាក្របី ព្រោះជាប្រាសាទរបស់ខ្មែរ និងជាទឹកដីរបស់ខ្មែរ។

សំដីអួតរបស់អតីតមេភូមិភាគ២ បានឭជាញឹកញាប់ពេលនៅកាន់តំណែង ជាពិសេសស្រែកវៃយកប្រាសាទតាក្របីឲ្យបាន តែមិនត្រឹមវៃយកបានទេ ផ្ទុយទៅវិញមានតែត្រូវខ្ទាតពីប្រាសាទ មិនអាចឡើងមកឈរជើងបានទៀតផង គឺនៅពេលនេះកម្លាំងទ័ពកម្ពុជា នៅគ្រប់គ្រង និងឈរជើងយ៉ាងរឹងមាំលើប្រាសាទតាក្របី។

ប្រភព: បង ស៊ន សុភក្ត្រ
👍2
🚨ព័ត៌មានក្តៅ! ពេលនេះអា Kan Jom Phalang បាននិយាយថា យប់នេះវានិងចាក់ធុងបាស់ដោយដាក់សំឡេងខ្មោចដើម្បីរំខានដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង នៅឃុំអូរបីជាន់!
*សូមបងប្អូនយើងមានការប្រុងប្រយ័ត្ន🙏❤️🇰🇭👮‍♂️
🤔2