អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
515 videos
216 links
Download Telegram
🚨ព័ត៌មានក្តៅ! លោកវីរ:​ ស៊ុមខ្វាមឈីត​ (មេបាតុករពីមុន)​ បាននិយាយថា ទុកពេលឲ្យទាហានរបស់ខ្លួន បណ្តេញប្រជាជនកម្ពុជានៅ​ ភូមិព្រៃចាន់​ ភូមិជោគជ័យ​ ខេត្តបន្ទាយមានជ័យ​ ចេញឱ្យអស់ត្រឹម​ ៦ល្ងាចថ្ងៃនេះ​ បេីមិនចឹងទេ​ លោកនឹងដឹកនាំប្រជាជនបាតុករចូលធ្វេីការដោយខ្លួនឯងផ្ទាល់​ ហេីយបន្ថែមទៀតថា កុំឲ្យទាហានហាមឃាត់លោកឱ្យសោះ!
🤣3
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី និងប្រទេសសមាជិកអាស៊ានដទៃទៀត បានចុះទៅបំពេញភារកិច្ចនៅទីកន្លែងដែលភាគីថៃ កំពុងធ្វើសកម្មភាពរំលោភបំពាននៅភូមិព្រៃចាន់ ដូចជា ធ្វើការឈូសឆាយដី ការរាវមីនដោយក្រុមទាហានថៃប្រដាប់ដោយអាវុធចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ចំនួនពីរលើកគឺ៖ លើកទី១៖ នៅវេលាម៉ោង ១១:០៥នាទីព្រឹក និងលើកទី២៖ នៅវេលាម៉ោង ១៣:៥៥នាទីរសៀល
និងចាប់តាំងពីវេលាព្រឹកមកទល់ពេលនេះនៅតែបន្តតាមដានដោយយកចិត្តទុកដាក់លើសភាពការណ៍នៅទីនោះនៅឡើយ ដើម្បីអាចស្វែងយល់ និងវាយតម្លៃហេតុការណ៍ខាងលើឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀង ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

សូមគូសបញ្ជាក់ថា បើយោងតាមផែនការក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំនៅភូមិខាងលើនេះ។
🚨បងប្អូនមានឆ្ងល់ដូច Admin ទេ សៀមវាយកអាប៊ុលឈូសឆាយដី ហើយបន្ទាប់មកវាដឹកនាំក្រុមទាហានវាចុះរាវមីននៅតំបន់ដែលឈូសឆាយរួច។ បើនៅកន្លែងនិងមានមីនមែន ចុះហេតុអ្វីបានជាអាប៊ុលជាន់មិនផ្ទុះ?🤔😏🇹🇭
UPDATE: សកម្មភាពឈូសឆាយរបស់យោធាថៃ នៅភូមិព្រៃចាន់បានផ្អាកហើយ នៅម៉ោង៣៖៣៥នាទីរសៀលនេះ

(បន្ទាយមានជ័យ)៖ គិតត្រឹមម៉ោង៣៖៣៥នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ សកម្មភាពឈូសឆាយទន្ទ្រានចូលទឹកដីកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់ភាគីថៃ បានផ្អាកហើយ។​នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន Fresh News ដែលចុះរាយការណ៍នៅទីតាំងជាក់ស្តែង។
21
BREAKING: ណូបែលសន្តិភាពឆ្នាំ២០២៥ បានទៅលើមេដឹកនាំក្រុមបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado !
6
យោងលើលិខិតឆ្លើយតបនាថ្ងៃនេះ( ១០ តុលា ២០២៥ )របស់ ឯកឧត្តម Volker Türk (OHCHR)បានលើកឡើងថា " ចំពោះកងទ័ពទាំង ១៨រូបត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ ត្រូវទទួលបានការថែទាំឲ្យបានពេញលេញ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន ហើយខ្ញុំក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាលប្រទេសថៃ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែលកំពុងស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃ ផងដែរ។"