🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើការបញ្ជាក់ពីវិមានរដ្ឋាភិបាលថៃ នៅវេលាព្រឹក ថ្ងៃទី១០ តុលា ២០២៥នេះថា៖
«បន្ទាប់ពីមានការស្នើឡើងវិញពីកងទ័ពថៃ 🇹🇭 ឱ្យលោកត្រួតពិនិត្យលើផែនការត្រៀមជម្លៀសលើអ្នកភូមិខ្មែរ 🇰🇭 និងច្បាប់អាជ្ញាសឹកថៃ ព្រឹកនេះ លោកកំពុងប្រជុំបន្ទាន់ អំពីស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ ដោយលោកនឹងធ្វើជាប្រធាន នៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC)»។
*លោកបន្ថែមថា៖ «នៅថ្ងៃនេះ មេបញ្ជាការយោធភូមិភាគ១ថៃ លោក Worayos Luangsuwan កំពុងចុះទៅត្រួតពិនិត្យ កន្លែងដែលអ្នកភូមិខ្មែរកំពុងរស់នៅ ដើម្បីតាមដានអំពីស្ថានភាពទូទៅ»៕ (Smeyy)
*ប្រភព : https://www.facebook.com/share/p/1D5RmPB3f9/?mibextid=wwXIfr

Channel name was changed to «អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ»
This media is not supported in your browser
VIEW IN TELEGRAM
🚨ព័ត៌មានក្តៅ! ពេលនេះក្រុមប៉ូលីសប្រឆាំងបាតុកម្មសៀម កំពុងធ្វើសកម្មភាពដើរជិតតំបន់ព័ទ្ធស្បៃខ្មៅ! យ៉ាងណាមិញយើងរងចាំមើលបន្តទៀតសិន។
🤬7
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការ យោធភូមិភាគទី៤ កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗចំនួនបី៖
១. ការណែនាំសមាសភាពក្រុមការងារសម្របសម្រួល (Cordination Group) នៃភាគីទាំងពីរ
២. ការបន្តប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង
៣. ពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ
សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ជាការអនុវត្តស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់ គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុង កិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការប្តេជ្ញាបន្តកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។

updateនេះជាវីដេអូបន្ថែមនៅវេលាម៉ោង11:40
👍3