អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
🚨ព្រឹកថ្ងៃទី9/10/2025 សៀមបានបង្ហោះដ្រូនស៊ើបការណ៍មើលនៅតំបន់ឃុំ អូរបីជាន់!
🤔4🤣2👎1
🚨ព័ត៌មានក្តៅ! អភិបាល​ខេត្ត​ស្រះកែវ ប្រកាស​ថា នៅ​ថ្ងៃ​ទី​១០ ខែ​តុលា បើកម្ពុជា​មិន​ចាកចេញ​ទេ «ច្បាស់​ជា​មាន​បញ្ហា!»។

ប្រភព: PPTV 36 HD
👎8🤣2
This media is not supported in your browser
VIEW IN TELEGRAM
🚨UPDATE- អភិបាលខេត្តស្រះកែវ បានបញ្ជាក់យ៉ាងច្បាស់ថា កាលបរិច្ឆេទកំណត់នៅថ្ងៃទី១០ ខែតុលា សម្រាប់ឲ្យកម្ពុជា ហើយបានបញ្ជាក់ថា "ខ្ញុំចង់បណ្តេញពួកគេចេញ ហើយខ្ញុំចង់ធ្វើរឿងនេះយូរហើយ"។

ប្រភព: Amarin TV Hot News
🤣1
លិខិតរបស់ឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យ ជូនអភិបាលខេត្តស្រះកែវ របស់ថៃ ដោយបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទីតាំងនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០៕

«ក្រសួងការពារជាតិ»
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាក្នុងការរៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីភាគីទាំងពីរបានផ្លាស់ប្តូរកែសម្រួលលើឯកសារនេះចំនួន ២ លើករួចមកហើយ។ ការរៀបចំឱ្យមាននិយាមនីតិវិធី ប្រតិបត្តិ (SOP) នេះគឺ ដើម្បីធានាបាននូវបែបបទការងារមួយដែលមានស្តង់ដារ ព្រមទាំងធានាបាននូវអធិបតេយ្យ និងបូរណភាពទឹកដី ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ជាពិសេសកិច្ចការងារនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលបន្សល់ទុកពីសង្គ្រាម។

គួររំលឹកផងដែរថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបពិភាក្សាការងាជាមួយឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក នៅវិមានសន្តិភាពនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ តុលា ២០២៥៕
1
🚨ព័ត៌មានក្តៅ! លោក Maris បានចង្អុលបង្ហាញថា រដ្ឋាភិបាលអាចលុប MOU 43-44 ដោយខ្លួនឯងជាមួយនឹងដំណោះស្រាយរបស់ខុទ្ទកាល័យដោយមិនចាំបាច់រុញបន្ទុកទៅប្រជាពលរដ្ឋទៅបោះឆ្នោតប្រជាមតិទេ។ ហើយបានចង្អុលបង្ហាញថាលោកត្រូវតែទទួលខុសត្រូវចំពោះផលវិបាកអវិជ្ជមានណាមួយកើតឡើង៕

ប្រភព: https://www.facebook.com/share/1ACnEWPPsY/?mibextid=wwXIfr
🤣6