🚨ព័ត៌មានក្តៅ! អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទថៃ បានទៅពិនិត្យតំបន់ព្រំដែនសុរិន-ភូម៉ាឃឿ ក្នុងខេត្តស៊ីសាកេត ដោយសង្កត់ធ្ងន់ថា កងទ័ពត្រៀមខ្លួនជានិច្ច។
ប្រភព: បញ្ជារការភូមិន្ទថៃ
ប្រភព: បញ្ជារការភូមិន្ទថៃ
🚨*ព័ត៌មានក្តៅៗ : បើទោះបីជាក្រសួងសុខាភិបាលកម្ពុជា 🇰🇭 ចេញព័ត៌មានបំភ្លឺថា ចុងភៅ ជនជាតិថៃ បានស្លា.ប់ដោយសារ «ការគាំងបេះដូង» ក៏ដោយ ក៏អ្នកនាំពាក្យក្រសួងការបរទេសថៃ 🇹🇭 លោក Nikorndej Balankura មិនសុខចិត្តដែរ លោកបានធ្វើការបញ្ជាក់ជាថ្មី នៅថ្ងៃទី៨ តុលា ២០២៥នេះថា៖
«បន្ទាប់ពី មានករណីចុងភៅ ជនជាតិថៃ ១រូប បានបាត់បង់ជីវិតនៅមន្ទីរពេទ្យកម្ពុជា លោកបានបញ្ជាឱ្យស្ថានអគ្គកុងស៊ុលថៃ 🇹🇭 ពន្លឿនការស៊ើបអង្កេតលើករណីនេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីផ្ទៀងផ្ទាត់ស្វែងរកការពិតនៃការស្លា.ប់ នៃពលរដ្ឋរបស់លោក»។ (Smeyy)
(សូមអានព័ត៌មានបំភ្លឺរបស់ក្រសួងសុខាភិបាលកម្ពុជាយើង ក្នុងរូបខាងក្រោម ថៃប្រតិដ្ឋព័ត៌មានមិនពិត គ្រាន់តែដើម្បីបំបាក់មុខវិស័យសុខាភិបាលកម្ពុជាយើងតែប៉ុណ្ណោះ)៕
*ប្រភព : https://www.facebook.com/share/p/1BJRMzN11s/?mibextid=wwXIfr

🗿3🥴1
ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រមាថលើ សម្ដេចតេជោ គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា
(ភ្នំពេញ) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារក្នុងគណនីរបស់ឯកឧត្តម នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដោយមានខ្លឹមសារថា៖ "ការប្រមាថលើ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា៖
ទី១) ជាការប្រមាថពីជនបរទេសមកលើថ្នាក់ដឹកនាំកម្ពុជា ដែលក្នុងនាមជាជាតិសាសន៍មួយ គួរមានការកំណត់អោយច្បាស់ ថាជាអ្វីមួយ ដែលមិនអាចទទួលយកបាន មិនថាក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។ កម្ពុជា ជាកម្ពុជា ទោះមានចំណុចណាក៏ដោយជារឿងរបស់កម្ពុជា ដូច្នេះការប្រមាថរបស់បរទេសគឺមិនអាចទទួលយកបានទេ។
ទី២) ការប្រមាថលើ សម្តេចតេជោ ដែលជាតួអង្គប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដែលបានលះបង់គ្រប់បែបយ៉ាង ដោយបាននាំកម្ពុជា ពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្គ្រាម ពីបាតដៃទទេ មកកម្ពុជាមួយដែលយើងមានមោទនភាពដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ជាឥស្សរជនដែលបានឆ្លងកាត់ ១០៥ សមរភូមិ ដាក់ជីវិត ជាដើមទុន ម្តងហើយម្តងទៀត ដើម្បីឱ្យប្រទេស និងប្រជាជនមានភាពសុខសាន្ត រហូតសព្វថ្ងៃនេះ និងជាថ្នាក់ដឹកនាំរបស់កម្ពុជាដែលមានការទទួលស្គាល់លើឆាកអន្តរជាតិសម្រាប់ភាពជាអ្នកដឹកនាំ ក្នុងកិច្ចការនយោបាយជាសាកល ដែលបានលើកស្ទួយ កិត្តិយស និងមុខមាត់របស់កម្ពុជា។
ទី៣) ឆាកជីវិតរបស់ សម្តេចតេជោ បានឆ្លងកាត់ការប្រមាថរាប់មិនអស់ ដោយឡែក លើកនេះដូចគ្នាដែរ ទោះទង្វើប្រមាថរបស់ជនជាតិថៃមួយចំនួនមកលើលោក ក៏ សម្តេចតេជោ នៅតែអំពាវនាវអោយប្រជាពលរដ្ឋខ្មែរទាំងអស់ ថែរក្សាភាពថ្លៃថ្នូរ មិនធ្វើសកម្មភាពណាដែលជាការប្រមាថដូចអ្វីដែលប្រជាជនថៃមួយចំនួនតូចបានធ្វើកន្លងមកនោះទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគោរព និងចូលរួមតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីភាពថ្លៃថ្នូរនៃប្រជាជាតិយើង។
ទី៤) សម្រាប់បញ្ហាព្រំដែនកម្ពុជាថៃ សូមបងប្អូនជនរួមជាតិ បន្តចូលរួមគាំទ្រ និងផ្តល់ជំនឿទុកចិត្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន។ ដូច សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ជាបន្តបន្ទាប់ កម្ពុជាចង់បានសន្តិភាព ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីផ្អែកលើការចរចា និងច្បាប់អន្តរជាតិ ជាជាងការប្រើកម្លាំង។ ការអត់ធ្មត់របស់យើងជាជម្រើសយុទ្ធសាស្ត្រ និងល្អសម្រាប់យើងដែលអ្នកចង់បានសន្តិភាព។
ការគោរពចាស់ទុំ ជាពិសេស ឥស្សរជនដែលមានស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ គឺជាការគោរពមិនសាបសូន្យសម្រាប់ខ្ញុំក្នុងនាមជាកម្មាភិបាលជំនាន់ក្រោយរបស់គណបក្ស និងជាទស្សនៈរបស់ខ្ញុំក្នុងនាមជាប្រជាជនខែ្មរមួយរូប។ នេះជាទំនៀមទម្លាប់ប្រពៃណីដ៏អស្ចារ្យរបស់ប្រជាជាតិខ្មែរយើង"។
#CambodiaWantsPeace
#JusticeForCambodia
#Cambodianeedpeace
#TruthFromCambodia
#ThaiLawOnCambodianSovereignty
#ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ និងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពទូទាំងប្រទេស សូមប្រកាសថ្កោលទោសចំពោះប្រជាជនថៃមួយចំនួនដែលធ្វើការប្រមាថមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជន ដទៃទៀតរបស់កម្ពុជា ដែលជាទង្វើមិនអាចទទួលយកបាន មានលក្ខណៈអសីលធម៌ អគុណធម៌ គ្មានភាពស៊ីវិល័យ ដោយប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
❤3
This media is not supported in your browser
VIEW IN TELEGRAM
🟢សូមផ្តល់កម្លាំងចិត្តឲ្យកងទ័ពដ៏អង់អាចក្លាហានរបស់យើងម្នាក់មួយបងប្អូន ថ្ងៃនេះទាហានកម្ពុជា បាននាំគ្នារើបន្លាលួសដែលទាហានសៀមរាយនៅតំបន់មុំបី បានដោយជោគជ័យ៕
*ឥឡូវព័ត៌មានសៀម ចាប់ផ្តើមនាំគ្នាបង្ហោះតាមបណ្តាញសង្គមដោយមិនពេញចិត្ត មកលើទាហានកម្ពុជាយើងដែលរើបន្លាលួសរបស់វា។
សូមអរគុណភាពអង់អាចរបស់កងទ័ពរបស់យើង🙏❤️🇰🇭👮♂️

❤9🥰2
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។
វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។
នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។
ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។
ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។
ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ។
ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)៕