អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
«បេតិកភណ្ឌវប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នា ដូច្នេះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនមែន គ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើយ ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោក ព្រោះគឺជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិ។

ដូចក្នុងករណីប្រាសាទព្រះវិហារ ទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលថានៅក្នុងអធិបតេយ្យដែនដីកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ យូណេស្កូ នៅឆ្នាំ២០០៨ ក៏ដោយ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរ»។

—ឯកឧត្តម សួស យ៉ារ៉ា ថ្លែងនៅក្នុង «សន្និសីទពិភពលោកយូណេស្កូ ស្តីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅប្រទេសអេស្ប៉ាញ
ត្រឹមម៉ោង10:10នាទីយប់នេះ បងប្អូនអាចចូលសម្រាកបានដោយស្ងប់ចិត្តចុះ គ្រប់សមរភូមិគឺស្ងប់ស្ងាត់នៅឡើយ៕
បើមានអ្វីនោះ Admin និងរាយការណ៍ជូនបងប្អូនឲ្យបានដឹង!
សូមអរគុណ!🙏❤️🇰🇭👮‍♂️
3
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើការបញ្ជាក់អំពីគោលជំហររបស់ថៃ ពីវិមានរដ្ឋាភិបាលថៃ នៅថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥នេះថា៖

«ប្រសិនបើ កម្ពុជា 🇰🇭 ដាក់ពាក្យបណ្តឹងប្តឹងថៃ 🇹🇭 ទៅកាន់តុលាការអន្តរជាតិ (ICJ) ជុំវិញរឿងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី វាគឺជាសិទ្ធិរបស់ភាគីកម្ពុជា ប្រទេសថៃ មានគោលនយោបាយច្បាស់លាស់ ដោយឈរនៅលើផលប្រយោជន៍ជាតិ ក្នុងការប្តឹងតវ៉ាទៅកាន់កម្ពុជាវិញ»៕ (Smeyy)
🚨ព្រឹកនេះ មានដ្រូនខ្នាតធំរបស់សៀមមួយគ្រឿង ហោះឆ្វែលនៅតំបន់ប្រាសាទតាមាន់ធំ! និងមានការចាក់សម្លេងតន្រ្តី ចេញពីម៉ៃក្រូ និងធុងបាស់នៅទិសភ្នំខ្មោចទៀតផង៕
«ពួកចោរមិនចេះនៅស្ងៀម»
👏3
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោក នៃ សភាម៉ាឡេស៊ី (Parliamentary Federation for World Peace-PFWP) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត YB Datuk Wira Mohd Hatta Bin Md Ramli សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ តុលា ២០២៥៕
សៀមនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហារ យកមកកាន់កាប់វិញរូបភាពទាហានសៀមថតនិងឃ្លាំមើលរាល់ថ្ងៃ
1
This media is not supported in your browser
VIEW IN TELEGRAM
បន្ទាន់នៅថ្ងៃទី/01/10/2025/សៀមបាន ឃ្លាំមើលតាម snaperនៅតំបន់បានណង ចាន់-ណងយ៉ាកែវ
👍3
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទថៃ បានត្រួតពិនិត្យការត្រៀមលក្ខណៈប្រតិបត្តិការរបស់ វីង៣ នៅខេត្តស្រះកែវ និង វីង ២១ នៅខេត្តអ៊ូប៊ុនរ៉ាត់ថានី។


ឧត្តមសេនីយ៍ឯក សេក សានគន្ថា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ បានចុះត្រួតពិនិត្យការត្រៀមប្រតិបត្តិការរបស់ វីង៣ និងវីង២១។ ពួកគេត្រូវបានទទួលស្វាគមន៍ដោយ អនុសេនីយ៍ឯក សុងសាក់ ធម្មសាន្ត មេបញ្ជាការកងពលលេខ៣ និងអនុសេនីយ៍ឯក ផាក់ ប៊ុនយ៉ាវ៉េត មេបញ្ជាការកងពលលេខ២១។

ដំណើរ​ទស្សនកិច្ច​របស់​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ថៃ ដើម្បី​តាមដាន​ស្ថានការណ៍ និង​រៀបចំ​មូលដ្ឋានទ័ព​អាកាស​ទាំងពីរ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​។ លោកក៏បានថ្លែងនូវសេចក្តីថ្លែងការណ៍អំពីចេតនា និងបញ្ជាក់ជាថ្មីអំពីការបន្តប្រតិបត្តិការ និងការថែរក្សាការត្រៀមខ្លួនការពារព្រំដែនកម្ពុជា-ថៃ។

ដំណើរ​ទស្សន​កិច្ច​នេះ​ក៏​មាន​គោល​បំណង​លើក​កម្ពស់​សីលធម៌​បុគ្គលិក​បម្រើ​ការ​នៅ​តាម​មូលដ្ឋាន​ទ័ព​អាកាស​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។
5