អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
តម្លៃប្រេងសាំង ឡើងឬនៅដដែលបងប្អូន អ្នកជាយដែន?
តម្លៃប្រេងសាំងនៅភ្នំពេញ នៅតាមស្ថានីយប្រេងភាគច្រើនបំផុត អនុវត្តតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម.។

នេះជាតម្លៃប្រេងសាំងនៅស្ថានីយតូតាល់ លើផ្លូវ៥៩៨ ត្រឹម៣៨៥០រៀលក្នុងមួយលីត្រ ត្រឹមយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦.។

ចលាចលទៅទិញប្រេងស្តុកទុកនៅថ្ងៃនេះ មានតែនៅតាមខេត្ត ដែលរុញឲ្យតម្លៃឡើងយ៉ាងខ្លាំង.។

សូមអាជ្ញាធរ និងមន្រ្តីជំនាញ ត្រូវចុះត្រួតពិនិត្យ និងទប់ស្កាត់ការឡើងតម្លៃប្រេងសាំងនេះឲ្យទាន់ពេលវេលា.៕

"ស៊ន សុភក្ដ្រ.FN"
2🙏1
សូមបើកបរដោយប្រុងប្រយ័ត្នខ្ពស់បំផុត សម្រាប់បងប្អូនអ្នកធ្វើដំណើរឡើងចុះភ្នំដងរែកទិស(ច្រកជប់គគីរ) ដែលស្ថិតនៅអូរត្រជាក់ចិត្ត ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ.៕
07-03-2026
7:25យប់ នៅទិស"ជប់គគីរ" មានដ្រូនស៊ើបការណ៍សៀមហោះចំនួន3គ្រឿង.!
07-03-2026
ខេត្តឧត្តរមានជ័យ. ក្រុមការងារចម្រុះ ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ និងធានានូវសុក្រឹតភាពបរិមាណ-គុណភាព ជូនអ្នកប្រើប្រាស់!

សកម្មភាពចុះអនុវត្តរួមមានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍, ក្រុមប្រឹក្សាសង្កាត់ សហការជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ មន្ត្រីពលកិច្ច និងការប្រកួតប្រជែង (ក.ប.ប.), មន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពលខេត្តឧត្តរមានជ័យ.។

សកម្មភាពអាទិភាពក្នុងការចុះត្រួតពិនិត្យនេះ រួមមាន ការត្រួតពិនិត្យតម្លៃលក់រាយ ដោយធានាថាគ្រប់ស្ថានីយទាំងអស់ត្រូវលក់តាមតម្លៃកំណត់ដែលក្រសួងពាណិជ្ជកម្មបានចេញប្រកាស ដើម្បីបង្ការការឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី.។

ការត្រួតពិនិត្យគុណភាព និងបរិមាណ ប្រើប្រាស់ឧបករណ៍បច្ចេកទេសដើម្បីផ្ទៀងផ្ទាត់កម្រិតសន្ទស្សន៍ប្រេង និងបរិមាណលីត្រឱ្យបានត្រឹមត្រូវតាមស្ដង់ដារ ដើម្បីកុំឱ្យមានការកេងបន្លំដល់អ្នកប្រើប្រាស់.៕

"ក្រសួងព័ត៌មាន ខេត្តឧត្តរមានជ័យ"
2
ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦
1
7:10យប់ នៅទិស"ជប់គគីរ" មានដ្រូនស៊ើបការណ៍សៀមហោះចំនួន4គ្រឿង!
08-03-2026
😢31
សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ សាំងធម្មតា ៥២០០រៀល/លីត្រ និង ប្រេងម៉ាស៊ូត ៦០៥០រៀល/លីត្រ
🙏1