អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
🚨តំបន់ប្រាសាទតាមន្តធំ ប្រាសាទតាក្របី និងព្រះវិហារ បានត្រៀមខ្លួនរួចរាល់!
2
🚨ដំណឹងថ្មីក្តៅៗ ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទិសប្រាសាទតាក្របី ទាហាមសៀមបានប្រេីចំពាមបាញ់គ្រាប់គ្លី និងបាញ់កាំភ្លេីងខ្យល់ប្រេីគ្រាប់បាដាងកង់ មកលេីទាហានយេីង❗️
😢3👍2
គិតត្រឹមម៉ោង3:00នាទីរសៀលនេះ សភាពការណ៍នៅធម្មតានៅឡើយ កងកម្លាំងបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច!
🚨BREAKING NEWS កងយោធពលខេមរភូមិន្ទថៃ ហាមពលរដ្ឋចូលតំបន់ពង្រាយយោធា តាមព្រំដែនកម្ពុជា-ថៃ។ ការផ្គត់ផ្គង់ត្រូវបញ្ជូនទៅកាន់តំបន់ដែលបានកំណត់។ ការផ្សព្វផ្សាយរូបភាព និងសំរបសំរួលនៃប្រតិបត្តិការយោធាត្រូវបានហាមឃាត់ដោយហេតុផលសុវត្ថិភាព។
លោក Anutin នឹងមិនចូលរួមវេទិកាអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាកម្ពុជា ដោយលោកបញ្ជាក់ថា មានកត្តាជាច្រើនដែលអាចនាំឱ្យមានបញ្ហាបន្ថែមទៀត។
This media is not supported in your browser
VIEW IN TELEGRAM
ថ្ងៃទី23/09/2025
🚨ដំណឹងបន្ទាន់! ថៃជម្លៀសប្រជាពលរដ្ឋវាទៀតហើយ
នៅ ខេត្តសូរិន្ទ
ប្រភពពី: ប្រជាជនថៃ
🚨*កងទ័ពសៀម ចុះផ្សាយបំភ្លៃមួលបង្កាច់ខុសការពិតទាំងស្រុង កម្ពុជាយើងមិនបានអូស BM-21 ឡើងតំបន់អានសេះ ដូចពួកវាចោទប្រកាន់ឡើយ សូមស្ងប់ស្ងាត់ ជឿជាក់លើរដ្ឋាភិបាល និងកងទ័ពយើងជួរមុខ ❤️🙏🏻🇰🇭👮‍♂️
ម៉ោង6:10នាទីយប់នេះ មេឃកំពុងភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយនិងខ្យល់កន្រ្តាក់ នៅតំបន់ជួរភ្នំដងរែក!
សូមជូនពរដល់កងទ័ពជួរមុខគ្រប់តំបន់ មានសុខភាពល្អ និងសុវត្ថិភាពគ្រប់ៗគ្នា🙏❤️🇰🇭👮‍♂️
1
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
សារសម្តេចតេជោ:
តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជិវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័នមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។

ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។

ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានិងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។

ជំហរកម្ពុជានេះ និងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។

ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនិងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។

ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថេរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។

សម្រាប់សំណូមពរជប៉ុនដែលវិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ
ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ។ ខ្ញុំសូមបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធី។
យើងមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមបានទេ៕
4
សកម្មភាពរបស់ទាហានសៀមកាលពីម៉ោង1:20នាទីរសៀល
ថ្ងៃទី23/09/2025
នៅខេត្តបូរុីរ៉ាំ ទល់និងខេត្តឧត្តរមានជ័យ៕
ប្រភពពី: ទាហានសៀម
អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវរបស់ថៃ នឹងជួបប្រជុំគ្នានៅថ្ងៃទី២៥ ខែកញ្ញា ទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ របស់កម្ពុជា៕