អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
Media is too big
VIEW IN TELEGRAM
តើកម្ពុជាគួរត្រៀមលក្ខណៈបែបណា ដើម្បីធានាថាយន្តការបច្ចេកទេសJBC នៅតែមានប្រសិទ្ធភាព ហើយកម្ពុជាមិនធ្លាក់នៅក្នុងអន្ទាក់ពន្យាពេលរបស់ថៃ ពាក់ព័ន្ធនឹងកិច្ចប្រជុំJBC?
Media is too big
VIEW IN TELEGRAM
តើកម្ពុជានឹងបោះបង់ការទាមទារទឹកដីដែលថៃកាន់កាប់ដោយខុសច្បាប់ ឬកម្ពុជានៅតែបន្ដតវ៉ារហូត?
🚨*ព័ត៌មានក្តៅៗ : បន្ទាប់ពី នាយករដ្ឋមន្ត្រីកម្ពុជា 🇰🇭 សម្តេចបានបកអាក្រាតស្បែកមុខអំពីការឈ្លានពានយោធាថៃ 🇹🇭 លើទឹកដីកម្ពុជាទៅកាន់សារព័ត៌មាន Reuters រួចមក រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖

«ការចោទប្រកាន់របស់ភាគីកម្ពុជា មកលើប្រទេសថៃ 🇹🇭 ថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតប និងអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកបទឈប់បា.ញ់ ភាគីកម្ពុជា មិនគួរប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីបង្កភាពតានតឹងនោះទេ»។

*លោកបន្ថែមថា៖ «ប្រទេសថៃ 🇹🇭 បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំភ្លឺអំពីការពិត ទៅកាន់ឆាកអន្តរជាតិ បច្ចុប្បន្ន ប្រទេសថៃ កំពុងតែព្យាយាមកសាងទំនុកចិត្តជាមួយនឹងកម្ពុជាឡើងវិញហើយ»។

*លោកសង្កត់ធ្ងន់ថា៖ «ការព្យាយាមចោទប្រកាន់របស់ភាគីកម្ពុជា 🇰🇭 មកលើប្រទេសថៃ 🇹🇭 វាគ្មានប្រយោជន៍អ្វី ក្នុងការដាក់សម្ពាធមកលើប្រទេសថៃនោះឡើយ ពីព្រោះនៅទីបញ្ចប់ទៅ ប្រសិនបើភាគីកម្ពុជាចង់ដោះស្រាយបញ្ហាជាមួយនឹងថៃ គឺមានតែការចរចាទ្វេភាគីតែប៉ុណ្ណោះ»៕

(អត្ថបទព័ត៌មានដោយ: Smeyy)
សេចក្តីក្រើនរំលឹកសម្រាប់កងកម្លាំងប្រដាប់អាវុធ

- យើងខ្ញុំស្នើសុំកិច្ចសហការពីបងប្អូនកងកម្លាំង🇰🇭របស់យើង សូមមេត្តាជៀសវាងការផ្សព្វផ្សាយរូបភាព/វីដេអូ អំពីព័ត៌មានការប្រតិបត្តិការនានា ដើម្បីរក្សាសុខសុវត្ថិភាព។

ទី១- កុំថតបង្ហាញព័ត៌មានអំពីអាវុធ យុទ្ធសាស្ត្រ កូអរដោនេ បេសកកម្ម ឬការចលនាទ័ព។

ទី២- កុំថតរូបភាព ឬក៏វីដេអូ ដែលមានជាប់ទីតាំង GPS ឬបង្ហាញពីលេណដ្ឋានផ្សេងៗ៕

- អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់និងចូលរួមសហការ ព្រោះសុខសុវត្ថិភាពរបស់បងប្អូន គឺអាស្រ័យបានដោយសារ: បងប្អូនជាអ្នកការពារ៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️
1
Media is too big
VIEW IN TELEGRAM
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បន្តប្រាប់ពិភពលោកពីទង្វើឈ្លានពានរបស់ថៃ🇹🇭 មកលើទឹកដីកម្ពុជា🇰🇭!
សូមអរគុណ FOXNEWS សារព័ត៌មានដ៏ល្បីរបស់អាមេរិក🇺🇲!
🙏41
🚨ព័ត៌មានថ្មីៗ : អតីតមេបញ្ជាការយោធភូមិភាគ២ថៃ 🇹🇭 លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ក្លាំង បានផ្តល់បទសម្ភាសន៍ ដល់សារព័ត៌មានថៃ នៅរសៀល ថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា:

- ពាក់ព័ន្ធនឹងករណីរឿងភ្លើងឆេះ🔥ព្រៃ នៅតាមព្រំដែនរវាងកម្ពុជា🇰🇭-ថៃ🇹🇭 លោកមិនអាចទទួលយករឿងនេះបាននោះទេ ពីព្រោះវាបានបង្កការខូចខាត ក៏ដូចជាផ្តល់ផលប៉ះពាល់ដល់ប្រទេសទាំងពីរ.។

- លោកបានបន្ថែមថា: លោកកំពុងបញ្ជាឱ្យកងទ័ពថៃ🇹🇭បើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិត អំពីរឿងភ្លើងឆេះ🔥ព្រៃនេះ.។

- លោកក៏បានសង្កត់ធ្ងន់ទៀតថា: បច្ចុប្បន្ន លោកកំពុងតាមដានអំពីស្ថិរភាពព្រំដែនរវាងកម្ពុជា-ថៃ លោកពុំមានការព្រួយបារម្ភនោះឡើយ ប្រសិនបើមានសង្គ្រាមជាមួយនឹងកម្ពុជា🇰🇭ជាលើកទីបី គឺកងទ័ពថៃ🇹🇭រួមទាំងខ្លួនលោកផ្ទាល់ បានត្រៀមខ្លួនរួចរាល់អស់ហើយ.៕
1
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី

(សហរដ្ឋអាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕
1