Media is too big
VIEW IN TELEGRAM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេច ហ៊ុន ម៉ាណែត ផ្ញើលិខិតជូនឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ
Forwarded from ក្រសួងការពារជាតិ Ministry of National Defence
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា « បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។»។
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃខាងលើ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។
យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នា ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ។
ក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
ជាមួយគ្នានេះ ក្រសួងការពារជាតិ សូមអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ សូមកុំចែករំលែកនូវព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើ ដោយតាមដាន និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធរបស់យើង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយុវជនខ្មែរនៅជប៉ុន ដែលតែងរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់ម្នាក់ទៀត ជួបសម្តែងការគួរសម
(ភ្នំពេញ)៖ លោក ឈិន សុធា យុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលតែងតែរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់នោះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ជួបសម្តែងការគួរសម។
លោក ឈិន សុធា ជាយុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលធ្លាប់បានរិះគន់ខ្លាំងមកលើរាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ឈិន សុធា បានបង្ហោះរូបភាពចំនួន៣សន្លឹក ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅគេហដ្ឋាននាទីក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ឈិន សុធា បានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពកម្ពុជាដែលបានអនុញ្ញាតឱ្យរូបគេ បានចូលសម្តែងការគួរសម។
សុធា បានរៀបរាប់ថា «ថ្វីត្បិតតែខ្ញុំបាទជាអ្នករិះគន់បញ្ហាសង្គម និងនយោបាយក៏ពិតមែន តែពេលខ្លះមានប៉ះពាល់ដល់ស្ថាប័នរដ្ឋាភិបាល តែបេះដូងពុក និងសម្តេចធិបតី បានបើកទ្វាស្វាគមន៍ខ្ញុំបាទយ៉ាងកក់ក្តៅបំផុត!»។
សុធា បានរំលេចថា សម្តេចតេជោ និងសម្តេចមហាបវរធិបតី គឺពិតជាមេដឹកនាំដែលមានបេះដូងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕

❤2
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់បន្ទាន់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«វិទ្យុទាក់ទង.អាយកូម.ចំនួន4គ្រឿង» ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំសាងុាំ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
សូមអរគុណ!🙏❤️🇰🇭👮♂️
{អង្គភាពសារព័ត៌មានព្រះខ័នញូស៍ប្រចាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ}
*ទំនាក់ទំនង: 0886593528

ការស្ទង់មតិលទ្ធផលបោះឆ្នោតនៅថៃ🇹🇭 បើយោងតាម NIDA គណបក្សភូមិចៃថៃរបស់លោក អនុទីន ឆាន់វីរៈគុល នាំមុខ តាមពីក្រោយដោយបក្សប្រជាជនរបស់ក្រុមយុវជន ហើយតាមបន្ទាប់គឺបក្សភឿថៃ ដែលក្មួយលោក ថាក់ស៊ីន ជាអ្នកឈរឈ្មោះ។
តែយ៉ាងណានោះ លទ្ធផលអាចដឹងច្បាស់នៅយប់នេះ ក្រោយការបោះឆ្នោតបាននិងកំពុងដំណើរការ ហើយឈានដល់ការបិទបញ្ចប់នៅល្ងាចថ្ងៃអាទិត្យ ទី៨ ខែកុម្ភ: ឆ្នាំ២០២៦។
ប្រជាជនថៃ🇹🇭ជាង៥០លាននាក់ ដែលមានសិទ្ធិចូលរួមបោះឆ្នោត ដោយម្នាក់ៗត្រូវគូស៣សន្លឹក គឺបោះឆ្នោតជ្រើសរើសឯកត្តនាម បោះឆ្នោតរើសបក្សនយោបាយ និងបោះឆ្នោតកែរដ្ឋធម្មនុញ្ញ៕

❤1