អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវទាំងពួង៕
សាធុ សាធុ សាធុ!🙏❤️🇰🇭👮‍♂️
11🙏4
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
🚨ព័ត៌មានបឋម: ករណីឆ្លងចរន្តអគ្គីភ័យបណ្តាលឲ្យឆេះ🔥ផ្ទះមួយខ្នងនិងមានកម្ពស់ពីរជាន់ ដែលស្ថិតនៅស្រុក lat Krabang ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭

- កាលពីវេលាម៉ោង ៣:៤២នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦នេះ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យមានការឆាបឆេះ🔥ផ្ទះមួយខ្នងនិងមានកម្ពស់ពីរជាន់ ដែលស្ថិតនៅកំណាត់ផ្លូវ Lat krabang.១/៩ ស្រុក Lat Krabang ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានព័ត៌មាន ពីការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទសង្គ្រោះបន្ទាន់ ក្រុមការងារពន្លត់អគ្គីភ័យបានធ្វើដំណើរឆ្ពោះទៅទីតាំងកន្លែងកើតហេតុ និងបានប្រើប្រាស់រថយន្តទឹក ដើម្បីពន្លត់ភ្លើងដែលកំពុងតែមានការឆាបឆេះ🔥យ៉ាងខ្លាំង។

- នៅក្នុងហេតុការណ៍នេះ មិនទាន់មានការបញ្ជាក់ថា មានអ្នករងរបួស ឬក៏ស្លាប់នៅឡើយ៕
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យឆាបឆេះ🔥រោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែងដែលស្ថិតនៅស្រុកមឿង ខេត្តនគររាជសីមា នៃប្រទេសថៃ🇹🇭

- កាលពីវេលាម៉ោង ១២:៥០នាទីថ្ងៃត្រង់ ត្រូវនិងថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥រោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែង ដែលស្ថិតនៅឃុំណងរ៉ាវៀង ស្រុកមឿង ខេត្តនគររាជសីមា នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានព័ត៌មាន ពីការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទសង្គ្រោះបន្ទាន់ ក្រុមការងារពន្លត់អគ្គីភ័យបានធ្វើដំណើរឆ្ពោះទៅទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពន្លត់ភ្លើងដែលកំពុងឆាបឆេះ🔥យ៉ាងខ្លាំង។

- យ៉ាងណាមិញ ក្នុងករណីនេះគឺមិនទាន់មានដំណឹងថា មានអ្នករងរបួស ឬឈប់គាំងនៅក្នុងទីនោះឡើយ៕
🚨ព័ត៌មាន.update: ករណីអគ្គីភ័យឆាបឆេះ🔥រោងចក្រផលិតគ្រឿងបន្លាស់រថយន្ត ដែលស្ថិតនៅស្រុកមឿង ខេត្តនគររាជសីមា នៃប្រទេសថៃ🇹🇭 ត្រូវបានគ្រប់គ្រងបាន។

- នៅវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦នេះ ករណីអគ្គីភ័យបានឆាបឆេះ🔥រោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែង ដែលស្ថិតនៅឃុំណងរ៉ាវៀង ស្រុកមឿង ខេត្តនគររាជសីមា នៃប្រទេសថៃ🇹🇭ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យគ្រប់គ្រងស្ថានការណ៍បានមួយរយភាគរយ។

- ចំពោះករណីនេះ គឺមិនមានអ្នករងរបួស ឬស្លាប់នោះទេ៕
2