អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់

ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិ សូមអំពាវនាវយ៉ាងទទូច សូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ, សារសម្លេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់, ផែនទី, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, សព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikToK, Youtube, បណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕

✍️កំណត់សម្គាល់៖ ការរក្សាការសម្ងាត់យោធា និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ គឺជាប្រៀបការពារជាតិដ៏រឹងមាំ។
🥰53
កិច្ចពិធីសុំសេចក្ដីសុខសេចក្ដីចម្រើននាពេលរាត្រីថ្ងៃទី២៣ នៅរង្វង់មូលដៃប្រាំបី ទីរួមក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
🙏🙏🙏
15
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៧ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៦)៕
8
១០:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ ពីទីរួមផ្សារអន្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺមានសភាពអ៊ូអរឡើងវិញ ដោយបងប្អូនអាជីវករ អ្នកលក់ដូរជាច្រើននាក់ បាននិងកំពុងប្រកបមុខរបររបស់ពួកគាត់បានយ៉ាងល្អប្រសើរ៕
9
🚨ព័ត៌មានបឋមក្តៅៗ: ករណីអគ្គីភ័យឆាបឆេះ🔥ឃ្លាំងមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ Chaengwattana Soi10 ក្នុងទីក្រុង Bangkok នៃប្រទេសថៃ🇹🇭

- នៅវេលាម៉ោង ៩:២៤នាទីព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥ឃ្លាំងមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ Soi Chaengwattana ១០ ចំណុចប្រសព្វ៩-១-១ សង្កាត់ Thung Song Hong ស្រុក Laksi ក្នុងទីក្រុង Bangkok នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានរបាយការណ៍: ក្រុមការងារពន្លត់អគ្គីភ័យមកពីតំបន់ Don Mueang បានមកដល់កន្លែងកើតហេតុ និងបានគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ភ្លើង🔥មិនឲ្យរាលដាលដល់តំបន់ផ្សេងទៀត។

- បច្ចុប្បន្ន ស្ថានការណ៍កំពុងស្ថិតក្នុងការគ្រប់គ្រងបានយ៉ាងល្អ និងមិនទាន់មានរបាយការណ៍ណាមួយអំពី មានអ្នករងបួស ឬជាប់គាំងក្នុងឃ្លាំង និងស្លាប់នោះទេ៕
1