អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង ៩:១៥ នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ មានករណីដងស្ទូចសំណង់មួយបានដួលរលំនៅលើផ្លូវរាមាទី២ ផ្លូវចេញចូល ទល់មុខសណ្ឋាគារប៉ារីស ក្នុងខេត្តសាមុតសាខន នៃប្រទេសថៃ🇹🇭

- របាយការណ៍ដំបូងបង្ហាញថា យ៉ាងហោចណាស់មានរថយន្តពីរគ្រឿងត្រូវបានកិននៅក្រោមដងស្ទូច។

- ក្រុមអ្នកជួយសង្គ្រោះ និងភ្នាក់ងារពាក់ព័ន្ធថៃ បានកំពុងប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយជនរងគ្រោះ និងគ្រប់គ្រងស្ថានការណ៍ ខណៈពេលដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

- អ្នកដែលប្រើប្រាស់ផ្លូវនេះគួរតែជៀសវាងតំបន់នោះ និងតាមដានការប្រកាសរបស់អាជ្ញាធរឲ្យបានដិតដល់៕
2🙏2🤣1
សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវទាំងពួង៕
សាធុ សាធុ សាធុ!🙏❤️🇰🇭👮‍♂️
🙏142
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖  នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗមួយចំនួនលើការពង្រឹងការអនុវត្តនូវខ្លឹមសារសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ ស្មោះត្រង់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
🙏1