អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
ដឹងច្បាស់ខ្លួនឯងជាចោរ ហើយភ័យខ្លាចគេបង្ហោះដែរតើ !
This media is not supported in your browser
VIEW IN TELEGRAM
លួចដីហើយ លួចម៉ូតូហើយ ថែមទាំងលួចគាស់គ្រឿងកំប៉ុងផឹកទៀត។

(ស៊ន សុភក្ដ្រFN)
🔥21
7:10យប់ ទិសឧត្តរ ដ្រូនស៊ើបការណ៍សៀម ហាក់ហោះច្រើនជាងរាល់ដង!
04-01-2026
1
សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់

ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិ សូមអំពាវនាវយ៉ាងទទូច សូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ, សារសម្លេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់, ផែនទី, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, សព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikToK, Youtube, បណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕

✍️កំណត់សម្គាល់៖ ការរក្សាការសម្ងាត់យោធា និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ គឺជាប្រៀបការពារជាតិដ៏រឹងមាំ។
7
អបអរខួបអាពាហ៍ពិពាហ៍ «៥០ឆ្នាំ» របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នេះ គឺខួបអាពាហ៍ពិពាហ៍ ៥០ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយដោយសារតែកាលនោះគឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត នោះគឺគ្មានឡើយសេចក្តីសុខ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានតស៊ូរួមគ្នា ឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ។

សូមគោរពជូនពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនសម្ដេចតេជោនិងសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ ៕
2🙏2
បងប្អូន! ផ្ទះរបស់បងប្អូននៅតំបន់សមរភូមិអាចខូចខាតខ្ទេចខ្ទីដោយសង្គ្រាមចោរសៀមឈ្លានពាន ទ្រព្យសម្បត្តិរបស់បងប្អូនគឺបានបាត់បង់ដោយសារកងទ័ពចោរសៀមចូលលួចប្លន់... តែដីភូមិរបស់បងប្អូន ដែលកងទ័ពឈ្លានពានសៀម បានដាក់ទូកុងទែន័រ ព័ទ្ធរបងលួសពេលនេះគឺនឹងមិនបាត់បង់ដាច់ខាត! ខ្ញុំ ហ៊ានធានាថាមិនបាត់ទេដីភូមិរបស់ប្អូន! ព្រោះដីភូមិរបស់បងប្អូន គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា នៃផែនទីខ្នាត ១/២០០ ពាន់ ទទួលស្គាល់ដោយអន្តរជាតិ... ហើយច្បាប់អន្តរជាតិប្រើពេលប្រហែលពី ៣ឆ្នាំ ទៅ ៥ឆ្នាំ យ៉ាងយូរដើម្បីផ្តល់យុត្តិធម៌ដល់ប្រទេសយើង ! សូមជឿជាក់លើជំហាន «មួយៗនិងមាំៗ» របស់រដ្ឋាភិបាល... ៕
11
7:00យប់ ដ្រូនស៊ើបការណ៍សៀម កំពុងហោះច្រើនគួរសមនៅទិស(ឧត្តរ)!
05-01-2026
😢8
BREAKING: ប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយារបស់លោកបានសារភាព ប្រាប់ចៅក្រមថា «ពួកយើងមិនមានទោសទេ» !

(អាមេរិក)៖ យោងតាមសារព័ត៌មានធំៗបានចេញផ្សាយមុននេះបន្តិចថា ប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយារបស់លោកបានសារភាពប្រាប់ចៅក្រមថា «ពួកយើងមិនមានទោសទេ» ! លោក ម៉ាឌូរ៉ូ ថា «ខ្ញុំនៅតែជាប្រធានាធិបតីនៃប្រទេសខ្ញុំ និងភរិយារបស់ខ្ញុំនៅតែស្រ្តីទី១»។

លោក Nicolas Maduro និងភរិយា នឹងនៅក្នុងពន្ធនាគារទីក្រុងញូវយ៉ក រហូតដល់មានសវនាការទី២ របស់លោកនៅថ្ងៃទី១៧ ខែមីនា ២០២៦៕
1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹង ទៅកាន់យន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំពីកងកម្លាំងយោធាថៃ។
6🙏1
បាញ់តែខ្លួនឯង នៅមិនស្ងៀមតែខ្លួនឯង ហើយមកចង់ស៊ើបអង្កេតអីទៀត?

ចោរបើនៅស្ងៀមមិនដើរចូលដីគេ ក៏មិនជាន់មីនដែរ!

ចោរបើមិនបាញ់ខ្លួនឯង ក៏មិនមានអ្នកណាបាញ់ដែរ!

បើសម្តែងសូមសម្តែងឲ្យសម កុំជាន់កែងខ្លួនឯងរហូតចឹងអី មិនល្អទេភី!
😁2