អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
កាលពីម៉ោង 2:02នាទីរសៀល យោធាថៃបានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់ចំនួន 1គ្រាប់ចូលភូមិសាស្ត្រ.ស្រុកបាណន់ ខេត្តបាត់ដំបង៕
24-12-2024
😢41
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។

ក្នុងអំឡុងកិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ ដែលបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ ក៏ដូចជាការខូចខាតដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងពេលមានអរិភាពនេះ។

ជាការឆ្លើយតប ឯកឧត្តម Jean-Noël BARROT បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជាថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រកាសអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ និងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ឯកឧត្តម Jean-Noël BARROT ក៏បានសម្តែងការគាំទ្ររបស់ប្រទេសបារាំងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីតាមរយៈផ្លូវការទូត។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់៕
3
3:55សៀលនេះ ពួកវានៅបន្តបាញ់ផ្លោងខ្លាំងនៅមុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ។ និងភ្នំខ្មោច.ផ្លោងមួយៗ៕
24-12-2025
😢1
ក្រសួងអប់រំ ណែនាំឱ្យផ្អាកដំណើរការបង្រៀន និងរៀន សម្រាប់សាលាក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយសារការឈ្លានពានរបស់សៀម!
24-12-2025
😢1
Media is too big
VIEW IN TELEGRAM
លោកតាអាយុ៨៣ឆ្នាំ ដើរមិនរួច ត្រូវបានជម្លៀសចេញពីផ្ទះ ក្រោយពួកចោរឈ្លានពាន បានបាញ់ចូលនៅស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្រសួងការពារជាតិ បានបញ្ជាក់ថា នៅម៉ោង ១០:២៨នាទី ទាហានឈ្លានពានសៀម បានបាញ់ផ្លោងចំនួន ២៦គ្រាប់ចូលភូមិសាស្ត្រ.ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះក៏មានគ្រាប់បានផ្លោងចូលវត្តចាន់ដែងផងដែរ៕
😭4😢31
This media is not supported in your browser
VIEW IN TELEGRAM
សន្តានជាចោរអត់សាសនា មនុស្សមុខមិនចំមនុស្ស ចោរទាំងចិត្ត ចោរទាំងទង្វើរ ចោរគ្រប់សកម្មភាព (អាចោរសៀម🇹🇭)។
វីដេអូពួកវាមុនងាប់: នៅអូរស្មាច់៕
24-12-2025
🤬1
BREAKING: នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃប្រើកាំជ្រួចហ្វូង DTI-1G បាញ់ចូលសមរភូមិ.ប្រាសាទព្រះវិហារ.តាថាវ.ភ្នំខ្មោច.គោល៨.ភ្នំត្រងោល៕

ប្រភព៖ ក្រសួងការពារជាតិ

- 👉បញ្ជាក់: អាវុធធន់ធ្ងន់ប្រភេទ(DTI-1G)នេះ គឺអាចបាញ់បាន រយ:ចម្ងាយចាប់ពី70-150គីឡូម៉ែត្រ៕
😱5😭2
សេចក្តីអំពាវនាវ
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
4🫡2
6:35យប់ ពួកវានៅបន្តបាញ់ផ្លោងមួយៗនៅមុខប្រាសាទព្រះវិហារ.តាថាវ.វាលឥន្ទ្រីយ៍.និងភ្នំខ្មោច៕
24-12-2025
2🙏2
7:16យប់ នៅទិស.ប្រាសាទតាមាន់. វានៅបន្តផ្លោងចូលរង្វើលៗ៕
24-12-2025
😢1
ព័ត៌មានថៃ🇹🇭: ក្រសួងការពារជាតិកម្ពុជាបានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រសួងការពារជាតិថៃ ដោយស្នើសុំការចរចាបទឈប់បាញ់ក្រោមយន្តការ GBC។ ថៃទទូចថា ភាពស្មោះត្រង់ត្រូវតែបញ្ជាក់ឱ្យឃើញតាមលក្ខខណ្ឌបីយ៉ាង៕

- 👉បញ្ជាក់: លិខិតរបស់រដ្ឋមន្រ្តីការពារជាតិយើង🇰🇭ក្នុងន័យផ្សេង តែពួកវាយកទៅចុះផ្សាយផ្ទុយការពិត និងបំភ្លើសទាំងស្រុង នៃខ្លឹមសារលិខិត៕
4
៣កងពល ងាប់ខ្ទេច!🇹🇭
សូមកោតសរសើរ ចំពោះវីរកងទ័ពរបស់យើងទាំងអស់គ្នា ទាំងថ្មើរជើង និងគាំទ្រអធិរាជ"BM-21"៕🙏❤️🇰🇭👮‍♂️💪
24-12-2025
16🙏14
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តបឹងត្រកួន និងភូមិសាស្ត្រភូមិគោកព្រិច ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៨:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺផ្លូវចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ៨:១៤នាទី ក្រោយបាញ់ភ្លើងបំភ្លឺរួច យោធាថៃបានប្រើប្រាស់រថក្រោះបាញ់បំបុកចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រាប់នៅភូមិសាស្ត្របឹងត្រកួន និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិគោកព្រិចជាច្រើនគ្រាប់បន្ថែមទៀត ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
3
គ្រាន់តែលិខិតមួយច្បាប់ជាភាសាអង់គ្លេស ថៃមើលអត់យល់ ទៅហើយ, ដូច្នេះ បានជាថៃ មើលកិច្ចព្រមព្រៀងមិនយល់ ហើយអនុវត្តខុសតែរហូត !

(បង ស៊ន សុភក្ដ្រFN)
😁61