អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
សូមបងប្អូន ដែលចង់ឡើងទៅអូរស្មាច់ បើមិនមានការចាំបាច់ទេ សូមបងប្អូនកុំឡើងអី(ពួកចោរសៀម វាកំពុងបង្កប់ដោយក្រុម Sniper នៅតាមអាគារកាស៊ីណូដើម្បីចាំលបបាញ់) អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាប្រុងប្រយ័ត្ន៕24-12-2025
😢4
កាលពីម៉ោង9:12ព្រឹក វាបាញ់ផ្លោង2គ្រាប់ ចូលភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយចំនួន1គ្រាប់ធ្លាក់នៅជិតរង្វង់មូល58 និងចំនួន1គ្រាប់ទៀត.ធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត៕
24-12-2025
1😢1
9:40ព្រឹក គ្រាប់ផ្លោងរបស់សៀម បានបាញ់បន្ថែមទៀត ធ្លាក់នៅស្រុកអូជ្រៅ នៅជិតផ្លូវជាតិលេខ5 ផ្លូវកូនត្រី បណ្តាលអោយរបួសប្រជាជនស្លូតត្រង់ចំនួន2នាក់៕
24-12-2025
😢3
This media is not supported in your browser
VIEW IN TELEGRAM
BREAKING: ម៉ោង១០ព្រឹកនេះ ទាហានឈ្លានពានសៀម ប្រើយន្ដហោះ F-16 ទម្លាក់គ្រាប់ចំនួន៦គ្រាប់ នៅក្បែរភ្នំសំពៅ ខេត្តបាត់ដំបង៕
24-12-2025
🤬3
កាលពីម៉ោង ១០:០០នាទីព្រឹក យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង៕
24-12-2025
3😢3
10:15ព្រឹក សមរភូមិនៅមុខ.ប្រាសាទព្រះវិហារ និងភ្នំខ្មោច ពួកវានៅបន្តបុកខ្លាំង ចង់ចូលកាន់កាប់ទីតាំងយើង។ កម្លាំងយើង បានជះBM-21 ប៉ុន្មានកញ្ច្រែងនៅមុខប្រាសាទ និងភ្នំខ្មោច៕
24-12-2025
🙏1
10:50ព្រឹក នៅទិស.អូរស្មាច់.ថ្មដូន.តាក្របី.ប្រាសាទខ្នារ. វានៅបន្តផ្លោងចូលដោយកាំភ្លើងធំ៕
24-12-2025
😢5
អធិការដ្ឋាននគរបាលក្រុងសំរោង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ លោក អនុសេនីយ៍ទោ រ័ត្ន មុន្នី ដែលទទួលមរណភាព ដោយសារសង្គ្រាម

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងសំរោងទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ លោក អនុសេនីយ៍ទោ រ័ត្ន មុន្នី ឋានៈ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយសារសង្គ្រាម ពេលកំពុងចុះបេសកកម្ម ល្បាត ការពារសន្តិសុខ សុវត្ថិភាព ថែរក្សាទ្រព្យសម្បត្តិ និងផ្ទះសំបែង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពេលកំពុងភៀសសឹកទៅស្នាក់នៅទីទួលសុវត្ថិភាព ។

យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក អនុសេនីយ៍ទោ រ័ត្ន មុន្នី សូមដល់ឋានបរមសុខ និងឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
😢11
ម៉ោង11:00ព្រឹក ពួកវាប្រើយន្តហោះ(T-50TH) ទម្លាក់3គ្រាប់ នៅភូមិសាស្រ្ត.ស្រុកស្រីស្នំ ខេត្តសៀមរាប៕
24-12-2025
😢9
ក្នុងថ្ងៃនេះ ពួកវាប្រើទាំង F-16 និង T-50 ទម្លាក់ចូលដីខ្មែរយើង៕
24-12-2025
😢3
12:15ថ្ងៃត្រង់ បន្ទាប់ពីយើងស្រោចBMយ៉ាងសន្ធប់.ចំគោលដៅល្អនៅទិសឧត្តរ. ម៉ោងនេះវាស្ងាត់៕
24-12-2025
🫡4🙏1
This media is not supported in your browser
VIEW IN TELEGRAM
កាលពីម៉ោង 2:02នាទីរសៀល យោធាថៃបានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់ចំនួន 1គ្រាប់ចូលភូមិសាស្ត្រ.ស្រុកបាណន់ ខេត្តបាត់ដំបង៕
24-12-2024
😢41