អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
10:05យប់ នៅទិស.ភ្នំខ្មោច.អានសេះ. វានៅបន្តផ្លោងចូលរង្វើលៗ៕
21-12-2025
🤬3😢1
ប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា🇰🇭 ចេញទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាននៅម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

យើងសូមជូនពរឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងគណ:ប្រតិភូ ទទួលជោគជ័យសម្រាប់ជាតិកម្ពុជាទាំងមូល៕
22🙏10🫡2
5:02ព្រឹក វាប្រើ F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្រ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕
22-12-2025
😢21
7:00ព្រឹក ទៅទិស.ភូមិព្រៃចាន់. វាបាញ់ផ្សែងពុលចូល៕
22-12-2025
😢2
7:25ព្រឹក នៅទិស.អានសេះ.ភ្នំខ្មោច.ជាំតែ.ប្រាសាទព្រះវិហារ. វាបន្តបាញ់ផ្លោងចូលច្រើនគ្រាប់៕
22-12-2025
😢2
ថ្ងៃនេះជា ថ្ងៃទី១៤៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
1😢1
ត្រឹមម៉ោង8:06នាទីព្រឹកនេះ នៅសមរភូមិថ្មដា បន្តស្ងប់ស្ងាត់ !
22-12-2025
1
8:15ព្រឹក បន្តក្តៅគគុកនៅបឹងត្រកួន ជោគជ័យ និងព្រៃចាន់។ ពួកវាបាញ់ផ្លោង និងបុកយ៉ាងខ្លាំង តែកម្លាំងយើង កំពុងដាក់ទៅវិញ យ៉ាងខ្លាំងក្លា។ សូមជូនពរកម្លាំងយើងកម្ចាត់ពួកចោរឈ្លានពាន៕
22-21-2025
6
សហរដ្ឋអាមេរិក បន្តអំពាវនាវឱ្យថៃ និងកម្ពុជាបញ្ចប់ជម្លោះ ដកអាវុធធន់ធ្ងន់ ត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ !
22-12-2025
😁2
8:30ព្រឹក នៅទិស.ប្រាសាទព្រះវិហារ វាកំពុងបុកផ្លោងខ្លាំងដោយចង់ឡើងកាន់កាប់ កម្លាំងយើងកំពុងទប់ទល់ និងបាញ់ស្រោចទៅពួកវាវិញ៕
22-12-2025
🙏2
8:37ព្រឹក នៅទិស.ប្រាសាទតាមាន់.ថ្មដូន. វាកំពុងបាញ់ផ្លោងចូល និងមានធ្លាក់ចូលជាយក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
22-12-2025
😢1
BREAKING: នៅព្រឹកនេះ ពួកទាហានឈ្លានពាន ពង្រីកភូមិសាស្រ្ត បាញ់ផ្លោងជាង១០គ្រាប់ នៅឃុំបឹងបេង ស្រុកម៉ាឡៃ !
22-12-2025
😢51
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណ:ប្រតិភូចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
7
ពេញមួយព្រឹកនេះ រហូតមកដល់ម៉ោងជាង10:25 សមរភូមិបឹងត្រកួន ព្រៃចាន់ និងជោគជ័យ ពួកវាបាញ់ផ្លោងខ្លាំង ជាមួយកម្លាំងថ្មើរបុកចូល តែត្រូវកម្លាំងយើងទប់ទល់ និងបាញ់ដាក់វិញយ៉ាងខ្លាំងក្លា។ សមរភូមិក្តៅជាងគេនៅព្រឹកនេះ៕
22-12-2025
2