អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
វត្តមានជាលើកទី២ របស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ …!!

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី២ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។ នេះជាការចុះសួរសុខទុក្ខជាលើកទី២ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលការចុះលើកទី១ កាលពីថ្ងៃទី១៥-១៦ ខែធ្នូ កន្លងទៅ។

ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវអារម្មណ៍ក្ដុកក្ដួល អាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយមោទនភាពជាទីបំផុត។

ក្នុងឱកាសនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេស ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កម្សត់របស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។

ចំពោះការអញ្ជើញចុះមកដោយផ្ទាល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យវីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបស្រក់ទឹកភ្នែកដែលទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបឥតឧបមានេះដែរ វីរយុទ្ធជន និងគ្រួសារ បានលើកដៃប្រណព្វថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។

វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។

សូមបញ្ជាក់ថា វីរយុទ្ធជនដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ ទទួលបាននូវការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕
ការបំផ្លិចបំផ្លាញទីតាំងប្រជាជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជាដោយយោធាថៃ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំង F-16 មកលើស្ពានអូរជីក ស្ថិតក្នុង ស្រុកស្រីស្នំ ខេត្តសៀមរាប ស្ពានព្រំប្រទល់ជាប់នឹង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៖

- លើកទី១ ម៉ោង ២២៖៥៥នាទី ចំនួន ១គ្រាប់
- លើកទី២ ម៉ោង ២៣៖០០នាទី ចំនួន ១គ្រាប់
- លើកទី៣ ម៉ោង ២៣៖១០នាទី ចំនួន ១គ្រាប់។

សូមបញ្ជាក់ជូនថា យោធាថៃបានបើកការវាយប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា នៅទីតាំងស្ពានអូរជីក ដែលនេះជាលើកទី២ហើយ ក្រោយការវាយប្រហារលើកទីមួយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះទីតាំងទម្លាក់គឺនៅក្បែរទីតាំងរបស់ជំរំជនភៀសសឹក និងជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕
3:08ល្ងាច នៅទិស.មុខប្រាសាទព្រះវិហារ.តាថាវ.វាកំពុងបុកខ្លាំង ដោយបាញ់ផ្លោង.និងដ្រូនទម្លាក់គ្រាប់៕
20-12-2025
😢7
3:40ល្ងាច នៅទិស.ភូមិព្រៃចាន់.ជោគជ័យ.បឹងត្រកួន វានៅបន្តបាញ់ផ្លោងជាបន្តបន្ទាប់៕
20-12-2025
😢3
4:35ល្ងាច នៅទិស.ជាំតែ.តាថាវ. វានៅបន្តផ្លោងដាក់យើង.កម្លាំងយើងក៏បានឆ្លើយតប ដោយបាញ់ចំបន្ទាយ.និងទ័ពវារបួស.ងាប់.ច្រើននាក់.៕
20-12-2025
🙏97
ថាពីមុនទៅចេះនិយាយតែ៤ចំណុច ឥឡូវ៣ចំណុចនិយាយដដែលៗ មិនចេះឈប់!
🚨ព័ត៌មានក្តៅៗ: នៅល្ងាចថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់កាសែតថៃ🇹🇭 KhaoSod បានបញ្ជាក់ពីគោលជំហរ និងរបាយការណ៍អំពីស្ថានការណ៍នៅតំបន់ព្រំដែនថៃ-កម្ពុជា នេះថា:

- ស្ពាននៅអូរជីក(ក្នុងខេត្តឧត្តរមានជ័យ) ត្រូវបានយោធាថៃកម្ទេចដោយយន្តហោះF-16កាលពីយប់មិញថ្ងៃទី១៩ ខែធ្នូ បានដោយជោគជ័យ។

- កាស៊ីណូមួយកន្លែង នៅថ្មដា.ខេត្តពោធិ៍សាត់របស់កម្ពុជា នៅក្នុងថ្ងៃនេះយោធាថៃក៏បានកម្ទេចដោយF-16បានដោយជោគជ័យដូចគ្នា។

- កងទ័ពថៃ🇹🇭ក៏បានព្រមានដែរថា: យើងក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ទេចស្ពាននេះម្តងទៀត បើសិនជារកឃើញថាកម្ពុជា🇰🇭 បានជួសជុលស្ពាន ដើម្បីដឹកស្បៀង និងអាវុធមកកាន់សមរភូមិមុខនៅព្រំដែន។

- កងទ័ពថៃបញ្ជាក់ជាថ្មីថា: មានលក្ខណខណ្ឌ៣ចំណុច ដើម្បីឲ្យមានបទឈប់បាញ់គ្នារវាងថៃ-កម្ពុជានោះគឺ:

- ទី១. កម្ពុជាត្រូវតែប្រកាសបទឈប់បាញជាមុនសិន
- ទី២. បទឈប់បាញ់គឺត្រូវតែធ្វើឡើងជាក់ស្តែង និងស្មោះត្រង់មិនមែនជាការ(ផ្អាកបណ្ដោះអាសន្ននោះទេ) ឬចាប់ផ្ដើមម្តងទៀតឡើយ
- ទី៣. កម្ពុជាត្រូវតែមានកិច្ចសហការដោយស្មោះត្រង់ ចំពោះការបោសសម្អាតមីនតាមព្រំដែនរួមគ្នា។

- កងទ័ពថៃសង្កត់ធ្ងន់ថា: ថៃ🇹🇭និងមិនឈប់បាញ់នោះទេ បើកម្ពុជា🇰🇭មិនគោរពតាមលក្ខខណ្ឌទាំង៣នេះ៕
3😢2
5:36នាទីល្ងាច ពួកវាបើកការវាយលុកមកលើទីតាំងរបស់កងកម្លាំងយើងនៅច្រកច១ ថ្មដា។ កម្លាំងយើង បានឆ្លើយតបទៅវិញយ៉ាងពេញទំហឹង៕
20-12-2025
7🙏2
7:13យប់ នៅទិស.ប្រាសាទតាមាន់.ពួកវានៅផ្លោងចូលដីយើងមួយៗមិនទាន់ឈប់ទេ ដោយឡែកនៅទិសតាក្របី.និងថ្មដូន.អូរស្មាច់.ស្ងាត់!
20-12-2025
2😢1
BREAKING: គិតត្រឹមម៉ោង៨យប់នេះ សភាពការណ៍នៅសមរភូមិមុខស្ងប់ស្ងាត់ តែទិសប្រាសាទតាមាន់ ទាហានសៀមបន្ដបាញ់ផ្លោងមួយៗ ចូលដីកម្ពុជា

(ព្រំដែន)៖ គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅតាមបណ្ដាសមរភូមិមុខ មានភាពស្ងប់ស្ងាត់ លើកលែងតែទិសប្រាសាទតាមាន់ ដែលទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោងមួយៗ ចូលដីកម្ពុជា ដើម្បីបំពេញមហិច្ឆតាដ៏អាក្រក់ក្នុងការឈ្លានពានកម្ពុជា។

* សមរភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានភាពស្ងប់ស្ងាត់ បន្ទាប់ពីម៉ោង៥ពួកទាហានសៀមវាយលុកខ្លាំង នៅច្រក១ តែកម្ពុជាតបតទៅវិញយ៉ាងចាស់ដៃ

* សមរភូមិបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់

* សមរភូមិឧត្តរមានជ័យ ប្រាសាទខ្នារ ថ្មដូន និងតាក្របី ស្ងប់ស្ងាត់ តែទិសប្រាសាទតាមាន់ នៅបន្ដផ្លោងមួយៗ

* សមរភូមិព្រះវិហារ ទិសប្រាសាទព្រះវិហារ ស្ងប់ស្ងាត់ បន្ទាប់ពីថ្ងៃមិញពួកទាហានសៀម វាយសម្រុកខ្លាំងនៅមុខប្រាសាទព្រះវិហារ វត្តកែសិក្ខាគិរីស្វារៈ៕
7