អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
សេចក្តីអំពាវនាវ
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
1
12:10ថ្ងៃ នៅទិសសមរភូមិព្រះវិហារ បន្ទាប់ពីយើងសន្ធាប់BMយ៉ាងចាស់ដៃ.ពេលនេះវាបាញ់ផ្លោងរង្វើលៗ៕
19-12-2025
3🙏1
អំណាចដ៏ខ្លាំងបំផុតរបស់វីរៈកងទ័ពគឺ «សាមគ្គីរាស្រ្តខ្មែរតែមួយ» ធ្វើឲ្យចោរខ្មាំងសត្រូវឈ្លានពានទឹកដីបុរាណរបស់យើងដួលរំលំខ្ចាត់ខ្ចាយ !
5🙏2
ប្រមុខការទូតអាមេរិក ជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ។

នៅក្នុងកិច្ចសន្ទនានោះ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។

តាមក្រសួងការបរទេសអាមេរិក លោក Rubio ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញ៕
4
អាមេរិក និងចិន ចេញមកជួយបញ្ចប់សង្គ្រាមបង្ហូរឈាមនេះហើយ! តើថៃ ព្រមធ្វើតាមទេ?
🙏11🥴21
ប្រមុខការទូតកម្ពុជា-ចិន បញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែប
19-12-2025 14:45

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមទូរសព្ទជាមួយ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយបានឯកភាពពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងការវិវឌ្ឍថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ៕
2
3:45រសៀល វាបានបន្ដប្រើប្រាស់យន្ដហោះចម្បាំង F-16 ទម្លាក់គ្រាប់នៅ ក្នុងមូលដ្ឋានស្រុកជាំកម្សាន្ដ ខេត្តព្រះវិហារ ដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីរបស់កម្ពុជា៕
19-12-2025
4:21ល្ងាច វាបន្តបាញ់ផ្លោង.ដ្រូនទម្លាក់គ្រាប់.និងបាញ់ផ្សែងពុល.នៅភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួន៕
19-12-2025
4:27ល្ងាច នៅទិសប្រាសាទតាមាន់.ខាងមុខស្ងាត់បន្តិច ប៉ុន្តែមុននេះ.វាបាញ់ផ្លោងចូលទិសខាងក្រោយ.ម្តុំភូមិគូរ.ស្រុកបន្ទាយអំពិល៕
19-12-2025
😢4
6:05យប់ វានៅបន្តបាញ់ផ្លោង.និងបាញ់ផ្សែងពុល នៅទិស.ភូមិព្រៃចាន់.ជោគជ័យ៕
19-12-2025
😢2
This media is not supported in your browser
VIEW IN TELEGRAM
កាលពីម៉ោង3:40នាទីរសៀល ពួកវាបាញ់ផ្លោង បណ្តាលឲ្យឆេះការ៉ាស់សាំង.របស់ពលរដ្ឋយើងមួយកន្លែងនៅឃុំបន្ទាយឆ្មារ.ស្រុកថ្មពួក៕
19-12-2025
😢4
កាលពីម៉ោង3:40នាទីរសៀល ពួកវាបាញ់ផ្លោង បណ្តាលឲ្យឆេះការ៉ាស់សាំង.របស់ពលរដ្ឋយើងមួយកន្លែងនៅឃុំបន្ទាយឆ្មារ.ស្រុកថ្មពួក៕
19-12-2025
😢3
6:40យប់ បងប្អូនប្រជាពលរដ្ឋ.ចាប់ផ្តើមភៀសខ្លួនចេញពីតំបន់ដែនសមុទ្រខេត្តកោះកុង.បន្ទាប់ពីយោធាថៃបានបាញ់១៤គ្រាប់.ចូលកោះយ៉៕
19-12-2025
😢3
6:40យប់ បងប្អូនប្រជាពលរដ្ឋ.ចាប់ផ្តើមភៀសខ្លួនចេញពីតំបន់ដែនសមុទ្រខេត្តកោះកុង.បន្ទាប់ពីយោធាថៃបានបាញ់១៤គ្រាប់.ចូលកោះយ៉៕
19-12-2025
2🤬2😭2