អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
12:35ថ្ងៃត្រង់ BM-21យើង បានបាញ់ស្រោចសន្ធប់.ទៅលើពួកឈ្លានពាន.ដែលវាចង់ឡើងប្រាសាទតាក្របី.តាមាន់ធំ.ប្រាសាទខ្នារ.៕
17-12-2025
🙏5
ត្រឹមម៉ោង2:15រសៀល នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន គឺស្ងាត់ហើយ៕
17-12-2025
5🙏4
គិតត្រឹមម៉ោង2:20នាទីរសៀលនេះ នៅទិសថ្មដា នៅបន្តស្ងប់ស្ងាត់នៅឡើយ៕
17-12-2025
🙏32
រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពានដោយខ្មាំងសត្រូវ។

ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។

ករណីប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា៕
1🫡1
3:15ល្ងាច បន្ទាប់ពីស្ងាត់ ពួកវាកំពុងប្រើដ្រូនទម្លាក់គ្រាប់ និងបាញ់កាំភ្លើងផ្លោងចូលអូរភ្លុកដំរី ខេត្តពោធិ៍សាត់ ទៀតហើយ៕
17-12-2025
3:20ល្ងាច នៅទិស.ប្រាសាទតាមាន់ធំ.តាក្របី.ខ្នារ.អូរខ្លាឃ្មុំ.អូរស្មាច់.វានៅបន្តបាញ់ផ្លោងច្រើនគ្រាប់៕
17-12-2025
This media is not supported in your browser
VIEW IN TELEGRAM
BREAKING: ម៉ោង៣រសៀលនេះ ទាហានសៀមបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងផ្លោង ចូលអូរភ្លុកដំរី

(ព្រំដែន)៖ មកទល់ម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀមបានបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងផ្លោង ចូលតំបន់អូរភ្លុកដំរី នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបំពេញមហិច្ឆតាស្រែកឃ្លានទឹកដីកម្ពុជា។

កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នៅតែបន្ដឈរជើងយ៉ាងរឹងមាំគ្រប់សមរភូមិទាំងអស់ ដើម្បីការពារបូរណភាពទឹកដីជាតិ និងបាញ់តបតប្រឆាំងការឈ្លានពានរបស់ទាហានសៀម៕
Media is too big
VIEW IN TELEGRAM
នៅថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ បងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសង្ស័យថាជាគីញសម្ងាត់ យកការឲ្យថៃ🇹🇭ដែលស្លៀកខោទាហានថៃ។ សម្ភារៈត្រូវបានដកហូតរួមមានទូរស័ព្ទដៃចំនួន២គ្រឿង បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងយកទៅសាកសួរតាមនិតិវិធី៕
4
This media is not supported in your browser
VIEW IN TELEGRAM
រំលឹកប្រសាសន៍របស់សម្តេចតេជោ និយាយសរសើរចំពោះ មេទ័ពដ៏អង់អាចក្លាហាននោះគឺ «មេទ័ព អុី ឈាន» 🙏❤️🇰🇭👮‍♂️
5
This media is not supported in your browser
VIEW IN TELEGRAM
BREAKING: គិតត្រឹមម៉ោង៥ល្ងាច សមរភូមិទិសឧត្តរមានជ័យ, បន្ទាយមានជ័យ និងព្រះវិហារ ទាហានសៀមបន្ដបាញ់ផ្លោង និងប្រើដ្រូនទម្លាក់គ្រាប់បែក, ខណៈថ្មដាស្ងប់ស្ងាត់តាំងពីម៉ោង៤

(ព្រំដែន)៖ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិទិសឧត្តរមានជ័យ, បន្ទាយមានជ័យ និងព្រះវិហារ កម្លាំងទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក។ ខណៈសមរភូមិថ្មដា មានភាពស្ងប់ស្ងាត់ បន្ទាប់ពីទាហានសៀមបាញ់ផ្លោង និងទម្លាក់គ្រាប់បែកចូលអូរភ្លក់ដំរី កាលពីវេលាម៉ោងជាង៤។

* សមរភូមិឧត្តរមានជ័យ នៅវេលាម៉ោងជិត៥ ទាហានសៀមបានបាញ់ផ្លោងចូលទីតាំងជប់អង្គុញ នៅខាងលិចតាក្របី និងខាងកើតថ្មដូន
* សមរភូមិបន្ទាយមានជ័យ នៅវេលាម៉ោងជិត៥ ទាហានសៀមបានបាញ់ផ្លោង និងប្រើដ្រូនទម្លាក់គ្រាប់បែក ចូលភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួន តែស្ងាត់ទ័ពថ្មើរជើង
* សមរភូមិព្រះវិហារ នៅវេលាម៉ោង៥ ទាហានសៀមបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា ជាពិសេសនៅមុខប្រាសាទព្រះវិហារ និងក្បែរភ្នំទ្រព្យ ដោយបាញ់ផ្សែងពុលខ្លាំង។

ឆ្លើយតបចំពោះសកម្មភាពបន្ដទន្ទ្រានឈ្លានពាននេះ កងកម្លាំងរបស់កម្ពុជា បានបាញ់តបតទៅលើមូលដ្ឋានរបស់ទាហានសៀមវិញផងដែរ ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិ៕
1
នៅវេលាម៉ោង5រសៀលនេះ ទាហានសៀមបន្ដបាញ់ផ្លោងចូលមុខប្រាសាទព្រះវិហារ ក្បែរភ្នំទ្រព្យ និងបាញ់ផ្សែងពុលខ្លាំង!
17-12-2025
😢2
BREAKING: គិតត្រឹមម៉ោង5ល្ងាច សមរភូមិទិសឧត្តរមានជ័យ, បន្ទាយមានជ័យ និងព្រះវិហារ ទាហានសៀមបន្ដបាញ់ផ្លោង និងប្រើដ្រូនទម្លាក់គ្រាប់បែក, ខណៈថ្មដាស្ងប់ស្ងាត់តាំងពីម៉ោង4៕
17-12-2025
1
6:22យប់ នៅទិសអានសេះ ភ្នំខ្មោច ជាំតែ ស្ងាត់មួយសន្ទុះធំហើយ.យ៉ាងណាក៏ដោយកម្លាំងយើង.នៅបន្តត្រៀមជាប់ជានិច្ច៕
17-12-2025
3🙏1
6:25យប់ នៅទិសព្រះវិហារ.វាកំពុងខឹង ដោយកម្លាំងយើងកំពុងឈរជើងនៅលើកំពូលភ្នំទ្រព្យ.និងប្រាសាទព្រះវិហារ.វានៅបន្តបាញ់ផ្លោងចូលដើម្បីចង់ឡើងកាន់កាប់ ប៉ុន្តែកម្លាំងយើងកំពុងទប់ជាប់បាយ៉ាងល្អ៕
17-12-2025
3
6:30យប់ នៅទិសអានសេះ.ភ្នំខ្មោច.ជាំតែ.តាថាវ.ដ្រូនសៀមកំពុងហោះច្រើនគ្រឿង.ប៉ុន្តែនៅមិនទាន់បាញ់ចូលនៅឡើយ៕
17-12-2025
1
មូលដ្ឋានសមុទ្ររាម នឹងរៀបចំការហ្វឹកហ្វឺនបាញ់គ្រាប់ពិត កាំភ្លើង AK47 សម្រាប់ពលនាវិកថ្មី នៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៥៕
3
6:34យប់ នៅទិសភូមិព្រៃចាន់ ជោគជ័យ សៀមនៅបន្តបាញ់ផ្លោងកាំភ្លើងធំ ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាយើង ចំនួន7គ្រាប់៕
17-12-2025