អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
កងកម្លាំងនគរបាល ចាប់ខ្លួនចារកម្មដែលឲ្យការទៅសៀម🇹🇭 ដើម្បីទម្លាក់គ្រាប់ផ្តាច់ស្ពានអូរជីកចុងកាល-ស្រីស្នំ ដោយយន្តហោះF-16 នៅមុននេះបន្តិច៕
15-12-2025
🤬6
BREAKING: ម៉ោងជាង១១ព្រឹកនេះ យោធាថៃ🇹🇭កាន់តែពង្រីកសមរភូមិឈ្លានពានកម្ពុជា🇰🇭 ដោយទម្លាក់គ្រាប់បែក ដោយយន្តហោះF-16ដែលស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕
ពលរដ្ឋភៀសសឹកមួយចំនួន បានបន្តរត់ចេញពីជំរុំនៅស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីប្តូរទៅទីតាំងថ្មី ក្រោយទ័ពឈ្លានពានថៃ ប្រើយន្តហោះ F-16 ទម្លាក់គ្រាប់នៅតំបន់នោះ។ នេះបើតាមលោក ហម សុផល នាយករដ្ឋបាលសាលាស្រុកស្រីស្នំ។
15-12-2025

រូបថត៖ រដ្ឋបាលស្រុកក្រឡាញ់
12:00 នៅសមរភូមិព្រះវិហារ អានសេះ បុស្បូវ ជាំតែ ភ្នំខ្មោច ភ្នំទ្រព្យ វាលឥន្រ្ទី ៥មករា តាថាវ វាកំពុងសន្ធប់ខ្លាំង យើងក៏បានស្រោចBM-21ដើម្បីកំទេចពួកវា កងកម្លាំងយើងក៏កំពុងទប់ទល់បាន១០០ ភាគរយ៕
15-12-2025
3
វាកាន់តែក្រពុលមុខខ្លាំង ដែលផែនការ១០ថ្ងៃវាយយកទីតាំង១៧ចំណុចឲ្យបាន តែវាមិនអាចសំរេចបាន! កងកម្លាំងយើងពិតជារឹងមាំណាស់។ សូមបន់ស្រន់ និងបន្តផ្តល់កម្លាំងចិត្តថែម បងប្អូន។
🙏86
This media is not supported in your browser
VIEW IN TELEGRAM
កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា ចាប់បានខ្មែរម្នាក់ធ្វើចារកម្មស៊ើបការណ៍ឲ្យថៃ ទម្លាក់គ្រាប់បែកផ្តាច់ស្ពាននៅចំណុច ចុងកាល-ស្រីស្នំ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះបើតាមសេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចព្រំដែន !
🤬3
សូមគោរពជម្រាបជូន ដល់បងប្អូនសាធារណៈជនឲ្យបានជ្រាបថា: គិតត្រឹមវេលាម៉ោង1:00នាទីរសៀលនេះ នៅភូមិសាស្ត្រច្រកអន្តរជាតិជាំសាងាំ ក្បាលទង្សោង អូរទឹកខៀវ អូរថ្ម ព្រៃគុយ ផ្ទះតាម៉ុក ពើយតារួន ភ្នំ២០០ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺនៅមានសភាពស្ងប់ស្ងាត់ល្អ មិនមានអ្វីនោះទេ៕
សូមអរគុណ!
15-12-2025
1🙏1
10:06 គ្រាប់ផ្លោងថៃ ធ្លាក់នៅជាយក្រុងសំរោង ខេត្តឧត្តរមានជ័យ 5គ្រាប់។
15-12-2025
2
ក្រសួងការពារជាតិ: សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៖

-ម៉ោង១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនលើបណ្ដាទីតាំងភូមិសាស្រ្តឃុំថ្មដា។

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ពជួរមុខរបស់កម្ពុជាបាននឹងកំពុងបន្ត ឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕
1:30 នៅសមរភូមិទិស ឧត្តរមានជ័យ និងព្រះវិហារ គឺនៅបន្តក្តៅមិនថមថយឡើយ វាកំពុងសន្ធប់ខ្លាំងគ្រប់មធ្យោបាយដើម្បីដណ្តើមទីតាំងឈរជើង និងយកខ្មោចពួកវា។ យើងក៏បានបាញ់ស្រោចBM-21យ៉ាងធ្ងន់ ដើម្បីកំទេចពួកវាមិនឲ្យរុលចូលបានឡើយ៕
15-12-2025
🙏6
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានលើកពេល ខណៈជម្លោះថៃ-កម្ពុជាកាន់តែឡើងកម្ដៅ

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ថាកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានលើកពេល ខណៈជម្លោះព្រំដែនរវាងកម្ពុជា និងថៃមិនបានថមថយនោះទេ ហើយមានការព្រួយបារម្ភថាជម្លោះនឹងកើនឡើងថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Malay Mail។

កិច្ចប្រជុំពិសេសដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារស្អែក ត្រូវបានរំពឹងថានឹងមានការចូលរួមពីបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះដែលកំពុងកើតឡើងដែលបាន សម្លាប់មនុស្សរាប់សិបនាក់នៃភាគីជម្លោះទាំងសងខាង។ ប៉ុន្តែ លោក អាន់វ៉ា បាននិយាយថាថៃ និងកម្ពុជាបានស្នើសុំឱ្យលើកពេលជាបណ្ដោះអាសន្ន។ លោក អាន់វ៉ាបានបន្ថែមថាម៉ាឡេស៊ី នៅតែបន្ត សម្របសម្រួល និងជំរុញឱ្យប្រទេសទាំង២បញ្ឈប់ការប្រយុទ្ធគ្នា។

លោក អាន់វ៉ា ក៏បានបង្ហើបឱ្យដឹងដែរថារូបលោកបន្តរក្សាការទំនាក់ទំនងជាមួយថៃ និងកម្ពុជាឈរលើមូលដ្ឋានជាប់លាប់៕
3
2:42 គ្រាប់ផ្លោងថៃ ធ្លាក់ជាយក្រុងសំរោង៦គ្រាប់ លឺខ្លាំង៕
15-12-2025
😢5
2:51 ថៃបាញ់ផ្លោង ឆេះកាស៊ីណូអូរស្មាច់៕
រសៀលថ្ងៃទី 15-12-2025
😢4
2:54 ទិសព្រះវិហារ ចាប់ផ្ដើមផ្លោងខ្លាំង។
15-12-2025
😢41
2:57 យន្តហោះF-16ថៃ កំពុងហោះលើក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
15-12-2025
😢3😭1
3:20 នៅអូរស្មាច់ ប្រាសាទខ្នារ ថ្មដូន តាក្របី តាមាន់ធំ ជប់គគីរ វាកំពុងសន្ធប់ខ្លាំងដោយបាញ់ផ្លោង និងដ្រូនទម្លាក់គ្រាប់៕
15-12-2025
1😢1
3:21 ពួកវាកំពុងបន្តផ្លោងខ្លាំងនៅសមរភូមិថ្មដា។ កម្លាំងយើង បាញ់តបតទៅវិញយ៉ាងខ្លាំងក្លា។
15-12-2025
😢2
សូមបងប្អូនចូលរួមសហការ បើឃើញនំអន្សម ចេកទុំ ផ្លែទ្រព្យ ហាមថតជាដាច់ខាត!
15-12-2025
🙏177