BREAKING: (ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃបានបន្តបាញ់ចូលដីកម្ពុជា នៅតាមសមរភូមិថ្មដា ពោធិ៍សាត់ ភូមិព្រៃចាន់ ភូមិជោគជ័យ បន្ទាយមានជ័យ និងសមរភូមិឧត្តរមានជ័យ ព្រមទាំងសមរភូមិព្រះវិហារផងដែរ។
ប៉ុន្តែគ្រប់សមរភូមិទាំងអស់ ត្រូវបានកម្លាំងយើងទប់ទល់ និងបាញ់ការពារយ៉ាងខ្លាំងក្លាមិនឲ្យសត្រូវឈ្លានពានចូលទឹកដីកម្ពូជាឡើយ៕
ប៉ុន្តែគ្រប់សមរភូមិទាំងអស់ ត្រូវបានកម្លាំងយើងទប់ទល់ និងបាញ់ការពារយ៉ាងខ្លាំងក្លាមិនឲ្យសត្រូវឈ្លានពានចូលទឹកដីកម្ពូជាឡើយ៕
❤8
ក្រសួងការពារជាតិ: សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង១០៖០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកំរោល ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប៕
🤬1
ផ្ទះប្រជាពលរដ្ឋជាជនស៊ីវិលរបស់កម្ពុជា នៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រងការបំផ្លេចបំផ្លាញដោយសារទម្ងន់គ្រាប់របស់ទ័ពថៃ ក្នុងសកម្មភាពទន្ទ្រានឈ្លានពានឥតកោតក្រែងដល់ច្បាប់សកល មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕
❤1
This media is not supported in your browser
VIEW IN TELEGRAM
សិស្សសាលា រត់ប្រសាច ដោយសារការចូលទម្លាក់គ្រាប់បែកទាំងកម្រោល របស់F-16ថៃ នៅស្រុកស្រីស្នំ ខេត្តសៀមរាប នៅវេលាម៉ោង10:00ព្រឹក៕
15-12-2025
15-12-2025
😭10😢2
This media is not supported in your browser
VIEW IN TELEGRAM
វីដេអូបង្ហាញ ដែលទាហានឈ្លានពានថៃ ប្រើយន្តហោះចម្បាំងF-16 មកទម្លាក់គ្រាប់បែក២គ្រាប់នៅស្ពានអូរជីក ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ៕
😢3
This media is not supported in your browser
VIEW IN TELEGRAM
កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា ចាប់បានខ្មែរម្នាក់ធ្វើចារកម្មស៊ើបការណ៍ឲ្យថៃ ទម្លាក់គ្រាប់បែកផ្តាច់ស្ពាននៅចំណុច ចុងកាល-ស្រីស្នំ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះបើតាមសេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចព្រំដែន !
🤬3
ក្រសួងការពារជាតិ: សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៖
-ម៉ោង១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនលើបណ្ដាទីតាំងភូមិសាស្រ្តឃុំថ្មដា។
សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ពជួរមុខរបស់កម្ពុជាបាននឹងកំពុងបន្ត ឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕