ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាព ដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា
(ភ្នំពេញ)៖ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕

ក្រសួងការងារជាតិ: សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុង ខេត្តឧត្តរមានជ័យ ចាប់ផ្តើមការបាញ់ប្រហារនៅវេលាម៉ោង ០៤:៤០នាទី នៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទខ្នា។
កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕

❤1
BREAKING: មកដល់ព្រឹកនេះ នៅតាមសមរភូមិខ្លះ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជា
(ព្រំដែន)៖ តាមសេចក្តីរាយការណ៍ពីព្រំដែន បានបញ្ជាក់ថា រហូតមកដល់ម៉ោងជាង៨ព្រឹកថ្ងៃទី១១ ខែធ្នូ ២០២៥នេះ ទាហានថៃ នៅបន្តបាញ់ផ្លោងចូលដីកម្ពុជា នៅតាមសមរភូមិមួយចំនួន។
សម្រាប់សមរភូមិនៅខេត្តឧត្តរមានជ័យ ទាហានថៃ បន្តបាញ់ផ្លោងតាំងពីម៉ោងទៀបភ្លឺ។
ដោយឡែកនៅទិសព្រះវិហារ នៅសមរភូមិភ្នំខ្មោច មុំបី និងអានសេះ ទាហានថៃ ក៏នៅបន្តបាញ់ផ្លោងចូលនៅឡើយ។
សម្រាប់បង្គោលលេខ៤៧ ភូមិជោគជ័យ ឃុំអូរបីជាន់ ទាហានថៃ នៅបន្តបាញ់ផ្លោងចូល តែនៅបឹងត្រកួនស្ងាត់។
នៅសមរភូមិអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទាហានថៃ សភាពការណ៍នៅស្ងប់ស្ងាត់តាំងពីយប់ រហូតមកដល់ព្រឹកនេះ។

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖
- ម៉ោង ០៧:៥២នាទី យោធាថៃបាញ់ផ្លោងមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕

❤1😢1
យោធាថៃ បានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ៕
(រដ្ឋមន្ត្រីក្រសួងព័ត៌មាន)
(រដ្ឋមន្ត្រីក្រសួងព័ត៌មាន)
😢5😭5
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមួយក្រុងប៉ោយប៉ែត ចុះជួយសម្របសម្រួល ប្រជាពលរដ្ឋ ដែលត្រូវជម្លៀសចេញពីគោលដៅភូមិព្រៃចាន់ ឃុំអូបីជាន់ ដើម្បីទៅកាន់កន្លែងមានសុវត្ថិភាព ។
🙏5