អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
7:56 តាមាន់ធំ តាមាន់តូច តាក្របី ខ្នារ កម្លាំងយើងវ៉ៃរុលខ្លាំង ម៉ោងនេះនៅឈរជើងពេញទីតាំង៕
10-12-2025
5🙏3
សង្គ្រាមលើកនេះធ្ងន់ណាស់ សូមបងប្អូនខ្មែរ រួមគ្នា ជួយគ្នាតាមលទ្ធភាព។ បងប្អូនភៀសសឹកច្រើនណាស់ កំពុងត្រូវការជំនួយ សូមបន្តជួយជាមួយរាជរដ្ឋាភិបាល។
🙏6😢21
8:16 គ្រាប់ផ្លោងរបស់ថៃបន្តធ្លាក់ពីអូរស្មាច់ និងបាញ់ផ្លោងដាក់ទិសប្រាសាទតាមាន់ធំ.តូច តាក្របី ខ្នារ ជប់គគីរ ថ្មដូន ដោយប្រើយន្តហោះ និងដ្រូនទម្លាក់គ្រាប់បែក៕
10-12-2025
😢21
8:18 សមរភូមិនៅភូមិព្រៃចាន់ ជោគជ័យ ឃុំអូរបីជាន់ ថៃនៅបន្តបាញ់ផ្លោងមកច្រើនគ្រាប់ កម្លាំងយើងបានតបតច្រើនផងដែរ៕
10-12-2025
2
ប្រាសាទតាក្របីរបស់យើង ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ព្រោះតែគ្រាប់ផ្លោងទាហានថៃ។ ពួកគេមិនខ្លាចបំផ្លាញចោលនោះឡើយ បើសិនពួកគេយកមិនបាន។ ដូចពាក្យគេថា បើអញមិនបាន អញត្រូវតែបំផ្លាញចោល មិនឲ្យបានដូចគ្នា។
😢3
សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះ
ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើង
ការពារទឹកដីដ៏អង់អាចក្លាហានដើម្បី
ប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

សូមចូលរួមការលំបាកជាមួយបងប្អូន
ប្រជាជនភៀសសឹកទាំងអស់ដែល
ភៀសខ្លួនដោយសារពួកចោរឈ្លានពាន។

សូមអរគុណចំពោះសប្បុរសជនដែល
បានចូលរួមជាសម្ភារៈថវិកាតាមរយៈ
រាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជន
ដែលបានយកទៅចែកជូនផ្ទាល់ដល់
កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជន
ភៀសសឹក។

ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពី
សមរភូមិថាសុំជួយជាអំបុកល្អជាងជួយ
ជាមី។ខ្ញុំយល់ថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការ
ផ្តល់ជាមីនៅតែបន្តជាមួយនិងការផ្តល់
អំបុកបន្ថែម។

ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬ
ជួយទិញអំបុកពីប្រជាជនយកទៅចែក
ជូនកងទ័ពឬជនភៀសសឹក។

សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវ
ឬការ៉ុងលំបាកដល់ការចែកចាយនៅ
ខ្សែត្រៀមជួរមុខ។

ទទួលទានអំបុកស្រូវថ្មីវាយសត្រូវ
ឈ្លានពាន។
7
8:40 BM-21 យើងចេញតបតខ្មាំង ជួយសង្គ្រោះថ្មើរជើងបានយ៉ាងល្អនៅ អូរស្មាច់ ខ្នារ តាក្របី តាមាន់ធំ.តូច ជប់គគីរ៕
10-12-2025
🙏1
8:40 BM-21យើង ចេញតបតយ៉ាងចាស់ដៃនៅសមរភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន ឃុំអូរបីជាន់ ម៉ោងនេះស្ងាត់បន្តិច៕
10-12-2025
🙏21
8:55 វាកំពុងបុកមកខ្លាំងទាំងបាញ់ផ្លោង ដ្រូនទម្លាក់គ្រាប់ និងយន្តហោះ នៅសមរភូមិទិសព្រះវិហារ អានសេះ ភ្នំខ្មោច ភ្នំទ្រព្យ វាលឥន្រ្ទី។ កម្លាំងយើងបន្តឆ្លើយតបយ៉ាងសកម្មបំផុត៕
10-12-2025
🙏3
ម៉ោងនេះ9:03 សមរភូមិទិស ឧ.មានជ័យ ព្រះវិហារ ខ្មាំងកំពុងសម្រុកខ្លាំងដើម្បីយកទីតាំង និងខ្មោច កងកម្លាំងយើងរឹងមាំដោយត្រឹមម៉ោងនេះនៅការពារទីតាំងបានយ៉ាងល្អបំផុត៕
10-12-2025
4🙏1
ម៉ោង៩នេះ ពួកវាបន្តបាញ់ចូលអូរភ្លុកដំរី ថ្មដា ពោធិ៍សាត់ ក្រោយស្ងាត់តាំងពីយប់។ ១០ ធ្នូ ២០២៥
ម៉ោង៩នេះ ទិសទី៣ ជប់គគីរ ថ្មដូន តាមាន់ តាក្របី ប្រាសាទខ្នារ អូរស្មាច់ កំពុងក្តៅខ្លាំង។ ពួកវាបាញ់ផ្លោងចូលគ្រប់កន្លែង។ ១០ ធ្នូ ២០២៥
ហេតុអ្វីពលរដ្ឋយើងនៅតាមដងផ្លូវ នៅមិនចូលរួមសហការក្នុងការ បញ្ឈប់ការថតរូបភាព និងវីដេអូចល័តទ័ព?
😢91
9:33 BM-21 យើងចេញតបតខ្មាំង ជួយសង្គ្រោះថ្មើរជើងបានយ៉ាងច្បាល់ល្អនៅ អូរស្មាច់ ខ្នារ តាក្របី តាមាន់ធំ.តូច ជប់គគីរ៕
10-12-2025
10
9:45 នៅគ្រប់សមរភូមិប្រយុទ្ធ គឺមិនទាន់ថមថយនៅឡើយ៕
10-12-2025
😢5