អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
5:40ព្រឹក ថៃចាប់ផ្តើមបាញ់ផ្លោងដាក់ភូមិសាស្ត្រអូរស្មាច់ ប្រាសាទខ្នារ ថ្មដូន តាក្របី តាមាន់ធំ.តូច ជប់គគីរ!
10-12-2025
😢7
ថ្ងៃនេះជា ថ្ងៃទី១៣៤ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
😢21
សារសម្លេងពីកងកម្លាំងទិសប្រាសាទខ្នារ តាមាន់ តាក្របី អូរស្មាច់: បងអើយផ្ទុះទៀតហើយបង វាបាញ់ផ្លោងមកច្រើនហើយ។ សូមជូនពរកងកម្លាំងយើង សុខសុវត្ថិភាពគ្រប់ៗគ្នា និងឈ្នះខ្មាំងសត្រូវ៕🙏❤️🇰🇭👮‍♂️
10-12-2025
🙏73
6:28 វាចាប់ផ្តើមបុកខ្លាំងនៅភ្នំខ្មោច ព្រះវិហារ!
10-12-2025
😢32
6:37 ភូមិព្រៃចាន់ ជោគជ័យ ឃុំអូរបីជាន់ វាចាប់ផ្តើមផ្លោងគ្រាប់កាំភ្លើងធំមកមួយៗ!
10-12-2025
😢5
7:00 BM-21 ចេញតបតខ្មាំងសត្រូវឈ្លានពាន តាក្របី តាមាន់ធំ.តូច ខ្នារ។
10-12-2025
3🙏1
សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវទាំងពួង៕
សាធុ សាធុ សាធុ!🙏❤️🇰🇭👮‍♂️
🙏12
7:18 ភូមិព្រៃចាន់ ជោគជ័យ ឃុំអូរបីជាន់ វាបាញ់ផ្លោង គ្រាប់កាំភ្លើងធំមក៥គ្រាប់!
10-12-2025
😢3
7:22 សូមគោរពកោតសរសើរ កងកម្លាំងយើងវាប្រឹងបុកខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែនៅឈរជើងកាន់កាប់ និងទប់ទល់បាន គ្រប់ភូមិសាស្ត្រទិសឧត្តរមានជ័យ៕
10-12-2025
4🙏2
7:25 យើងសងវិញនៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន!
10-12-2025
ភ្នំខ្មោច ទាហានថៃ បន្តបាញ់ផ្លោងចូលយ៉ាងសន្ធឹក នៅវេលាម៉ោង ជាង៧ ថ្ងៃទី១០ ធ្នូនេះ។ សូមបារមីភ្នំខ្មោចថែរក្សាកងកម្លាំងយើងទាំងអស់គ្នា។
6🙏2
7:40 វាបុកសន្ធប់ខ្លាំងនៅប្រាសាទតាមាន់ធំ.តូច តាក្របី ខ្នារ ជប់គគីរ អូរស្មាច់ ថ្មដូន ដោយប្រើប្រាស់កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់បែក និងយន្តហោះF-16 Gripen! កម្លាំងយើងនៅតស៊ូទប់ទល់បាន ដោយសងទៅខ្មាំងឈ្លានពានយ៉ាងចាស់ដៃ៕
10-12-2025
🙏3🤬1🫡1
ចាប់ពីម៉ោង5:30នាទីព្រឹក គ្រប់សមរភូមិទិសឧត្តរមានជ័យ ព្រះវិហារ វាប្រឹងបុកសន្ធប់មកខ្លាំង កម្លាំងយើងនៅការពារបានល្អប្រសើរគ្រប់ទិស៕
10-12-2025
🙏2
BREAKING (Update): ម៉ោង៧ព្រឹកនេះ យោធាថៃបន្ដបាញ់ផ្លោងចូលភូមិជោគជ័យ ព្រៃចាន់ និងថ្មពួក

(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្ដសកម្មភាពឈ្លានពានកម្ពុជា តាមរយៈការបាញ់ផ្លោងកាំភ្លើងធំជាច្រើន ចូលភូមិជោគជ័យ ភូមិព្រៃចាន់ និងថ្មពួក ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យស្ថានការណ៍កាន់តែក្ដៅជាងម្សិលមិញ។

កាលពីម្សិលមិញ សមរភូមិមុខក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ មានភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន បង្គោលព្រំដែនលេខ៤៨ កម្លាំងកម្ពុជាបានផ្លោងដោយប្រើប្រាស់ BM21 កម្ទេចទីតាំងឈរជើងរបស់យោធាថៃខ្ទេច នៅមុខភូមិជោគជ័យ។

កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕
😢3
BREAKING (Update): ម៉ោងជាង៧ព្រឹកនេះ ថៃបន្ដបាញ់ផ្លោងយ៉ាងសន្ធឹក នៅតំបន់ភ្នំខ្មោច ខេត្តព្រះវិហារ

(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណជាង៧ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្ដសកម្មភាពបាញ់ផ្លោងកាំភ្លើងធំយ៉ាងសន្ធឹក ចូលតំបន់ភ្នំខ្មោច ខេត្តព្រះវិហារ និងកាន់តែខ្លាំងជាងម្សិលមិញ។

កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕
😢1
7:56 តាមាន់ធំ តាមាន់តូច តាក្របី ខ្នារ កម្លាំងយើងវ៉ៃរុលខ្លាំង ម៉ោងនេះនៅឈរជើងពេញទីតាំង៕
10-12-2025
5🙏3
សង្គ្រាមលើកនេះធ្ងន់ណាស់ សូមបងប្អូនខ្មែរ រួមគ្នា ជួយគ្នាតាមលទ្ធភាព។ បងប្អូនភៀសសឹកច្រើនណាស់ កំពុងត្រូវការជំនួយ សូមបន្តជួយជាមួយរាជរដ្ឋាភិបាល។
🙏6😢21
8:16 គ្រាប់ផ្លោងរបស់ថៃបន្តធ្លាក់ពីអូរស្មាច់ និងបាញ់ផ្លោងដាក់ទិសប្រាសាទតាមាន់ធំ.តូច តាក្របី ខ្នារ ជប់គគីរ ថ្មដូន ដោយប្រើយន្តហោះ និងដ្រូនទម្លាក់គ្រាប់បែក៕
10-12-2025
😢21
8:18 សមរភូមិនៅភូមិព្រៃចាន់ ជោគជ័យ ឃុំអូរបីជាន់ ថៃនៅបន្តបាញ់ផ្លោងមកច្រើនគ្រាប់ កម្លាំងយើងបានតបតច្រើនផងដែរ៕
10-12-2025
2
ប្រាសាទតាក្របីរបស់យើង ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ព្រោះតែគ្រាប់ផ្លោងទាហានថៃ។ ពួកគេមិនខ្លាចបំផ្លាញចោលនោះឡើយ បើសិនពួកគេយកមិនបាន។ ដូចពាក្យគេថា បើអញមិនបាន អញត្រូវតែបំផ្លាញចោល មិនឲ្យបានដូចគ្នា។
😢3