អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
សូមកោតសរសើរ កងកម្លាំងយើងចេញគ្រាប់ត្រូវគោលដៅខ្មាំងបានច្បាស់ល្អ! តាក្របី ខ្នារ អូរស្មាច់ ថ្មដូន ជប់គគីរ តាមាន់ធំ៕
9-12-2025
5🥰1😢1
BREAKING: អាមេរិកព្រួយបារម្ភពីការប្រយុទ្ធនៅព្រំដែនកម្ពុជា-ថៃ និងជំរុញឱ្យអនុវត្ត «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ»

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តការប្រយុទ្ធគ្នា និងការរងគ្រោះថ្នាក់នៅទីតាំងជាច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការ ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា «យើងជំរុញយ៉ាងខ្លាំងក្លាឱ្យបញ្ឈប់អរិភាពជាបន្ទាន់ ការពារជនស៊ីវិល និងឱ្យភាគីទាំងពីរត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹងវិញ»។

សហរដ្ឋអាមេរិកបានអំពាវនាវឱ្យភាគីទាំងពីរគោរពតាមខ្លឹមសារនៃ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ» ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដោយមានការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម៕
🤬31
11:09 ប្រាសាទខ្នារ តាក្របី តាមាន់ធំ.តូច ថ្មដូន អូរស្មាច់ នៅផ្លោងមួយៗ!
9-12-2025
ម៉ោងជាង១១យប់នេះ តាមសមរភូមិជួរមុខរៀងស្ងាត់បន្តិចហើយ។ រង់ចាំទៀបភ្លឺ តើពួកវាលេងកម្រិតណាទៀត? សូមបន់ស្រន់ឲ្យកងកម្លាំងយើងជួបតែសំណាងល្អ និងចៀសផុតពីគ្រោះថ្នាក់។
9-12-2025
🙏6
🚨ព័ត៌មានក្តៅៗ: ខេត្តចំនួន៩ក្នុងប្រទេសថៃ🇹🇭ដែលមានហានិភ័យទឹកជំនន់រលកពី២ទៅ៣ម៉ែត្រចាប់ពីថ្ងៃទី១១ដល់១៦ខែធ្នូ។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានព្រមានខេត្ត Prachuap Khiri Khan និងខេត្តភាគខាងត្បូងប្រទេសថៃ🇹🇭ចំនួន 8 រួមមាន Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat - ដើម្បីទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង ជំនន់ទឹកភ្លៀង ទឹកហូរ និងទឹកជំនន់ក្នុងទីក្រុង ចន្លោះពីថ្ងៃទី 11-16 ខែធ្នូ។

ការជូនដំណឹងតាមឆ្នេរ៖ ខ្យល់បក់ខ្លាំង និងរលកខ្លាំង 2-3m (3m+ នៅក្នុងព្យុះ) ត្រូវបានគេរំពឹងថានៅក្នុងឈូងសមុទ្រ ដោយទូកតូចៗនៅឈូងសមុទ្រខាងក្រោមបានជំរុញកុំឱ្យចាកចេញពីច្រាំង។

ប្រជាជននៅតំបន់ដែលមានហានិភ័យត្រូវបានណែនាំអោយ៖ • អនុវត្តតាមការព្រមានជាផ្លូវការយ៉ាងជិតស្និទ្ធ • ជៀសវាងការហែលទឹក និងសកម្មភាពឆ្នេរដែលមានហានិភ័យ • ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ទីទៅតំបន់សុវត្ថិភាពប្រសិនបើមានការបញ្ជាទិញ៕
🤣52
12:02 ភូមិសាស្ត្រព្រៃចាន់ ឃុំអូរបីជាន់ បឹងត្រកួនស្ងាត់ហើយ កម្លាំងយើងបានហូបបាយ!
10-12-2025
2
សម្រាកយកកម្លាំងចុះបងប្អូន មានអ្វីខ្ញុំនិង UPDATE បន្តទៀត!🙏❤️🇰🇭👮‍♂️
7🙏3
5:40ព្រឹក ថៃចាប់ផ្តើមបាញ់ផ្លោងដាក់ភូមិសាស្ត្រអូរស្មាច់ ប្រាសាទខ្នារ ថ្មដូន តាក្របី តាមាន់ធំ.តូច ជប់គគីរ!
10-12-2025
😢7
ថ្ងៃនេះជា ថ្ងៃទី១៣៤ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
😢21
សារសម្លេងពីកងកម្លាំងទិសប្រាសាទខ្នារ តាមាន់ តាក្របី អូរស្មាច់: បងអើយផ្ទុះទៀតហើយបង វាបាញ់ផ្លោងមកច្រើនហើយ។ សូមជូនពរកងកម្លាំងយើង សុខសុវត្ថិភាពគ្រប់ៗគ្នា និងឈ្នះខ្មាំងសត្រូវ៕🙏❤️🇰🇭👮‍♂️
10-12-2025
🙏73
6:28 វាចាប់ផ្តើមបុកខ្លាំងនៅភ្នំខ្មោច ព្រះវិហារ!
10-12-2025
😢32
6:37 ភូមិព្រៃចាន់ ជោគជ័យ ឃុំអូរបីជាន់ វាចាប់ផ្តើមផ្លោងគ្រាប់កាំភ្លើងធំមកមួយៗ!
10-12-2025
😢5
7:00 BM-21 ចេញតបតខ្មាំងសត្រូវឈ្លានពាន តាក្របី តាមាន់ធំ.តូច ខ្នារ។
10-12-2025
3🙏1
សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវទាំងពួង៕
សាធុ សាធុ សាធុ!🙏❤️🇰🇭👮‍♂️
🙏12
7:18 ភូមិព្រៃចាន់ ជោគជ័យ ឃុំអូរបីជាន់ វាបាញ់ផ្លោង គ្រាប់កាំភ្លើងធំមក៥គ្រាប់!
10-12-2025
😢3
7:22 សូមគោរពកោតសរសើរ កងកម្លាំងយើងវាប្រឹងបុកខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែនៅឈរជើងកាន់កាប់ និងទប់ទល់បាន គ្រប់ភូមិសាស្ត្រទិសឧត្តរមានជ័យ៕
10-12-2025
4🙏2
7:25 យើងសងវិញនៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន!
10-12-2025
ភ្នំខ្មោច ទាហានថៃ បន្តបាញ់ផ្លោងចូលយ៉ាងសន្ធឹក នៅវេលាម៉ោង ជាង៧ ថ្ងៃទី១០ ធ្នូនេះ។ សូមបារមីភ្នំខ្មោចថែរក្សាកងកម្លាំងយើងទាំងអស់គ្នា។
6🙏2