អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
🚨យប់នេះ ថៃសម្រុកបាញ់ផ្លោង និងប្រើប្រាស់ដូន យន្តហោះចម្បាំងF-16 Gripen ដើម្បីទម្លាក់គ្រាប់បែកនៅអូរស្មាច់ ទីតាំង អាគារកាស៊ីណូ និងប្រាសាទតាក្របី តាមាន់ធំ.តូច ខ្នារ ថ្មដូន ជប់គគីរទីតាំងអាគារកាស៊ីណូ!
9-12-2025
😭101
យប់នេះ ថៃបាញ់ផ្លោងដាក់កាសុីណូអូរស្មាច់ ចំនួន2កន្លែង!
😭41😢1
8:46យប់ ថៃបាញ់ផ្លោងគ្រាប់ធំមកភូមិព្រៃចាន់ ឃុំអូរបីជាន់ កម្លាំងយើងតបតសងវិញ!
9-12-2025
😭5🙏4
គិតត្រឹមល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ខេត្តព្រះវិហារ មានជនភៀសសឹកចំនួន៥០៦៩គ្រួសារ មនុស្សសរុបចំនួន ១៧៥៨២នាក់!
លោកអភិបាលរងខេត្ត បន្ទាយមានជ័យ ម៉ោងនេះ ដ្រូនថៃហោះចូលប៉ោយប៉ែតជាបន្តបន្ទាប់ ហើយក៏បានធ្លាក់ខ្លះហើយ។
9-12-2025
😢3🤬1
យប់នេះម៉ោង6ជាង ថៃបាញ់ប្រើយន្តហោះទម្លាក់គ្រាប់ដាក់អាគារកាសុីណូអូរស្មាច់! !
ក្រុមហ៊ុន ប៉េងហួតគ្រុប ចូលរួមឧបត្ថម្ភ១លានដុល្លារ ដល់កងទ័ពជួរមុខ និង១លានដុល្លារ ដល់ជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន។ សូមអរគុណចំពោះការបរិច្ចាគមួយនេះ។
4🙏4
10:00 អូរស្មាច់ តាក្របី ខ្នារ តាមាន់ធំ កងកម្លាំងយើងកំពុងសងវិញ!
9-12-2025
5🙏1
#កម្លាំងនគរបាលស្រុកបន្ទាយអំពិល បន្តចេញល្បាត ដើម្បីរក្សាសន្តិសុខ និងថែរក្សាទ្រព្យសម្បត្តិ ផ្ទះសំបែង របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក

#នៅយប់ថ្ងៃទី០៩_ខែធ្នូ_ឆ្នាំ២០២៥ អនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និង លោក នៅសំ តារារិទ្ធិ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបន្ទាយអំពិល លោកវរសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុក បានចាត់កម្លាំងប្រចាំការត្រៀមអន្តរាគមន៍ នៅអធិការដ្ឋាន - ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤ និងចេញល្បាតចល័ត ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ថែរក្សាទ្រព្យសម្បត្តិ ផ្ទះសំបែង របស់ប្រជាពលរដ្ឋ អំឡុងពេលប្រជាពលរដ្ឋជំលៀស ទៅស្នាក់នៅទីទួលសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកបន្ទាយអំពិល ។
1🫡1
10:07 ថៃនៅតែបន្តបាញ់ចូលភូមិព្រៃចាន់អូរបីជាន់ចំនួន5គ្រាប់
9-12-2025
😢1
សូមកោតសរសើរ កងកម្លាំងយើងចេញគ្រាប់ត្រូវគោលដៅខ្មាំងបានច្បាស់ល្អ! តាក្របី ខ្នារ អូរស្មាច់ ថ្មដូន ជប់គគីរ តាមាន់ធំ៕
9-12-2025
5🥰1😢1
BREAKING: អាមេរិកព្រួយបារម្ភពីការប្រយុទ្ធនៅព្រំដែនកម្ពុជា-ថៃ និងជំរុញឱ្យអនុវត្ត «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ»

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តការប្រយុទ្ធគ្នា និងការរងគ្រោះថ្នាក់នៅទីតាំងជាច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការ ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា «យើងជំរុញយ៉ាងខ្លាំងក្លាឱ្យបញ្ឈប់អរិភាពជាបន្ទាន់ ការពារជនស៊ីវិល និងឱ្យភាគីទាំងពីរត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹងវិញ»។

សហរដ្ឋអាមេរិកបានអំពាវនាវឱ្យភាគីទាំងពីរគោរពតាមខ្លឹមសារនៃ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ» ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដោយមានការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម៕
🤬31
11:09 ប្រាសាទខ្នារ តាក្របី តាមាន់ធំ.តូច ថ្មដូន អូរស្មាច់ នៅផ្លោងមួយៗ!
9-12-2025