អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
ម៉ោង9:40នាទីនេះ សមរភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន កំពុងប្រយុទ្ធគ្នាខ្លាំង។ កម្លាំងយើងតបតយ៉ាងចាស់ដៃ។

9-12-2025!
🫡4🙏1
9:48 ច្រកអូរស្មាច់ វាបុកផ្លោងដាក់អាគារកាសុីណូ និងប្រើដ្រូនទម្លាក់គ្រាប់បែកអូរខ្លាឃ្មុំ!
9-12-2025
UPDATE: តៃកុងឡាន ២ នាក់ បានបាត់បង់ជីវិត ដោយសារសៀម🇹🇭 បាញ់ត្រូវឡានក្រុង ២៥ កៅអី ពេលកំពុងបើកនៅតាមផ្លូវទៅ ជប់គគីរ ខេត្តឧត្តរមានជ័យ ម៉ោង ១២ យប់រំលងអធ្រាត ឈានចូលថ្ងៃទី ០៩ ធ្នូ ២០២៥៕
😢2😭1
អគារកាស៊ីណូនៅថ្មដា ខេត្តពោធិ៍សាត់ ត្រូវគ្រាប់ផ្លោងរបស់ទាហានថៃ ខូចខាតយ៉ាងធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។
ត្រឹមម៉ោង១០នេះ ទាហានថៃ កំពុងសម្រុកខ្លាំងនៅមុខប្រាសាទព្រះវិហារ តែកម្លាំងយើង តបតទៅវិញយ៉ាងខ្លាំងក្លា។

9-12-2025
🙏1
ពលរដ្ឋខ្មែរយើងស្លាប់៧នាក់ និងរបួស២០នាក់ ដោយការបាញ់ផ្លោងរបស់ទាហានថៃ!
😢8
This media is not supported in your browser
VIEW IN TELEGRAM
នៅវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំកណ្ដាលក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្ដាលឲ្យខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
😢3
BREAKING (ឧត្តរមានជ័យ)៖ គិតត្រឹមម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ លើ៤សមរភូមិ នៅប្រាសាទតាមាន់ ប្រាសាទតាក្របី ថ្មដូន និងប្រាសាទខ្នារ កងទ័ពកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក។

រហូតមកទល់ពេលនេះ កម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានប្រើប្រាស់អាវុធធន់ធ្ងន់ដើម្បីធ្វើការតបតការពារដែនអធិបតេយ្យកម្ពុជា ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត៕
🙏1
រដ្ឋបាលស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណជនជាអ្នកកាន់កាប់ដីលំនៅដ្ឋាន និងដឹកសិកម្ម ព្រមទាំងមន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងតំបន់ធ្វើការវិនិច្ឆ័យនៃ ភូមិថ្នល់ថ្មី ឃុំអន្លង់វែង និងភូមិអូរគគីរកណ្តាល ភូមិអូរគគីរលើ ភូមិអូរគគីរក្រោម ភូមិទួលទ្រាស និងភូមិលំទង់ថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជ្រាបថា ដោយស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ(កំពុងមានជម្លោះ) រដ្ឋបាលស្រុកសូមធ្វើពន្យាពេលវេលាការបិទផ្សាយជាសាធារណៈនូវរាល់ឯកសារនៃការវិនិច្ឆ័យរួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី រហូតដល់មានការជូនដំណឹងជាថ្មី ។
1🙏1
🚨BREAKING: នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២:៣៣នាទី យោធាថៃបានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ និងបានប្រើប្រាស់កាំភ្លើងធំ១០៥មម និង១៥៥មម បាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
🤬8😢3