អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
កងទ័ពភូមិន្ទថៃបានបញ្ជូនយន្តហោះចម្បាំងF-16មកកាន់ព្រំដែនកម្ពុជាថៃនៅខាងទីតាំង។ដែលភាគីថៃបាញ់ប្រហារមកលើកងកម្លាំងយោធាយើង។
🤬4
8:32នាទី គ្រាប់ភ្លោងថៃ🇹🇭 នៅបន្តបាញ់មកលើកម្ពុជា🇰🇭ទិសអូរស្មាច់ និងប្រាសាទតាក្របី ខ្នារ តាមាន់ធំ!
😢3😭2
8:50 គ្រាប់ខាងថៃ នៅបន្តផ្លោងដាក់ នៅទិសប្រាសាទតាក្របី អូរស្មាច់
ពួកវាកំពុងបុកនៅប្រាសាទខ្នារខ្លាំង ចង់កាន់កាប់ តែទៅមិនរួច។ កម្លាំងយើងឈរជើង និងគ្រប់គ្រងយ៉ាងរឹងមាំ។
8-12-2025
ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។ សកម្មភាព នេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
🚨ថៃ🇹🇭: មូលដ្ឋានរបស់លោក អាន ភួង កំពុងពុះកញ្ជ្រោល!! ចំណែកភាគីថៃស្លាប់១នាក់ និងរបួស៤នាក់ ។
កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មុិញនិងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបត
ដើម្បីបំផ្លាញចោលបទឈប់បាញ់និង
សេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។
បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់
ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ាន
ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។
សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយ
ដល់ប្រជាជនដែលភៀសសឹកចេញពី
តំបន់គ្រោះថ្នាក់មកកាន់តំបន់មាន
សុវត្តិភាព។
ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេង
ទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់
អាវុធទប់ទល់ជាមួយការឈ្លានពាន។
សូមការយោគយល់ពីភ្ញៀវជាតិនិង
អន្តរជាតិដែលមិនអាចជួបខ្ញុំបាន។
សូមកីឡាករ កីឡាការិនីដែលទៅចូល
ការប្រកួតសុីហ្រេ្គមលើកទី៣៣នៅ
ប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕
2
9:26ព្រះវិហារ វាកំពុងសម្រុកខ្លាំង យើងតបតខ្លះហើយ!
🙏1
សិស្សអនុវិទ្យាល័យឈូក ស្ថិតនៅភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជិតប្រាសាទតាមាន់ នាំគ្នាហូបបាយនៅក្នុងលេណដ្ឋាន ក្រោមសម្លេងគ្រាប់កាំភ្លើងរបស់ទាហានថៃ ក្រោយបើកការបាញ់ប្រហារចូលដីយើង នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
😢8😭1