អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើយោងតាមមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូនេះ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ នៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី។ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដោយសម្រេចបានប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦%។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម. ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥៕
3
🚨ព័ត៌មានក្តៅៗ: កាលពីម្សិលមិញ នៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បើយោងតាមការបង្ហោះផ្សព្វផ្សាយរូបភាពយន្តហោះចម្បាំងF-16នៅលើគេហទំព័រផេកផ្លូវការ របស់ទីបញ្ជាការកងទ័ពអាកាសថៃ🇹🇭បានបង្ហាញថា:

- យើងជាអ្នកការពារនៅលើផ្ទៃមេឃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពដោយស្មារតី និងភាពក្លាហានរបស់ "អ្នកចម្បាំងរបស់កងទ័ពអាកាសថៃ🇹🇭"។

- ជាមួយនឹងបច្ចេកវិជ្ជាទំនើប និងសមត្ថភាពដ៏ខ្ពង់ខ្ពស់ យើងអាចធ្វើបេសកកម្មតាមអាកាសប្រកបដោយប្រសិទ្ធភាព មិនថាថ្ងៃ ឬយប់ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ!។

- យើងប្រើប្រាស់សព្វាវុធទំនើបៗ ដើម្បីវាយប្រហារគោលដៅដោយភាពជាក់លាក់ និងភាពច្បាស់លាស់ ដើម្បីធានាថារាល់ប្រតិបត្តិការសម្រេចបាននូវបេសកកម្មដែលបានកំណត់របស់វា។

- បេសកកម្មរបស់យើងគឺរក្សាការត្រៀមខ្លួនរបស់កងទ័ពអាកាសថៃ🇹🇭 ដើម្បីឆ្លើយតបគ្រប់ស្ថានភាពសន្តិសុខ ការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ និងការពារប្រជាពលរដ្ឋទាំងអស់ពីការឈ្លានពានរបស់សត្រូវ។

- កងទ័ពអាកាសថៃ បានសង្កត់ធ្ងន់ថា "ដែនអាកាសថៃ🇹🇭នឹងមិនត្រូវឲ្យគេមើលងាយ និងជាន់ឈ្លីបាននោះទេ"៕
😁4
🚨BREAKING: យោធាមីយ៉ាន់ម៉ា🇲🇲ផ្លោងគ្រាប់កាំភ្លើងធំ ហួសចូលទឹកដីថៃ🇹🇭ធ្វើឲ្យប្រជាជនថៃ២នាក់របួសធ្ងន់ និងខូចខាតផ្ទះ និងរថយន្ត!
😁3
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង១២:ថ្ងៃត្រង់ ទី៥ ខែធ្នូ ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ🇹🇭ថា:

- ស្ថានភាពព្រំដែនថៃ🇹🇭និងមីយ៉ាន់ម៉ា🇲🇲ហាក់កំពុងតានតឹងខ្លាំង ដោយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងកាន់កាប់ឈរជើងនៅតំបន់ចំណុច Pa Sak ជិតច្រាំងទន្លេ ជាប់និងប្រទេសថៃ។

- យោធារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងប្រើប្រាស់អាវុធធុនធ្ងន់ ដើម្បីវាយបំផ្លិចបំផ្លាញនៅទីតាំងដែលក្រុមឧទ្ទាមកំពុងលាក់ខ្លួន យ៉ាងណាមិញក្រុមឧទ្ទាមក៏បានប្រើប្រាស់អាវុធធន់ធ្ងន់ ដើម្បីឆ្លើយតបនិងយោធារដ្ឋាភិបាល ស្ថានការណ៍ហាក់បីដូចជារាងស្ងប់ស្ងាត់បណ្តោះអាសន្ន នៅពេលដែលមានផ្សែងអួអាប់ គ្របដណ្តប់ដោយភាគីទាំងសងខាង។

- ជាមួយគ្នានេះដែរ របាយការណ៍ដែលទទួលបានគឺ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងខ្លារវាងយោធារដ្ឋាភិបាល និងក្រុមឧទ្ទាមមីយ៉ាន់ម៉ា🇲🇲មានគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ បានធ្លាក់មកកាន់ទឹកដីថៃ🇹🇭ដែលស្ថិតនៅក្នុងស្រុក Mae Sot ខេត្ត Tak។ បណ្តាលឲ្យប្រជាជនថៃ🇹🇭ចំនួន២នាក់ ត្រូវបានរងរបួសធ្ងន់ និងមានការខូចខាតផ្ទះសម្បែងជាច្រើន រួមទាំងមានរថយន្តជាច្រើនគ្រឿងទៀតផង។

- ក្រោយពីមានហេតុការណ៍នេះ ក្រុមយោធាថៃ🇹🇭បានធ្វើការបាញ់គ្រាប់បែកផ្សែងចំនួន៤គ្រាប់ ចូលទៅក្នុងទឹកដីមីយ៉ាន់ម៉ា🇲🇲ដែលកំពុងតែមានការប៉ះទង្គិចគ្នា។

- បច្ចុប្បន្ននេះ ប្រជាជនថៃ ក្មេងចាស់ ត្រូវបានជម្លៀសចេញពីក្នុងតំបន់ដែលមានគ្រាប់ផ្លោងធ្លាក់ចូល ដើម្បីទៅកាន់ទីកន្លែងមានសុវត្ថិភាព។

- អាជ្ញាធរថៃ នៅក្នុងខេត្តTak ក៏បានចាត់កម្លាំងអ្នកស្ម័គ្រចិត្តការពារភូមិ ដើម្បីរួមចំណែកជាមួយក្រុមយោធាថៃ🇹🇭ក្នុងការពង្រឹងសុវត្ថិភាព និងការពារលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសថៃ៕
Media is too big
VIEW IN TELEGRAM
ទស្សនាវីដេអូហាយឡាយ៖ រំលឹកឡើងវិញព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និង ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ ក្រោមប្រធានបទ "កីឡារស់ក្នុងសន្តិភាព : Sport Live in Peace" ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជា🇰🇭ជាម្ចាស់ផ្ទះ ដោយទទួលបានជោគជ័យគួរជាទីមោទនៈ៕🙏❤️🇰🇭

Highlight SEA GAMES PARA GAMES 2023
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅរសៀល ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៤:៥៤នាទី ក្រុមសម្របសម្រួលកម្ពុជា (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខខេត្តចន្ទបុរី ប្រទេសថៃ។

សូមជម្រាបជូនសាធារណជនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជាសេនាធិការ
ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ  ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនរវាង ឥណ្ឌូចិន – សៀម៕
1