អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
សាររបស់សម្តេចតេជោ ហ៊ុន សែន: បង្រៀនទៅភាគីថៃ🇹🇭ថា: សំដែងបានល្អតែខ្វះបច្ចេកទេស។

- ថ្ងៃក្រោយសូមអ្នកដឹកនាំរឿងរៀបចំ
សេនារីយោឲ្យបានល្អ រើសតួសំដែង
ឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យ
បានត្រឹមត្រូវពិសេសបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើចោរលួចដាក់មីនទើបគេជឿ៕
នៅវេលាម៉ោង12:18នាទីយប់ថ្ងៃទី៥ ខែធ្នូនេះ នៅច្រកអូរស្មាច់ មេឃរលឹមប្រុយៗ៕
1
This media is not supported in your browser
VIEW IN TELEGRAM
🚨ព័ត៌មានក្តៅៗ: នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញ នាយករដ្ឋមន្ត្រីថៃ🇹🇭 លោក អនុទីន ឆាន់វីរៈគុល បានចុះសួរសុខទុក្ខ ដល់អ្នកស្ម័គ្រចិត្តការពារភូមិ ដែលស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកបានគ្រឹត ខេត្តបុរីរម្យ។

- លោកអនុទីន បានសួរទៅកាន់ អ្នកស្ម័គ្រចិត្តការពារភូមិថា៖ តើត្រៀមខ្លួនហើយឬនៅ? ចំពោះការការឆ្លើយតបគឺ "រួចរាល់ហើយ" និងមានអ្នកខ្លះបាននិយាយថា "ខ្ញុំចង់ប្រយុទ្ធ" លោកអនុទីន ក៏បានជូនពរឱ្យបានសុខសុវត្ថិភាពគ្រប់ៗគ្នា។

- នៅក្នុងខេត្ត ដែលជាប់ព្រំដែនកម្ពុជា🇰🇭-ថៃ🇹🇭 ចំនួន៧ មានខេត្ត Buriram, Surin, Sisaket, Ubon Ratchathani, Sakaeo, Chanthaburi, Trat មានអ្នកស្ម័គ្រចិត្តការពារភូមិចំនួន ១១៥,៣៩៣នាក់។

- មន្ទីររដ្ឋបាលខេត្ត មានផែនការរៀបចំនិងអភិវឌ្ឍសមត្ថភាពអង្គភាពសន្តិសុខភូមិដើម្បីទ្រទ្រង់ស្ថានភាពនេះបន្ថែម១០០០០នាក់ទៀត៕
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើយោងតាមមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូនេះ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ នៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី។ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដោយសម្រេចបានប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦%។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម. ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥៕
3
🚨ព័ត៌មានក្តៅៗ: កាលពីម្សិលមិញ នៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បើយោងតាមការបង្ហោះផ្សព្វផ្សាយរូបភាពយន្តហោះចម្បាំងF-16នៅលើគេហទំព័រផេកផ្លូវការ របស់ទីបញ្ជាការកងទ័ពអាកាសថៃ🇹🇭បានបង្ហាញថា:

- យើងជាអ្នកការពារនៅលើផ្ទៃមេឃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពដោយស្មារតី និងភាពក្លាហានរបស់ "អ្នកចម្បាំងរបស់កងទ័ពអាកាសថៃ🇹🇭"។

- ជាមួយនឹងបច្ចេកវិជ្ជាទំនើប និងសមត្ថភាពដ៏ខ្ពង់ខ្ពស់ យើងអាចធ្វើបេសកកម្មតាមអាកាសប្រកបដោយប្រសិទ្ធភាព មិនថាថ្ងៃ ឬយប់ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ!។

- យើងប្រើប្រាស់សព្វាវុធទំនើបៗ ដើម្បីវាយប្រហារគោលដៅដោយភាពជាក់លាក់ និងភាពច្បាស់លាស់ ដើម្បីធានាថារាល់ប្រតិបត្តិការសម្រេចបាននូវបេសកកម្មដែលបានកំណត់របស់វា។

- បេសកកម្មរបស់យើងគឺរក្សាការត្រៀមខ្លួនរបស់កងទ័ពអាកាសថៃ🇹🇭 ដើម្បីឆ្លើយតបគ្រប់ស្ថានភាពសន្តិសុខ ការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ និងការពារប្រជាពលរដ្ឋទាំងអស់ពីការឈ្លានពានរបស់សត្រូវ។

- កងទ័ពអាកាសថៃ បានសង្កត់ធ្ងន់ថា "ដែនអាកាសថៃ🇹🇭នឹងមិនត្រូវឲ្យគេមើលងាយ និងជាន់ឈ្លីបាននោះទេ"៕
😁4
🚨BREAKING: យោធាមីយ៉ាន់ម៉ា🇲🇲ផ្លោងគ្រាប់កាំភ្លើងធំ ហួសចូលទឹកដីថៃ🇹🇭ធ្វើឲ្យប្រជាជនថៃ២នាក់របួសធ្ងន់ និងខូចខាតផ្ទះ និងរថយន្ត!
😁3