អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
ថ្ងៃនេះជា ថ្ងៃទី១២៧ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
😢1
🚨ព័ត៌មានក្តៅៗ: នៅព្រឹកថ្ងៃពុធ ទី៣ ខែធ្នូនេះ នាយកដ្ឋានបង្ការ និងគ្រោះមហន្តរាយ បានថ្លែងប្រាប់សារព័ត៌មានថៃ🇹🇭ថា:

- ទឹកជំនន់នៅតែបន្តកើតមាន ចំពោះស្រុកទាំង13 នៃខេត្តអយុធ្យា ដែលធ្វើឲ្យប៉ះពាល់ដល់គ្រួសារចំនួន72,440 និងមានមនុស្សស្លាប់ចំនួន20នាក់។

- លោក Angsuthon kansomnate នាយកសាលា Wat Hua Wiang ក្នុងស្រុកសេណា បាននិយាយថា បច្ចុប្បន្នលោកកំពុងសម្អាតនៅក្នុង អាគារ បន្ទប់រៀន និងកន្លែងអាហារដ្ឋានមួយចំនួន ហើយលោកក៏បានស្នើសុំទៅក្រុមយោធា🇹🇭ដើម្បីជួយសម្អាតផងដែរ។

- លោកបន្តថា ស្ថានភាពទឹកជំនន់បច្ចុប្បន្ននេះ គឺនៅតែបន្តកើតមាននៅតាមតំបន់មួយចំនួនដដែល។
🚨1:05នាទី សម្លេងសត្វក្អែក ស្លាបដែកចំនួនពីរ បានកំពុងហោះឆ្វែលលើអាកាស ពីទិសអូរស្មាច់ ទៅទិសប្រាសាទខ្នារ តាក្របី តាមាន់ធំ!
🤬2
🚨ព័ត៌មានក្តៅៗ: នៅព្រឹកថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭លោកឧត្តមសេនីយ៍ឯក Natthapon Narkphanit បានថ្លែងនៅវិមានរដ្ឋាភិបាលប្រាប់សារព័ត៌មានថៃពីថា:

- ទាក់ទងនិងការបោសសម្អាតមីន នៅក្នុងតំបន់ Ban Nong Yakaeo គឺត្រូវបានបញ្ចប់ហើយ ដោយឡែកនៅតែតំបន់ Ban Nong Janប៉ុណ្ណោះដែលកំពុងតែដំណើរការរាល់ថ្ងៃ ហើយលោកកំពុងតែពន្លឿនលើការងារដោះមីននៅតំបន់ទាំងពីរនេះ ឲ្យបានមុនពេលរំលាយសភានៅខែ មករា ឆ្នាំ២០២៦ ឬចូលឆ្នាំខាងមុខនេះ តាមកិច្ចប្រជុំគណ:កម្មាធិការព្រំដែន JBC និងGBC។

- លោកក៏បានសង្កត់ធ្ងន់ថា: អគ្គមេបញ្ជាការទាំងអស់ និងយោធា🇹🇭គឺបានត្រៀមខ្លួនក្នុងការប្រយុទ្ធរួចរាល់ ដើម្បីការពារលើអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ខ្លួននៅពេលណាមួយ ដែលមានការទន្រ្ទានពីភាគីកម្ពុជា🇰🇭
🚨វេលាម៉ោង6:27នាទីយប់ ថ្ងៃទី3 ខែធ្នូនេះ នៅច្រកអូរស្មាច់មានដ្រូនស៊ើបការណ៍សៀម🇹🇭ខ្នាតធំ ហោះចំនួន3គ្រឿង!
🚨ផ្សែងពុលរបស់សៀម គឺវាមានគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់កងកម្លាំងរបស់យើងនៅជួរមុខ សូមបងប្អូនកងកម្លាំងយើងគ្រប់ទិស មានការប្រុងប្រយ័ត្ន និងរកម៉ាស់ពាក់ដើម្បីការពារខ្លួនជាប្រចាំ សូមជូនពរកងកម្លាំងរបស់យើងមានសុខភាពល្អ សូមអរគុណ!🙏❤️🇰🇭👮‍♂️
😢41
នៅទីបំផុត! នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ អាជ្ញាធរ បានចុះទៅត្រួតពិនិត្យ និងណែនាំម្ចាស់ទីតាំងក្លឹប X Zoom ដែលកំពុងល្បីខ្លាំង ហើយចែកចាយព្រោងព្រាតតាមបណ្តាញសង្គម។
😁3
តើបងប្អូនគាំទ្រដែរឬទេ?

សម្រាប់ Admin គឺគាំទ្រយ៉ាងពេញទំហឹងតែម្តង សូមអរគុណដល់អាជ្ញាធរ ដែលបានចុះផ្ទាល់🙏❤️🇰🇭👮‍♂️
1