អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
515 videos
216 links
Download Telegram
តើសង្គ្រាមសៀមឈ្លានពានខ្មែរលើកទី2 មានដែរឬទេ?
តើហេតុអ្វីខ្មែរតែងតែឯកភាពសៀមនិងត្រូវសៀមគំរាម?

ជាយុទ្ធសាស្ត្រនិងកលល្បិចដ៏ជ្រៅរបស់សៀមដើម្បីកុំឱ្យខុសជាមួយអាមេរិក និងដើម្បីលើកតម្កើងកិត្តិយសរបស់ចិនព្រោះមិនបានចុះហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាព រួមទាំងយកប្រជាប្រិយភាព ការទប់ទល់នៃនយោបាយនៅក្នុងស្រុកសៀមផង និងដើម្បីឱ្យអន្តរជាតិមើលឃើញថា សៀមជាប្រទេសល្អ ទើបសៀមបន្តនូវកលល្បិចការព្យួរកិច្ចព្រមព្រៀងសន្តិភាព។

ចំពោះសង្គ្រាមសៀមឈ្លានពានខ្មែរលើកទី 2 អាចកើតឡើង 35% ពីព្រោះដើម្បីរឿង 2 យ៉ាង ÷

ទី1. ដើម្បីវាយយកទីតាំងខ្មែរបន្ថែម ដែលសៀមយល់ថាអាចវាយលុកយកបានត្រឹមរយៈពេលខ្លីនិងអូសបន្លាយពេលបន្ត។ក៏ប៉ុន្តែបច្ចុប្បន្នសៀមមិនទាន់រកច្រកណាដែលអាចឈ្លានពានបានទេ ព្រោះត្រូវស៊ើបពីប្រតិកម្មរបស់រាជរដ្ឋាភិបាលខ្មែរសិននិងសិក្សាពីទំហំសង្គ្រាមបើសិនជាខ្មែរវាយបកមកវិញ ព្រោះចិត្តសៀមចង់បន្តជាសង្គ្រាមត្រឹមរយៈពេលខ្លី ដើម្បីយកទីតាំងបន្ថែមតែប៉ុណ្ណោះ បើអាចវាយបាន។ ( នៅពេលដែលអនុវត្តន៍ JBC&GBC ផ្អែកលើផែនទីបារាំងសៀម និងចុះMOU2000 ចំណុចភូមិ..និងទីកន្លែងដែលសៀមយក ត្រូវតែប្រគល់ឱ្យខ្មែរវិញ )។

ទី2. ដើម្បីបន្ថែមនៃផលចំណេញក្នុងការយាងទៅទស្សនកិច្ចរបស់ស្ដេចសៀមក្នុងប្រទេសចិន ធ្វើឱ្យចិនជាអ្នកចេញមុខមកអន្តរាគមន៍ ឱ្យបញ្ចប់ជម្លោះសង្គ្រាមនិងដោះលែងកងទ័ព 18 នាក់។ បើមិនមានការឡើងកម្ដៅទេ ក៏ពួកសៀមមិនអាចបោកភ្នែកចិននិងអន្តរជាតិបានឡើយ។ ដូច្នេះសៀមអាចចំណេញពីចិនតាមរយៈកិច្ចព្រមព្រៀងនានា និងសៀមក្លាយជាប្រទេសល្អព្រមបញ្ចប់សង្គ្រាមដោយសន្តិវិធី ដោយមិនប៉ះពាល់ដល់អាមេរិក និងធ្វើឱ្យអន្តរជាតិដែលគិតថាសៀមអាក្រក់ក៏ត្រឡប់គិតថាសៀមល្អវិញ។

ចំណែក 65% ទៀតមិនអាចកើតឡើង ពីព្រោះថាសៀមបារម្ភរឿង 2 យ៉ាង ដែលធ្វើឱ្យខាតបង់ធំបំផុត

ទី1. ខ្លាចខ្មែរវាយបក និងមានលេសដើម្បីទប់ទល់នៃសង្គ្រាម ដូចខ្ញុំពន្យល់ពីមុនមកអញ្ចឹង បើខ្មែរស្របច្បាប់នៃសង្គ្រាមឬជាសង្គ្រាមទល់មុខ កងទ័ពសៀមមិនអាចធ្វើសង្គ្រាមឈ្នះខ្មែរទេ ទាំងកម្លាំងកងទ័ពនិងសព្វាវុធទំនើបៗ សៀមនៅចាញ់ប្រៀបក្រោមខ្មែរឆ្ងាយណាស់ ទាំងភូមិសាស្ត្រនិងឆ្លងកាត់ការប៉ះគ្នារយៈពេល 5 ថ្ងៃពីមុន បើគ្មានបទឈប់បាញ់ទេ សៀមត្រៀមតែស្លាប់ទៅ និងនៅទីតាំងសៀមយកអួតប្រជាជនសៀម បើមានសង្គ្រាមម្ដងទៀត ខ្មែរអាចយកមកវិញបានទាំងអស់និងអាចយកអ្វីបន្ថែមក៏បានបើស្របច្បាប់និងប្រើសិទ្ធិទប់ទល់។

ទី2. ខ្លាចខ្មែរប្រើប្រាស់យុទ្ធសាស្ត្រនៃការទូតមុនពេលប្រយុទ្ធ ដើម្បីមានប្រៀបកាន់តែខ្លាំង គឺចង់មានន័យថាបើមានសង្គ្រាមសៀមកាន់តែអាម៉ាស់មុន ពីព្រោះសៀមមិនគោរពច្បាប់នៃកិច្ចព្រមព្រៀង តែខ្មែរតែងតែគោរពច្បាប់ជានិច្ច សូម្បីតែសព្វាវុធដែលដកក៏មិនបានបញ្ជូនទៅវិញ ខុសពីសៀម ដែលចង់បន្តសង្គ្រាមនិងយកសព្វាវុធចូលតាមព្រំដែនបន្ថែម។ ដូច្នេះអាចបញ្ជាក់បានថា មុនកើតជាសង្គ្រាមសៀមចាញ់បានប្រៀបខ្មែរដូចជាស្រេច និងបើមានសង្គ្រាមសៀមជាអ្នកខុសទាំងស្រុងក្នុងពេលនោះកងទ័ពសៀមចាញ់ទាំងការទូតនិងសង្គ្រាម។

សរុបមកវិញការព្យួរកិច្ចព្រមព្រៀងសន្តិភាពរបស់សៀម អាចចំណេញលើប្រជាជនសៀម ចិននិងអាមេរិក រួមទាំងអន្តរជាតិ ឱ្យមើលឃើញថាសៀមជាប្រទេសដែលល្អ ដែលខុសកាលពីពេលមុន ថែមទាំងមានឱកាសច្រើនក្នុងការវិនិយោគផ្សេងៗ ប៉ុន្តែបើសៀមហ៊ានឈ្លានពានខ្មែរ គឺរឹតតែធ្វើឱ្យខ្មែរខ្លាំងជាងមុន ឈ្នះទាំងការទូតនិងសង្គ្រាម គឺថែមទាំងអាចយកនៅអ្វីៗមកវិញបានថែមទៀត។ ទើបឥឡូវសៀមនៅតែស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាម បានត្រឹមតែប្រកាសព្យូរកិច្ចព្រមព្រៀងដើម្បីបង្កើនកម្ដៅ ដើម្បីចំណេញនយោបាយនិងចំណេញទាក់ទងផលប្រយោជន៍ នានា ជាការដើរមួយជំហាន និងក៏ពិចារណាទីតាំងណាអាចយកបានលឿននិងឆាប់បញ្ចប់លឿន។

ឯរឿងសៀមគំរាមខ្មែរ ទាល់តែខ្មែរខ្សោយជាងសៀមទើបបានគំរាមកើត ប៉ុន្តែខ្មែរគ្មានកន្លែងខ្សោយទេ ទាំងរឿងសង្គ្រាមនិងការទូត គឺមានតែចំណេញដល់ខ្មែរ ទាំងស្ថានការណ៍ប្រែប្រួលនិងមិនប្រែប្រួល។ ចំណែកឯការឯកភាព គឺខាងខ្មែរយើង ចង់បង្ហាញថាយើងជាមនុស្សល្អត្រឹមត្រូវ គោរពនូវការស្នើសុំ និងគោរពច្បាប់បានល្អ ដើម្បីអាចបានទំនាក់ទំនងល្អជាមួយនឹងអន្តរជាតិផង។ ដូច្នេះបងប្អូនដែលគិតថា ខ្មែរគិតតែឯកភាពនិងត្រូវសៀមគំរាម គឺមិនមែនជារឿងត្រឹមត្រូវទេ ព្រោះមនុស្សខ្លាំង យកបញ្ហាបង្កើតជាឱកាស គ្រាន់តែសង្គ្រាមប្រាំថ្ងៃសៀមខាតអ្វី? យើងចំណេញអ្វី? ខ្ញុំមិនចាំបាច់និយាយនោះទេ សូមបងប្អូនមើលដោយខ្លួនឯង ទាំងសេដ្ឋកិច្ចទាំងនយោបាយនិងយោធា សុទ្ធតែជាចំណុចខ្មែរអភិវឌ្ឍន៍ដើរទៅមុខទាំងអស់។

ខ្ញុំសុំសរសេរបញ្ចប់ត្រឹមប៉ុណ្ណឹងចុះ ទាំងអស់នេះគឺគ្រាន់តែជាទិន្នន័យដើម្បីឱ្យបងប្អូនស្វែងយល់ ប្រសិនមានចំណុចជ្រុលខុស លើសខ្វះ ខ្ញុំសូមការអធ្យាស្រ័យទុកជាមុន និងខ្ញុំក៏សូមគោរពអរគុណបងប្អូនដែលបានលះបង់ចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានពីដើមរហូតដល់ចប់ ក្នុងចុងបញ្ចប់ខ្ញុំសូមឱ្យបងប្អូនទាំងអស់គ្នាត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលយើង ដើម្បីប្រទេសយើងនិងគោរពនូវការខិតខំរបស់រាជរដ្ឋាភិបាលយើង ព្រោះថ្នាក់ដឹកនាំបានខិតខំខ្លាំងណាស់នៅក្នុងសង្គ្រាមនេះដើម្បីការពារជាតិ ទឹកដី និងប្រជាពលរដ្ឋ៕ ចប់.
🙏53
រូបភាព÷ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជានិងប្រមុខរដ្ឋស្ដីទី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា.
ទាំងអាមេរិក និងម៉ាឡេស៊ី ប្រាប់ឲ្យបន្តកិច្ចព្រមព្រៀងសន្តិភាព ចាំមើលជំហររបស់ថៃ បន្តទៀត តើស្តាប់ម្ចាស់ហេត្ថលេខីទេ?
មកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ យើងរំពឹង និងប្រហែលកំពុងរង់ចាំវត្តមានទាហានយើងទាំង១៨នាក់ ដែលត្រូវដោះលែងមកវិញ តែអ្វីៗបានប្រែប្រួល ក្រោយថ្នាក់ដឹកនាំថៃ បានហែកកិច្ចព្រមព្រៀងសន្តិភាពចោល។

យើងនៅតែរង់ចាំវត្តមានវីរយុទ្ធជន មកកាន់មាតុភូមិរបស់យើង។ សូមបន់ស្រន់ឲ្យយុទ្ធជនយើង ជួបតែសំណាងល្អ និងចៀសឆ្ងាយពីគ្រោះថ្នាក់ផ្សេងៗ។
😢2
យើងស្រឡាញ់សន្តិភាព និងចង់ឃើញព្រំដែនមានសន្តិភាពពេញលេញ ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា-ថៃ តែថ្នាក់ដឹកនាំថៃ បានចាប់ផ្តើមបំផ្លាញសន្តិភាពចោល។

មិនមែនយើងខ្លាចការច្បាំងគ្នាឡើយទាំងកម្លាំងទ័ព និងសព្វាវុធទំនើប យើងមានគ្រប់គ្រាន់ ដើម្បីការពារទឹកដីនៅតាមសមរភូមិទាំងអស់ តែកម្ពុជាមិនចង់ឲ្យមានសង្គ្រាមដែលនាំឲ្យបំផ្លាញជាតិយ៉ាងធ្ងន់ធ្ងរ រាប់ទាំងជាតិថៃផងដែរ ហើយខ្ញុំជឿថា ប្រជាជនថៃស្ទើរតែទូទាំងប្រទេសក៏ស្រឡាញ់ និងត្រូវការសន្តិភាពយ៉ាងចាំបាច់។

អាគមផ្សំអាយូស, នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានដឹកនាំកម្លាំងទាហាន រៀបចំសែន និងបន់ស្រន់បារមីម្ចាស់ទឹកម្ចាស់ដីដែលឃុំគ្រងនៅភ្នំខ្មោច សុំសេចក្តីសុខសេចក្តីចំរើន និងសូមឲ្យជាតិខ្មែរចៀសផុតពីសង្គ្រាមរាំងជល់។

យើងជាប្រជាជាតិខ្មែរ សូមបន់ស្រន់ឲ្យជាតិរបស់យើងជួបតែសេចក្តីសុខ និងការរីកចំរើនជារៀងរហូត៕
ប្រភព បង ស៊ន សុភក្រ្ត
🙏84
ទាក់ទងនិងការដោះលែង យោធិន🇰🇭យើងទាំង១៨រូប សូមបងប្អូនតាមដានលើផេកផ្លូវការ របស់ក្រសួងព័ត៌មាន ក្រសួងការការពារជាតិ និងផេករបស់ថ្នាក់ដឹកនាំរបស់យើង។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
🙏31
🚨ព័ត៌មានថៃចុះផ្សាយ: នៅព្រឹកនេះ កម្ពុជា🇰🇭កំពុងចាត់វិធានការ ដោយរៀបចំរថយន្តសង្គ្រោះ និងកម្លាំងមន្ត្រី ដើម្បីទទួលទាហានកម្ពុជាចំនួន ១៨ នាក់នៅចំណុចត្រួតពិនិត្យប៉ោយប៉ែត បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ប្រទេសថៃនឹងដោះលែងពួកគេនៅថ្ងៃទី ១២ ខែវិច្ឆិកា។

ប្រភព: https://www.facebook.com/share/p/17ah5znX5m/?mibextid=wwXIfr
😢4
មិនទាន់មានពន្លឺ និងព័ត៌មានច្បាស់ការណ៍ដែលថៃដោះលែងទាហានយើងទាំង១៨នាក់នៅថ្ងៃនេះឡើយ។ យើងគ្រាន់តែត្រៀមតាមច្រកសំខាន់ៗប៉ុណ្ណោះ ជាពិសេសនៅច្រកប៉ោយប៉ែត។
😢3🤬1
This media is not supported in your browser
VIEW IN TELEGRAM
🚨ព័ត៌មានក្តៅៗ: ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ផេក Army Military Force បានផ្សាយនិងចោទប្រកាន់មកលើកម្ពុជា🇰🇭យើងថា៖

* ស្ថានភាពព្រំដែនថៃ-កម្ពុជា នៅតែតានតឹង បន្ទាប់ពីទាហានថៃនៅជួរមុខបានរកឃើញមីន PMN-2 ដែលទាហានកម្ពុជា🇰🇭បានលួចឆ្លងកាត់របងបន្លាលួស ហើយដាក់មីននៅក្នុងលេណដ្ឋានជួរមុខរបស់យោធាថៃ🇹🇭

*បញ្ជាក់: ចំពោះទាហានកម្ពុជា🇰🇭គឺមានសេចក្តីថ្លៃថ្នូរណាស់ និងមិនចេះទៅឈ្លានពានលើទឹកដីថៃ🇹🇭នោះទេ មានតែទាហានថៃទេ ដែលតែងតែឈ្លានពានមកលើទឹកដីកម្ពុជា។

* ប្រភព: https://www.facebook.com/share/1GzR3hUJYP/?mibextid=wwXIfr
🤔2🤩1
🚨ព័ត៌មានក្តៅៗ: មេបញ្ជាការនៃបញ្ជាការប្រតិបត្តិការកងទ័ពអាកាសថៃ🇹🇭(AFOC) បានហោះហើរយន្តហោះចម្បាំង F-16 ដើម្បីត្រៀមការពារអធិបតេយ្យភាពជាតិ។

* នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកងពលលេខ១ ខេត្តនគររាជសីមា លោកឧត្តមសេនីយ៍ឯក រ៉ាវីន ថាណុមស៊ីង មេបញ្ជាការនៃបញ្ជាការប្រតិបត្តិការកងទ័ពអាកាសថៃ🇹🇭 បានហោះហើរយន្តហោះចម្បាំង F-16 ក្នុងការ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើប្រតិបត្តិការគ្រប់ស្ថានភាព និងការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ថៃ។

*លោកសង្កត់ធ្ងន់ថា៖ ឥឡូវនេះយើងនៅតែឃ្លាំមើលស្ថានការណ៍នៅឡើយ លោកបន្ថែមថា៖ សូមកងទ័ពអាកាសថៃ កុំខ្លាច ឬមានការភិតភ័យឲ្យសោះ។

*ប្រភព: https://www.facebook.com/share/1BjvsCo729/?mibextid=wwXIfr