អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
🥰2
🚨BREAKING- តាមបណ្តាញសង្គមព័ត៌មានថៃ🇹🇭និងប្រជាជន បានចុះផ្សាយថា៖ ថៃនិងទាមទារដណ្តើមយក ប្រាសាទតាក្របី ចេញពីកម្ពុជាឲ្យទាល់តែបានយ៉ាងឆាប់បំផុត!

*បញ្ជាក់: ប្រាសាទតាក្របីនេះ គឺជាកម្មសិទ្ធរបស់កម្ពុជា🇰🇭តាំងពីសម័យកាលយូរណាស់មកហើយ ដោយបច្ចុប្បន្ននេះ ទាហានកម្ពុជាយើង កំពុងឈរជើងយ៉ាងរឹងមាំបំផុតនៅលើប្រាសាទនេះ។
1
This media is not supported in your browser
VIEW IN TELEGRAM
🚨ព័ត៌មានក្តៅៗ: អតីតមេភូមិភាគ២ថៃ🇹🇭លោក ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតឃ្លាំង បានចេញមកបញ្ជាក់សារជាថ្មីថា៖ ប្រាសាទតាក្របី គឺជារបស់ថៃ។

*លោក ប៊ុនស៊ីន នៅបន្តថា៖ លោកជឿ​ថា ​រដ្ឋាភិបាល​និង​យោធាថៃ🇹🇭​នឹង​ប្រឹងប្រែង ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ដណ្តើមយក​ប្រាសាទ​តា​ក្របី​ពីកម្ពុជា🇰🇭មកវិញ​ឲ្យបានយ៉ាងឆាប់បំផុត។

ប្រភព: https://www.facebook.com/share/1AJAYo596z/?mibextid=wwXIfr
🤬4
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៤០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកណ្តាល។ គួររំលឹកផងដែរថា អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ទាំងនេះត្រូវបានកែសម្រួលពីស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទីកន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជានិងថៃ លើផែនការជាដំណាក់កាលនៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។

ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និងភាគីថៃនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

ថ្ងៃអង្គារ ១៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥
1
🌧️ត្រឹមម៉ោង11:22នាទីថ្ងៃត្រង់នេះ នៅតំបន់ច្រកអូរស្មាច់ កំពុងមានភ្លៀងធ្លាក់!
🚨ក្តៅ! ផេក Army Military Force ថៃ🇹🇭

* រូបថតថ្មីៗបំផុត បង្ហាញពីប្រជាជនកម្ពុជាបានប្រមូលផ្តុំគ្នាដើម្បីចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈ PTT ក្នុងរាជធានីភ្នំពេញ។

*ខ្ញុំចង់សួរទៅ បងប្អូនមួយចំនួនដែលនៅបន្តចូលចាក់សាំងនៅ (PTT)ថា៖ តើបងប្អូនចេះឈឺចាប់ទេ ដែលថៃ«សៀម» វាឈ្លានពានមកលើទឹកដីកម្ពុជារបស់យើង?

*តើបងប្អូន ភ្លេចហើយឬ នៅសភាវុធសៀម ដែលបាញ់មកលើទឹកដីរបស់យើង មានទាំង កាំភ្លើងតូច-ធំ ដ្រូនទម្លាក់គ្រាប់បែក យន្តហោះចម្បាំងF-16 និង Gripen ព្រមទាំងគ្រាប់បែក «ចង្កោម និងផ្សែងពុល»?

*តើបងប្អូន មានគិតដល់វីរៈ🇰🇭យើង ដែលលោកបានពលីដើម្បីការពារទឹកដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាទេ តើបងប្អូន មានគិតដល់យោធា🇰🇭យើង ដែលពួកគាត់កំពុងឈរជើងការពារទាំងថ្ងៃ ទាំងយប់ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅរាល់ថ្ងៃ ទាំងដែលពួកគាត់ មិនមានពេលបានសម្រាកគ្រប់គ្រាន់ និងនៅជាមួយគ្រួសាររបស់គាត់ទៀតផង?

«ខ្ញុំសង្ឃឹមថា៖ បងប្អូនទាំងគ្នានិងមិនភ្លេចនៃអំពើឈ្លានពានរបស់សៀម មកលើទឹកដីសុវណ្ណភូមិ របស់កម្ពុជាយើងជាដាច់ខាត»

សូមអរគុណ!🙏❤️🇰🇭👮‍♂️
ជាចុងក្រោយ ខ្ញុំបាទ ក៏សូមកោតសរសើរ និងអរគុណដល់បងប្អូនយើងទាំងអស់ ដែលបានចូលរួមពហិការនៅផលិតផលសៀមនាៗ និងសូមឲ្យបងប្អូនយើងបន្តទៅមុខរហូតដល់តកូន តចៅ នៅការពហិការមួយនេះ។

សូមអរគុណ!🙏❤️🇰🇭
5🙏3