អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
🟢ត្រឹមម៉ោង11:50នាទីយប់នេះ បងប្អូនអាចចូលសម្រាកបាន ដោយស្ងប់ចិត្តចុះបាទ។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
អ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានជំរុញឱ្យប្រជាជនថៃមានទំនុកចិត្តថាកងទ័ពនឹងអាចផ្លាស់ប្តូរទីតាំងអាវុធធុនធ្ងន់ទាន់ពេលវេលា ប្រសិនបើកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀងដកទ័ពបីដំណាក់កាលរបស់ខ្លួន។ លោកបានបញ្ជាក់ជាថ្មីថា TMAC នឹងបន្តបោសសម្អាតមីន និងគ្រឿងផ្ទុះនៅក្នុងតំបន់ចុងសៃតាគូ ទោះបីជាមានរបាយការណ៍ថាកម្ពុជាកំពុងរារាំងការចូលសង្កេតការណ៍របស់ AOT ក៏ដោយ។

នៅថ្ងៃទី 3 ខែតុលា ឆ្នាំ 2025 នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានថ្លែងអំពីក្តីកង្វល់របស់សាធារណជនមួយចំនួនអំពីការដកអាវុធទៅកាន់ខេត្តលពបុរី ដែលអាចនៅឆ្ងាយពីព្រំដែនពេក។ លោកបានបញ្ជាក់ថា កងទ័ពភូមិន្ទថៃអាចផ្លាស់ប្តូរទីតាំងអាវុធត្រឡប់ទៅតំបន់នោះវិញទាន់ពេលវេលា ប្រសិនបើកម្ពុជាមិនគោរពកិច្ចព្រមព្រៀងរបស់ខ្លួនលើកិច្ចព្រមព្រៀងដកទ័ព។
🤔1
🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាក់ប្រាប់សារព័ត៌មានថៃ នៅថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖

«លោកប្តេជ្ញាចិត្តមិនចុះញ៉មនោះឡើយ ប្រសិនបើទាហានកម្ពុជា 🇰🇭 រារាំងដល់កិច្ចប្រតិបត្តិការ នៃការដោះគ្រាប់មីនរបស់កងទ័ពថៃ ឬបើមានរូបភាពបំពានណាមួយ មកលើលក្ខខណ្ឌទាំង៤ចំណុចរបស់ថៃ លោកនឹងចាត់ការតាមការគួរ»។

*លោកសង្កត់ធ្ងន់ថា៖ «មកដល់ពេលនេះ លោកមិនទាន់ទទួលបានរបាយការណ៍ណាមួយ ពាក់ព័ន្ធនឹងការបង្កើន នៃការដកអាវុធធុនធ្ងន់នៅឡើយទេ ដោយលោកជំរុញឱ្យប្រជាជនថៃ 🇹🇭 មេត្តាមានទំនុកចិត្តលើកិច្ចការពាររបស់កងទ័ពថៃ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/v/1FcdkZAGZQ/?mibextid=wwXIfr
🤬2
🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក Winthai Suvari បានបញ្ជាក់ប្រាប់សារព័ត៌មានថៃសាជាថ្មី ពីវិមានរដ្ឋាភិបាលថៃ នៅវេលារសៀល ថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖

«កងទ័ពថៃ 🇹🇭 គ្រាន់តែដកអាវុធធុនធ្ងន់មួយចំនួនចេញតែប៉ុណ្ណោះ ប៉ុន្តែ កងទ័ពថៃ នៅតែបន្តរក្សាកងទ័ពឱ្យឈរជើង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃដដែល ពោលគឺគ្មានការដកទ័ពឡើយ»។

*លោកបន្ថែមថា៖ «ទាក់ទិននឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា 🇰🇭 ក្នុងការដាក់សម្ពាធអន្តរជាតិឱ្យប្រទេសថៃ ពន្លឿនការដោះលែងកងទ័ពកម្ពុជាទាំង ១៨រូបនោះ ថៃកំពុងពិនិត្យចំពោះបញ្ហានេះ ដោយកងទ័ពកម្ពុជា ពួកគេកំពុងទទួលការថែទាំ ស្របតាមលក្ខណៈស្តង់ដារអន្តរជាតិ រីឯអង្គការ (ICRC) ក៏បានចុះទៅជួបពួកគេទៀងទាត់ជានិច្ចផងដែរ ហើយកងទ័ពថៃ 🇹🇭 មិនផ្លាស់ប្តូរពីលក្ខណៈវិនិច្ឆ័យនៃលក្ខខណ្ឌទាំង៤ឡើយ»។

*លោកសង្កត់ធ្ងន់ថា៖ «ចំពោះពាក្យចចាមអារ៉ាម នៃការដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប មកកម្ពុជាវិញ នៅសប្តាហ៍ក្រោយនោះ កងទ័ពថៃ 🇹🇭 កំពុងតែផ្តោតលើការយកចិត្តទុកដាក់ ក្នុងការបន្តតាមដានស្ថានការណ៍»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/16SMfGkPFv/?mibextid=wwXIfr
៩៨ថ្ងៃហើយ ដែលវីរៈកងទ័ពកម្ពុជាទាំង១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឲ្យស្ថិតក្នុងការឃុំគ្រងរបស់យោធាថៃ!
🙏🇰🇭❤️👮‍♂️
1
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
🥰2
🚨BREAKING- តាមបណ្តាញសង្គមព័ត៌មានថៃ🇹🇭និងប្រជាជន បានចុះផ្សាយថា៖ ថៃនិងទាមទារដណ្តើមយក ប្រាសាទតាក្របី ចេញពីកម្ពុជាឲ្យទាល់តែបានយ៉ាងឆាប់បំផុត!

*បញ្ជាក់: ប្រាសាទតាក្របីនេះ គឺជាកម្មសិទ្ធរបស់កម្ពុជា🇰🇭តាំងពីសម័យកាលយូរណាស់មកហើយ ដោយបច្ចុប្បន្ននេះ ទាហានកម្ពុជាយើង កំពុងឈរជើងយ៉ាងរឹងមាំបំផុតនៅលើប្រាសាទនេះ។
1
This media is not supported in your browser
VIEW IN TELEGRAM
🚨ព័ត៌មានក្តៅៗ: អតីតមេភូមិភាគ២ថៃ🇹🇭លោក ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតឃ្លាំង បានចេញមកបញ្ជាក់សារជាថ្មីថា៖ ប្រាសាទតាក្របី គឺជារបស់ថៃ។

*លោក ប៊ុនស៊ីន នៅបន្តថា៖ លោកជឿ​ថា ​រដ្ឋាភិបាល​និង​យោធាថៃ🇹🇭​នឹង​ប្រឹងប្រែង ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ដណ្តើមយក​ប្រាសាទ​តា​ក្របី​ពីកម្ពុជា🇰🇭មកវិញ​ឲ្យបានយ៉ាងឆាប់បំផុត។

ប្រភព: https://www.facebook.com/share/1AJAYo596z/?mibextid=wwXIfr
🤬4