អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
កិច្ចពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ចេញពីតំបន់ព្រំដែនរវាងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ។

ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥
1
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង6:11នាទីយប់ ថ្ងៃទី31-10-2025នេះ នៅច្រកជាំមានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន2គ្រឿង!
2
ម៉ោង7:04នាទីយប់នេះ ដ្រូនសៀម🇹🇭បានហោះទៅដីវាអស់ហើយ!
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង7:19នាទីយប់ ថ្ងៃទី31-10-2025នេះ នៅច្រកជាំមានដ្រូនស៊ើបការណ៍សៀម🇹🇭ខ្នាតធំហោះចំនួន1គ្រឿង!
នៅម៉ោង7:46នាទីយប់នេះ ដ្រូនស៊ើបការណ៍សៀម បានត្រឡប់ទៅទឹកដីសៀមវិញអស់ហើយ។
🟢ត្រឹមម៉ោង10:14នាទីយប់នេះ បងប្អូនអាចចូលសម្រាកបានដោយស្ងប់ចិត្តចុះ។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
2
🟢ខ្ញុំសង្ឃឹមថា៖ វាជារឿងពិតចុះ
(ព្រះវិហារ)
«ល្អ»
កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១
...........
(ព្រះវិហារ និងឧត្តរមានជ័យ) ការដកអាវុធធុនធ្ងន់រវាងកងទ័ពកម្ពុជា-ថៃ ក្នុងដំណាក់កាលទី១ ត្រៀមនឹងចាប់ផ្តើមដោយភាគីទាំងពីរ ឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្តិចទៀតនេះ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ។

ការត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ ធ្វើឡើងក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃប្រទេសទាំងពីរ។