អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
🚨ព័ត៌មានក្តៅៗ: សារពីទាហានថៃ🇹🇭មួយរូប បានបង្ហោះរូបភាពលេណដ្ឋាន និងភ្ជាប់ជាមួយខ្លឹមសារថា៖

*នេះជាចំណុច ដែលទាហានកម្ពុជា🇰🇭បានបាញ់កាំភ្លើង ត្រូវទាហានថៃ🇹🇭 បណ្តាលឲ្យទាហានថៃ ៣នាក់ត្រូវបានស្លាប់ នៅជិតចំណុចប្រាសាទតាក្របី ក្នុងអំឡុងពេលផ្ទុះអាវុធនៅខែ កក្កដា កន្លងទៅ។

ប្រភព: https://www.facebook.com/share/15qLm6FdtC/?mibextid=wwXIfr
តាអើយតា! ម៉េចក៏នៅមិនចប់ចឹង ចង់សុីនំអន្សមខុសរដូវមែនតា?
BREAKING ភូមិជោគជ័យ ព្រៃចាន់ ម៉ោងនេះស្ងប់ស្ងាត់ សូម្បីពពកខ្មៅក៏រសាត់ខ្ចាត់ខ្ចាយរលាយអស់វិញដែរ សូមជ្រាប និង កុំបារម្ភ។

ប្រភព: អភិបាលរងខេត្តបន្ទាយមានជ័យ
2
🚨ព័ត៌មានក្តៅៗ: មេយោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាជជែកពីការកែសម្រួលអាវុធចេញពីតំបន់ជម្លោះ ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍

(ឧត្តរមានជ័យ)៖ នៅម៉ោងជាង៣រសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥នេះ មេយោធភូមិភាគកម្ពុជា និងថៃ បានជួបជជែកគ្នាស្តីពីការកែសម្រួលអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ។ កិច្ចប្រជុំនេះ ធ្វើឡើងដោយមានការចូលរួមពីអ្នកសង្កេតការណ៍អាស៊ានផងដែរ។

ភាគីកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជា និងឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគទី២របស់ថៃ។

កិច្ចប្រជុំនេះ ជជែកផ្តោតជាសំខាន់លើការកែសម្រួលអាវុធធុនធ្ងន់នៃប្រទេសទាំងពីរចេញពីតំបន់ជម្លោះរវាងគ្នា។

កិច្ចប្រជុំ RBC កម្ពុជា-ថៃ ធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក អនុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង លោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន៕