អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
🚨*ព័ត៌មានក្តៅៗ : ទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ ប៊ុនស៊ីន ផាតក្លាង បានធ្វើការបញ្ជាក់អំពីគោលជំហររបស់លោកសាជាថ្មី នៅរសៀលថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥នេះថា៖

«ប្រសិនបើ ប្រជាពលរដ្ឋខ្មែរ 🇰🇭 មិនព្រមចាកចេញពីប្រទេសថៃទេ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul គឺជាអ្នកទទួលខុសត្រូវលើរឿងនេះ ដោយលោកចង់ឱ្យនាយករដ្ឋមន្ត្រីថៃ 🇹🇭 ត្រូវតែចេញបញ្ជាតាមក្រសួងនីមួយៗ ដើម្បីទប់ស្កាត់ពលរដ្ឋខ្មែរ កុំឱ្យចូលមករស់នៅលើទឹកដីថៃបន្តទៀត»។

*លោកសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលថៃ 🇹🇭 មានវិធីសាស្ត្រជាច្រើនទៀត ក្នុងការរុញច្រានពលរដ្ឋខ្មែរ ឱ្យត្រឡប់មកកម្ពុជាវិញ ប៉ុន្តែ គប្បីពិគ្រោះយោបល់ជាមួយនឹងថ្នាក់លើសិន ចៀសវាង ដើម្បីកុំឱ្យប៉ះពាល់ដល់ កិច្ចទំនាក់ទំនងអន្តរជាតិ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/1KPsNfNBiT/?mibextid=wwXIfr
🟢នៅល្ងាចនេះ ខ្ញុំបាទនិងយកតង់ខៀង4X5ចំនួន2ដុំ ជូនដល់កងកម្លាំងជួរមុខប្រចាំនៅច្រកជាំ! 🙏❤️🇰🇭
1
"ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា! កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព ដែលគ្រោងនឹងចុះហត្ថលេខានៅពេលខាងមុខ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ"។

៖ប្រសាសន៍ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណភាគីអាមេរិក ចិន និងនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលផ្ដួចផ្ដើមឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ
2
សៀមបានប្រកែកថាខ្លួនមិនបានបាញ់អាវុធគីមីដាក់កងកម្លាំងខ្មែរយើងទេពួកអាចោរសៀមនេះ មិនព្រមទទួលស្គាល់ទៀត!
🤬7😡1
This media is not supported in your browser
VIEW IN TELEGRAM
🚨បន្ទាន់! ម៉ោង6:40នាទីយប់នេះ ច្រកជាំ មានដ្រូនស៊ើបការណ៍សៀមហោះចំនួន1គ្រឿង! រងចាំមើលបន្តទៀត៕
នាយឧត្តមសេនីយ៍ តេង បានចុះពិនិត្យតំបន់ ព្រំដែនកម្ពុជា-ថៃ ក្បែរប្រាសាទតាមឿងធំ និង ចុងអានម៉ា ដោយជំរុញឱ្យប្រតិបត្តិការតឹងរ៉ឹង និង លើកកម្ពស់សីលធម៌កងកម្លាំងជួរមុខ

ប្រភព ទាហានសៀម
🟢ត្រឹមម៉ោង8:20នាទីយប់នេះ ស្ថានការណ៍នៅជួរមុខគ្រប់ទិសសមរភូមិ គឺមិនទាន់មានអីនៅឡើយ!
2
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១៨:០០នាទី នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការពិភាក្សានូវខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។  គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២  ខែតុលា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) របស់កម្ពុជា និងថៃ តំណាងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំនៅប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី រួមទាំងតំណាងភាគីម៉ាឡេស៊ីចូលរួមផងដែរ។

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ - ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី