អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
🟢ត្រឹមម៉ោងនេះ បងប្អូនអាចសម្រាកបានដោយស្ងប់ចិត្ត!
3
🚨UPDATE- សរុបសេចក្ដីមក បើកម្ពុជា មិនគោរពទៅតាមលក្ខខណ្ឌទាំង ៤ដែលថៃទាមទារ គេមិនព្រមដោះលែង វីរៈកងទ័ពយើង ១៨រូបមកវិញឡើយ!
1
ការទូតឆ្វេង ទាហានស្តាំ។
ពិបាកនិយាយគ្នា។
👍2😢2
🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានធ្វើការបញ្ជាក់ វេលាម៉ោង ៩:៤៥នាទីយប់ ម៉ោងនៅប្រទេសប៊ូតាន់ ថ្ងៃទី១៨ តុលា ២០២៥ថា៖

«ប្រទេសថៃ 🇹🇭 នឹងមិនអនុវត្តទៅតាមលក្ខខណ្ឌទាំង ៩ចំណុច ស្របតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា 🇰🇭 សម្រាប់កិច្ចចរចា ៤ភាគីឡើយ ភាគីកម្ពុជា ត្រូវតែគោរពទៅតាមលក្ខខណ្ឌទាំង៤ របស់ថៃជាមុនសិន ប្រសិនបើ កម្ពុជាចង់បានទាហានខ្លួនទាំង ១៨រូប ត្រឡប់ទៅវិញ»។

*លោកបញ្ជាក់បន្ថែមថា៖ «ប្រទេសថៃ នៅតែចង់ធ្វើការចរចាទ្វេភាគីជាមួយនឹងកម្ពុជាតែប៉ុណ្ណោះ ពីព្រោះវេទិកាអន្តរជាតិ វានឹងមិនអាចជួយដោះស្រាយបញ្ហាអ្វី បាននោះទេ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/19wrF9Yzao/?mibextid=wwXIfr

#Thailandviolatedtheceasefire
🤬5🔥2
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា÷

កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។

កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។

ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។

ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។

សរុបដោយខ្លី ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា:

១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។

២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ។
3👌1
🟢តំបន់ជួរភ្នំដងរែក កំពុងមានភ្លៀងធ្លាក់មធ្យម(ត្រជាក់)
1
🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើការបញ្ជាក់ប្រាប់សារព័ត៌មានថៃ វេលាថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥នេះថា៖

«លោកជំរុញឱ្យប្រជាជនថៃ 🇹🇭 មេត្តារក្សាភាពស្ងប់ស្ងាត់ចំពោះការរិះគន់មកលើរូបលោក អំពីមូលហេតុដែលរដ្ឋាភិបាលថៃ ស្ងៀមស្ងាត់កន្លងមក ចំពោះរឿងព្រំដែនកម្ពុជា-ថៃ ប្រសិនបើ មានរូបភាពនៃការឈ្លានពាន លោកនឹងចាត់វិធានការភ្លាមៗ»។

*លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើ លោកទៅធ្វើសង្គ្រាម ដើម្បីបង្ហាញអំពីផែនការរបស់លោក ដើម្បីប្រយោជន៍ជាតិ លោកនឹងធ្វើភ្លាម លោកមិនធ្វើឱ្យប្រទេសថៃ 🇹🇭 ខូចបង់កិត្តិយសឡើយ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/1VhpGJide9/?mibextid=wwXIfr

#JusticeForCambodia
#Thailandviolatedtheceasefire
ខ្ញុំបាទ សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំ ដែលមានវត្តមាននៅក្នុងនេះផងដែរ សូមបងប្អូនចូលចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញ វិទ្យុទាក់ទង(អាយកូម)ចំនួន3គ្រឿង និងតង់ខៀវ4X6 ចំនួន3 បន្ទាន់! ដើម្បីផ្តល់ជូនទៅកងកម្លាំងជួរមុខនៅទិសច្រកព្រំដែនជាំដូចដែលបងប្អូនបានដឹងហើយ ស្ថានការណ៍ឥឡូវនេះហាក់បីដូចជាតានតឹង អាស្រ័យហេតុនេះសូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
*ទំនាក់ទំនង: 0886593528
🟢ម្សិលមិញមានការចូលរួមពីបងប្រុស @SengDaravuth ចំនួន5មុឺនរៀល🙏❤️🇰🇭👮‍♂️
🙏1
អ្វីដែលបងប្អូនយើងចូលរួមជួយដល់កងកម្លាំង គឺជាចំណែកមួយដ៏ធំសម្រាប់ការពារប្រទេសជាតិយើង៕

*បើបងប្អូនមានលទ្ធភាព អាចទិញសម្ភារៈផ្ញើមក ខ្ញុំបាទផ្ទាល់រិតតែល្អ៕

(ពេលនេះទាន់ជួយបាន យើងត្រូវជួយពួកគាត់បងប្អូន)
🙏❤️🇰🇭👮‍♂️
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។