អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
🟢ម៉ោងនេះ ទិសឧត្តរមានជ័យ និងព្រះវិហារ មិនទាន់មានអ្វីប្រែប្រួលនោះទេ ប៉ុន្តែកងកម្លាំងរបស់យើងនៅត្រៀមជាប់ជានិច្ច!
សូមអរគុណ!🙏❤️🇰🇭👮‍♂️
3
សម្ដេចតេជោ ហ៊ុន ​សែន មិន​បាន​​បន្ទន់​ជំហរ​ទៅ​អង្វរ​ថៃ​ឱ្យ​​បើក​ព្រំដែន​ជាមួយ​ថៃ​នៅថ្ងៃទី២០ តុលា​ ដូច​ការ​ចុះ​ផ្សាយ​ឡើយ

អ្នក​នាំពាក្យ​ព្រឹទ្ធសភា លោក ជា ធិរិទ្ធ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក Surasan Kongsiri អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិថៃ ដែល​បាន​ថ្លែង​​នៅ​ថ្ងៃ​នេះ​ថា សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​សម្ពាធ​ឱ្យ​ប្រទេស​ថៃ​បើក​ច្រក​ព្រំដែន​នៅ​ថ្ងៃទី២០ តុលា ខាង​មុខ​នេះ។​

សូមបញ្ជាក់ ផងដែរថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ) “ ។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ ដែរ “ ៕
🟢ត្រឹមម៉ោង11:00នាទីយប់នេះ ថវិការដែលបងប្អូនបានចូលរួមក្នុងគ្រុប
មានចំនួន=240000៛
*និងមានបងប្រុសពីខាងភ្នំពេញ បានចូលរួមផ្ទាល់ខ្លួនចំនួន=200000៛
សរុបបានចំនួន=640000៛
យើងនៅខ្វះខាតច្រើនទៀតបងប្អូន។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
🤣1
🟢ត្រឹមម៉ោង11:00នាទីយប់នេះ បងប្អូនអាចចូលសម្រាកបានដោយស្ងប់ចិត្តចុះ មកទល់ពេលនេះ ទិសឧត្តរមានជ័យ និងព្រះវិហារ ពោធិ៍សាត់ ប៉ោយប៉ែត បន្ទាយមានជ័យ គឺមិនទាន់មានអ្វីប្រែប្រួលនោះទេ ប៉ុន្តែកងកម្លាំងរបស់យើងនៅត្រៀមជាប់ជានិច្ច!
សូមអរគុណ!🙏❤️🇰🇭👮‍♂️
1
🚨*ព័ត៌មានផ្លូវការ : យោងតាមគេហទំព័ររបស់ នគរបាលភូមិន្ទថៃ បានធ្វើការចុះផ្សាយ នៅវេលាយប់ ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥នេះថា៖

«មន្ត្រីនគរបាលថៃ 🇹🇭 ឈ្មោះ Somsak Naksen ជាប្រធានក្រុម (EOD) នៃនគរបាលល្បាតព្រំដែនថៃលេខ ៤៤៤ បានងា.ប់ក្នុងឧបទ្ទវហេតុផ្ទុះអា.វុធ ក្នុងប្រតិបត្តិការប្រយុទ្ធជាមួយនឹង ក្រុមឧទ្ទាមផ្តាច់ទឹកដីម៉ាឡេស៊ី 🇲🇾 នៅស្រុក Sai Buri ខេត្ត Pattani ភាគខាងត្បូងប្រទេសថៃ»៕ (Smeyy)

*ប្រភពផ្លូវការពី Royal Thai Police (https://www.facebook.com/share/p/1FqWsWpAnb/?mibextid=wwXIfr)
🤣71👍1
🚨*អ្នកនាំពាក្យនៃកងទ័ពភូមិន្ទថៃ 🇹🇭 ឧត្តមសេនីយ៍ Jackkrit Thammavichai បានធ្វើការបំភ្លឺសាជាថ្មី អំពីការប្រើប្រាស់យន្តហោះចម្បាំងរបស់ថៃ ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃកន្លងមក ដើម្បីធ្វើការវា.យប្រ.ហារមកលើកម្ពុជា នៅថ្ងៃទី១៥ តុលា ២០២៥នេះថា៖

«ប្រតិបត្តិការយោធាថៃ 🇹🇭 បើកការវា.យប្រ.ហារលើកម្ពុជា 🇰🇭 ដោយប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (F-16) និងប្រភេទ (Gripen) កាលពីថ្ងៃទី២៤ កក្កដា ២០២៥កន្លងទៅ វេលាម៉ោង ១០:៣៨នាទី គឺកងទ័ពអាកាសថៃ ប្រើប្រាស់សិទ្ធិស្របច្បាប់ តាមច្បាប់អន្តរជាតិ និងស្របតាមធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ (មាត្រា ៥១) ដើម្បីប្រកាន់ខ្ជាប់នូវគោលការណ៍ចាំបាច់របស់ខ្លួនតែប៉ុណ្ណោះ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/175zmwkBma/?mibextid=wwXIfr

#JusticeForCambodia
#Thailandviolatedtheceasefire
#ThailandStartedTheWar
👎2
មេបញ្ជាការតំបន់កងទ័ពជើងគោកទី១ បានទទួលយកព្រះរាជបញ្ជារបស់ព្រះអង្គម្ចាស់ សិរីសុវណ្ណវឌ្ឍនា ដើម្បីពន្លឿនការសាងសង់របងព្រំដែនកម្ពុជា-ថៃ។
👎3
ខ្ញុំបាទ ជាAdmin គ្រុប«អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ» ខ្ញុំបាទ សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំ ដែលមានវត្តមាននៅក្នុងនេះផងដែរ សូមបងប្អូនចូលចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញ វិទ្យុទាក់ទង(អាយកូម)ចំនួន6គ្រឿង និងឧបករណ៍ដើម្បីសាកថ្មទៅទូរស័ព្ទ និងអាយកូម (Power Bank)ចំនួន2គ្រឿងបន្ទាន់! ដើម្បីផ្តល់ជូនទៅកងកម្លាំងជួរមុខនៅទិសប្រាសាទតាក្របី ដូចដែលបងប្អូនបានដឹងហើយ ស្ថានការណ៍ឥឡូវនេះហាក់បីដូចជាតានតឹង អាស្រ័យហេតុនេះសូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
*ទំនាក់ទំនង: 0886593528
សូមអរគុណ! 🙏❤️🇰🇭👮‍♂️
1
🚨សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវទាំងពួង៕
សាធុ សាធុ សាធុ!🙏❤️🇰🇭👮‍♂️
🙏142