អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
🚨បើសិនមានហេតុការណ៍អ្វីកើតឡើង នោះAdmin និងធ្វើការអាប់ដេតជូនបងប្អូនយើង ក៏ប៉ុន្តែឥឡូវនេះ សូមបងប្អូនទាំងអស់គ្នាជួយបន់ស្រន់ដល់ វត្ថុសាកសិទ្ធ និងទសបារមីទាំងអស់ ដែលថែរក្សាក្នុងទឹកដីកម្ពុជាទាំងមូល សូមជួយតាមបីបាច់ថែរក្សា ឃុំគ្រងដល់វីរៈកងទ័ពជួរមុខគ្រប់សមរភូមិទាំងអស់ឲ្យមានសុខភាពល្អ កម្លាំងមាំមួន និងឈ្នះអស់មារសត្រូវឈ្លានពាន សូមឲ្យមានជោគ សូមឲ្យមានជ័យលើទឹកដីសុវណ្ណភូមិយើង៕

សាធុ សាធុ សាធុ! 🙏❤️🇰🇭👮‍♂️
10🙏7🥰3
🟢លោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ បានថ្លែង អះអាងថា ទាហានខ្មែរទាំង១៨រូប ដែលទាហានថៃចាប់ទៅដោយខុសច្បាប់ ខណៈកំពុងអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់នោះគឺមានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ហើយលោកថែមទាំងបានបញ្ជូនសារសួរសុខទុក្ខពីក្រុមគ្រួសារទៅកាន់ទាហានទាំង១៨នាក់នោះផងដែរ។

ប្រភព: Bayon TV News
🥰5
🟢Admin ទទួលដំណឹងថា: អា កាន់ចមផាឡាំង បានរត់ចេញពីតំបន់ឃុំអូរបីជាន់កាលពីរល្ងាចមិញនេះ។ ចឹងបានយប់នេះអត់មានការចាក់សម្លេងធុងបាស់ និងបញ្ចាំងកុនបន្តទៀត!
😁3
This media is not supported in your browser
VIEW IN TELEGRAM
🚨*ពួកអាឆ្កែសៀ.ម 🇹🇭 វាអត់ចេះហត់ទេ គិតត្រឹមម៉ោង ៩:៣៣នាទីយប់ ថ្ងៃទី១៤ តុលា ២០២៥ នេះគឺជាយប់ទីបីហើយ ដោយពួកអាសៀ.ម វាបន្តបន្ថែមចំនួនសមាជិកគ្នាវា តុបតែងធ្វើជាខ្មោចផង និងព្រាយផង ដើម្បីបង្កការរំខាន ក្នុងការបន្លាចទៅលើអ្នកភូមិខ្មែរយើង។

*បញ្ជាក់៖ អ្នកភូមិខ្មែរយើង 🇰🇭 មិនខ្លាច ក៏មិនបានប្រើគ្រាប់ជំពាម ឬធ្វើអំពើអ្វីប៉ះពាល់លើពួកវាឡើយ និយាយឱ្យខ្លីស្រួលយល់ ពួកវាបែកថ្នាំតែម្នាក់ឯង ពួកអាចោលម្សៀត៕ (Smeyy)

*ប្រភពវីដេអូ : https://www.facebook.com/share/r/16a1mhpQAL/?mibextid=wwXIfr
យោធភូមិភាគទី២ បានបញ្ជាក់ថា ប្រសិនបើយោធភូមិភាគទី៤ មិនសហការជាមួយលក្ខខណ្ឌក្នុងការរៀបចំការកែសម្រួលកម្លាំង និងផែនការដោះមីនទេនោះ នឹងមិនអាចចូលរួមក្នុងកិច្ចប្រជុំ RBC បានទេ។

សេចក្តីប្រកាសព័ត៌មានតំបន់កងទ័ពទី ២

តំបន់កងទ័ពទី២ តាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការតំបន់កងទ័ពជើងគោក សូមជម្រាបជូនថា ការពិភាក្សារវាងតំបន់កងទ័ពទី២ និងយោធភូមិភាគទី៤ សំដៅបង្កើតផែនការចលនាអាវុធធុនធ្ងន់ និងការអនុវត្តជាក់ស្តែង និងលម្អិត។ ផែនការនេះបានបញ្ជាក់យ៉ាងច្បាស់អំពីនីតិវិធី កាលបរិច្ឆេទ ពេលវេលា ទីកន្លែង និងវិធីសាស្រ្តវាយតម្លៃ ដើម្បីកាត់បន្ថយអរិភាព។ បន្ទាប់ពីកិច្ចប្រជុំចំនួនពីរ និងការផ្លាស់ប្តូរឯកសារចំនួនបួនកាលពីសប្តាហ៍មុន ភាគីកម្ពុជាមិនទាន់បង្ហាញផែនការសកម្មភាពច្បាស់លាស់សម្រាប់ការកែសម្រួលកម្លាំងដើម្បីកាត់បន្ថយជម្លោះ និងការដោះមីន ដូចដែលបានឯកភាពគ្នាដោយគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលទាមទារឱ្យមានការពិភាក្សាបញ្ចប់នៅកម្រិតគណៈកម្មាធិការព្រំដែនតំបន់ (RBC) ដើម្បីសម្រេចបាននូវគោលដៅដែលបានព្រមព្រៀងគ្នាទៅវិញទៅមក។

សេចក្តីប្រកាសព័ត៌មានតំបន់កងទ័ពទី ២

ដូច្នេះ ដើម្បីរក្សាភាពជឿជាក់នៃកិច្ចព្រមព្រៀង ជៀសវាងការពន្យារពេល និងទប់ស្កាត់ការបំភ្លៃការពិតនាពេលអនាគត។ ដូច្នេះ គណៈកម្មាធិការព្រំដែនភូមិភាគទី២ (RBC) នៃកងទ័ពជើងគោក បានពន្យារពេលកិច្ចប្រជុំរបស់ខ្លួនដោយគ្មានកំណត់ រហូតដល់ភាគីកម្ពុជាអាចផ្តល់សំណើជាក់ស្តែង ដើម្បីកាត់បន្ថយជម្លោះ។

កងទ័ពភូមិភាគទី២ អះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអនុវត្តរាល់វិធានការក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយប្តេជ្ញារក្សាសន្តិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការពារអធិបតេយ្យភាពជាតិឱ្យអស់ពីលទ្ធភាព។
ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ១៥ តុលា ២០១២ - ១៥ តុលា ២០២៥៕
🙏🙏🙏❤️❤️❤️🇰🇭🇰🇭🇰🇭
3🙏1
🚨BREAKING: កិច្ចប្រជុំព្រំដែនថ្នាក់ភូមិភាគ RBC រវាងភូមិភាគ៤កម្ពុជា និងភូមិភាគ២ថៃ នៅថ្ងៃ១៥-១៧ តុលា ត្រូវមេទ័ពភូមិភាគ២ថៃ សុំលើកពេល ដោយគ្មានថ្ងៃកំណត់។ ចាំមើលពួកគេលេងក្បាច់អ្វីទៀត?

ប្រភពពី: បង ស៊ន សុភក្រ្ត
2🤨1
This media is not supported in your browser
VIEW IN TELEGRAM
#សមាជិកព្រឹទ្ធសភាថៃលោកស្រី Angkana Neelapaijit បានប្រកាសថា ពិតណាស់ថៃជាអ្នកវាយប្រហារកម្ពុជាមុន ហើយបើកការវាយប្រហារដោយយន្តហោះចម្បាំង F-16 លើកម្ពុជាថែមទៀតផង។

ថ្លែងប្រាប់ទៅទូរទស្សន៍ Amarin កាលពីថ្ងៃអង្គារទី១៤ខែតុលាឆ្នាំ២០២៥ លោកស្រីអះអាងថា ខ្លួនមិនមែនកាន់ជើងកម្ពុជាទេ ប៉ុន្តែអ្វីដែលខ្លួននិយាយគឺសុទ្ធជាការពិត។ ពេល F-16 វាយប្រហារកម្ពុជា ប្រទេសកម្ពុជាត្រូវបំផ្លាញ។
ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានហៅការវាយប្រហារនេះថាជា «ប្រតិបត្តិការយោធា» ដែលភាគីថៃ បាញ់ទៅលើកម្ពុជា មុន ដូច្នេះហើយទើបមានការសងសឹកបកមកវិញ។

យ៉ាងណា ដោយសារតែហ៊ាននិយាយពាក្យពិតដូច្នេះហើយ ទើបពេលនេះលោកស្រីកំពុងក្លាយជាគោលដៅនៅក្នុងប្រទេសថៃ ហើយត្រូវបានជនជ្រុលនិយមវង្វេងប្រវត្តិសាស្រ្តថៃ ព្រួតគ្នាស្អប់៕

ប្រភព: PVN News
1
កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥-១៧ ខែតុលា ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការប្រកាសរបស់ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកនេះ។

បើតាមក្រសួងការពារជាតិ, យោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕