អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
ថ្ងៃនេះជា ថ្ងៃទី៦១ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
2😢1
នៅព្រឹកថ្ងៃទី28/9/2025នេះ ក្រុមអ្នកសង្កេតការណ៍ IOT និងចុះទៅពិនិត្យផ្ទាល់នៅតំបន់អានសេះ!
Media is too big
VIEW IN TELEGRAM
ប្រមុខការទូតកម្ពុជា ថ្លែងក្នុងប្រជុំនៅ UNពីបន្តឈ្លានពានរបស់ថៃលើកម្ពុជា បំពានបទឈប់បាញ់ បំពានច្បាប់អន្តរជាតិ បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា អនុវត្តផែនទីដោយឯកតោភាគី ប៉ះពាល់ដល់ជនសុីវិលរបស់កម្ពុជា។

ការថ្លែងនេះ ធ្វើឡើងរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ “រួមគា្នដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស»
This media is not supported in your browser
VIEW IN TELEGRAM
នេះជាភស្តុតាងទុកបង្ហាញក្រុមសង្កេតការណ៍ IOT ដើម្បីចុះទៅពិនិត្យមើលជាក់ស្តែងតើនរណា ជាអ្នកបាញ់ប្រហារមុន?

យើងរង់ចាំមើលថាតើថៃ ហ៊ានចូលរួមលើការងារនេះទេ? មាសសុទ្ធមិនខ្លាចភ្លើងឡើយ សម្រាប់កម្ពុជា។

កម្ពុជាស្វាគមន៍ និងបានរក្សារណ្តៅគ្រាប់ ហើយនឹងអំបែងគ្រាប់ បានយ៉ាងល្អទុកឲ្យក្រុមសង្កេតការណ៍បានមើលជាក់ស្តែង។

សូមបញ្ជាក់ ហើយយើងទាំងអស់គ្នាត្រូវចាំថា ចាប់ពីវេលាម៉ោង ១១៖៥២នាទីព្រឹក រហូតដល់វេលាម៉ោង ១២៖៤៦នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ទាហានថៃបានបើកការបាញ់ប្រហារចូលទឹកដីកម្ពុជានៅតំបន់អានសេះ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ជាច្រើនគ្រាប់ តែកងទ័ពកម្ពុជារបស់យើង មិនបានតបតនោះឡើយ។
😢3
This media is not supported in your browser
VIEW IN TELEGRAM
🚨បន្ទាន់! នៅព្រឹកថ្ងៃទី28/9/2025 ទាហានសៀមនៅតែបន្តការចល័តទ័ព និងសភាវុធមកកាន់តំបន់ព្រំដែនកម្ពុជា ហើយក៏បានបញ្ជាក់ថា«តង់ទីពីរគឺធ្ងន់ណាស់»
😢2
🚨នៅព្រឹកនេះ ទាហានសៀមបានបាញ់គ្រាប់ឃ្លីចំនួន56គ្រាប់ មកកាន់ទឹកដីកម្ពុជានៅទិសតាមាន់ធំ!
👍2
សភាពការណ៍មកដល់ព្រឹកនេះ បន្តស្ងប់ស្ងាត់ តែពួកវាមិនឲ្យយើងដេកពួនបាន។
ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនជ្រាបពី គណនី ក្លែងក្លាយខាងលើដោយ ក្រុមការងារបានស្រាវជ្រាវ រកឃើញថា ផេកទាំងពីរខាងលើបាន យករូបភាពរបស់យោធិនដែលគ្មានប្រភពយកមកផុសព្រមទាំងភ្ជាប់ QR Code ដែលមានឈ្មោះខុសៗគ្នា ក្នុងគោលបំណងឆបោក។

ក្រសួងការពារជាតិ បានសន្និដ្ឋានថា គណនី ខាងលើជាគណនី ក្លែងក្លាយ បោកប្រាស់ និង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដោយសុំការឧបត្ថម្ភ ក្នុងរូបភាពផ្សេងៗ ។

ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ។
_

🌐
គេហទព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
ខ្លឹមសារវីដេអូនេះត្រូវបានផលិតឡើងដោយ AI !

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
🤣1
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
1