អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
ត្រឹមម៉ោង៣៖៣០នាទីនេះ សភាពការណ៍នៅអានសេះស្ងប់ស្ងាត់ ក្រោយទាហានថៃ បាញ់មកលើកងកម្លាំងយើងមុន ពីម៉ោង១១៖៥២នាទី ដល់ម៉ោងជិត១។ តែកងកម្លាំងយើង បន្តត្រៀមកម្រិតខ្ពស់បំផុត។
២៧ កញ្ញា ២០២៥
🥰1
🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ Winthai Suvaree បានធ្វើការថ្លែងបញ្ជាក់ជាថ្មី នៅថ្ងៃទី២៧ កញ្ញា ២០២៥នេះថា៖

«សកម្មភាពរបស់ភាគីកម្ពុជា 🇰🇭 ក្នុងការនាំយកនូវអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះមកធ្វើការត្រួតពិនិត្យស្ថានការណ៍ នៅតំបន់មានជម្លោះ គឺជាទង្វើញុះញង់ ដើម្បីឱ្យកងទ័ពថៃផ្ទុះអាវុ.ធមកលើកម្ពុជា»។ (Smeyy)

*បញ្ជាក់៖ កងទ័ពថៃ 🇹🇭 គឺជាអ្នកផ្ទុះអា.វុធ និងបា.ញ់មកលើកម្ពុជាមុន នៅតំបន់អានសេះ កាលពីវេលាម៉ោង ១១:៥២នាទី នៅថ្ងៃនេះ៕

*ប្រភព : https://www.facebook.com/share/1CQwneYhTr/?mibextid=wwXIfr

#JusticeForCambodia
#ThailandViolatestheceasefire
🤬4
កងកម្លាំងយើងនៅអានសេះទាំងអស់ សុខសប្បាយ និងសុវត្ថិភាព ទោះទាហានថៃបាញ់ផ្លោងមកជាច្រើនគ្រាប់។ តែពីម៉ោងជិត១ មកដល់ម៉ោងនេះ ស្ងប់ស្ងាត់ហើយ។
២៧ កញ្ញា ២០២៥
👍4
យប់នេះ Admin ប្រហែលជាមិនងាយបានសម្រាកទេបងប្អូន🙂
🥰3
6:30នាទីយប់នេះ គ្រប់ទិសគឺស្ងប់ស្ងាត់ធម្មតាទេបងប្អូនយើង🙏❤️🇰🇭
👏2
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។

ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។

ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស្រ៉ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖

១. ធ្វើកោលសល្យវិច្ច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។
២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។

សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច្ឆ័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ខ្ញុំសង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ៕
2
ប្រភេទនេះល្អ សេវាខ្លាំង ចាប់បានឆ្ងាយ «ពួកសៀមបុកអត់ចូល»
👍42
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
🥰1