អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.67K photos
514 videos
215 links
Download Telegram
ក្រសួងការបរទេស៖ កម្ពុជាតវ៉ាទៅថៃ ដែលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ យោធាថៃបានសាងសង់របងបេតុងនៅលើដីកម្ពុជាក្នុងតំបន់ប្រាសាទតាក្របី ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
Media is too big
VIEW IN TELEGRAM
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ បានណែនាំឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញ មន្រ្តីគយ… ត្រូវប្រយ័ត្ន និងពិនិត្យការចុះត្រួតពិនិត្យកន្លែងលក់រាយ ដែលអាចប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំឲ្យចុះត្រួតពិនិត្យទំនិញនាំចូលខុសច្បាប់ ជាពិសេសនៅចំណុចដើមខ្សែ ចល័ត និងឃ្លាំងធំៗ តែរឿងពលរដ្ឋលក់រាយត្រូវប្រយ័ត្នឲ្យមែនទែន ដែលប៉ះពាល់ដល់ពួកគាត់។

នេះជាសារបែកធ្លាយ របស់នាយករដ្ឋមន្រ្តី និងត្រូវបានគេចែកចាយនៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ៕
Media is too big
VIEW IN TELEGRAM
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ

(សៀមរាប)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសចុះជួបបងប្អូនសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចបានសម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ ដែលការសម្រេចនេះ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។
អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនគ្រួសារកងទ័ពជួរមុខចំនួន៣០០គ្រួសារ

(ឧត្តរមានជ័យ) នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនគ្រួសារកងទ័ពជួរមុខចំនួន៣០០គ្រួសារ ដែលស្ថិតនៅក្នុងភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕