អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
នគរបាលខេត្តឧត្ដរមានជ័យ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផ្សព្វផ្សាយអំពីគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងភូមិសាស្រ្តខេត្ដឧត្ដរមានជ័យ

ឧត្ដរមានជ័យ ៖ ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ ជារៀងរាល់ថ្ងៃ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង-ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ ផលប៉ះពាល់នៃគ្រឿងញៀន ដល់យុវជន សិស្សានុសិស្ស ដើម្បីបញ្ជៀបការយល់ដឹង ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់នូវសារធាតុញៀន បទល្មើសអសន្តិសុខតាមមូលដ្ឋាន និងផ្សព្វផ្សាយអំពីគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ដឧត្ដរមានជ័យ ដើម្បីបង្កើនការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ គ្រាប់មិនទាន់ផ្ទុះទាំងនេះអាចកប់បាត់ក្នុងដី ឬនៅរាយប៉ាយតាមតំបន់ផ្សេងៗ ជាពិសេសកន្លែងដែលមានការប្រយុទ្ធគ្នារវាង កម្ពុជា-ថៃ នាពេលថ្មីៗកន្លងមកនេះ ដោយភ្ជាប់ជាមួយអត្ដសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដល់បណ្ដាខ្នងផ្ទះ៕
This media is not supported in your browser
VIEW IN TELEGRAM
ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត បានថតវីដេអូនិងបញ្ជាក់ដាម៉ោង៦និង៥៩នាទីយប់នេះ ដ្រូនរបស់ថៃបានហោះចូលមកក្រុងប៉ោយប៉ែត ម៉ោងនេះក៏នៅតែបន្តមាន។
សូមជ្រាប

https://t.me/PANKHEMBUNTHAN/7
😢2
⭕️តម្លៃប្រេងឥន្ធនៈធ្លាក់ចុះវិញបន្ដិច! ប្រេងសាំងធម្មតាត្រូវលក់ ៥,២៥០រៀល/លីត្រ ខណៈម៉ាស៊ូត ៥,៣០០រៀល/លីត្រ
🟢​ តាមដានលើបណ្តាញសង្គម៖
    ==============         
🌐  Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។

ភាគីទាំងពីរបានផ្តោតយ៉ាងសំខាន់លើវិធានការកសាងទំនុកចិត្តឡើងវិញ ការបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ការបន្តអនុវត្តយន្តការទ្វេភាគី និងការស្តារប្រក្រតីភាពទ្បើងវិញនៃទំនាក់ទំនងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ ជាការបន្តអនុវត្តតាមកិច្ចប្រជុំត្រីភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្រ្តីថៃ និងប្រធានាធិបតីហ្វីលីពីន នៅកោះសេប៊ូ កាលពីដើមខែនេះ៕
1