អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រី ជា សិរី សហការរៀបចំការបើកបៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ
2
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រៀបចំសហការបើកបៀវត្សរ៍របស់យោធិន តាមប្រព័ន្ធធនាគារ។
នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការ គណៈរដ្ឋមន្រ្ដី បានឲ្យដឹងថា អនុវត្តតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចប្រគល់ភារកិច្ច ជូនលោកស្រីបណ្ឌិត ជា សិរី សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្នុងករណីចាំបាច់ក្នុងការពង្រឹងនីតិវិធីកំណត់លក្ខណៈបុគ្គល និងអត្តសញ្ញាណរបស់ភាគទុនិក ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា សំដៅការពារផលប្រយោជន៍អតិថិជន និងការរក្សាបានជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធធនាគារ។

ក្នុងនោះបានប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រីបណ្ឌិត ជា សិរី ត្រូវសហការរៀបចំការបើកបៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ៕
សេចក្តីប្រកាសព័ត៌មាន

យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ។

ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

Unofficial Translation
Press Release

According to official report received from Military Region 4 of the Royal Cambodian Armed Forces (RCAF), on the morning of May 24, 2026, between 09:24 AM and 10:10 AM, 22 rounds of unprovoked gunfire were heard, fired by Thai military forces in the area of the O’Smach International Border Checkpoint in Oddar Meanchey Province, on Cambodian territory currently being illegally occupied by Thai military forces.

In response to this incident, the Cambodian Military Region 4 Liaison Team dispatched a formal letter of protest to the Thai Army Area 2 Liaison Team, demanding that the Thai side verify the facts, strictly enforce troop discipline, and fully adhere to the Joint Statement of the Cambodia–Thailand General Border Committee (GBC) dated December 27, 2025.

Sunday, May 24, 2026
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
ភូមិភាគ៤កម្ពុជា ធ្វើលិខិតតវ៉ាទៅភូមិភាគ២ថៃ ឱ្យផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិន័យទ័ពខ្លួន ក្រោយមានលឺសំឡេងបាញ់២២គ្រាប់នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
3
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានបំពុល!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ ហើយកុំមានការភ័យស្លន់ស្លោ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
1
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន៖ នៅម៉ោង៨ជាងយប់នេះ ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៦ មានឮសំឡេងបាញ់ឡើងលើចំនួន៣គ្រាប់ ដោយភាគីសៀម នៅលើទឹកដីសៀម ទល់មុខភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបងប្អូនជ្រាបជាព័ត៌មាន៕
🙏2🫡2😭1
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
សម្ដេចតេជោ ហ៊ុន សែន៖ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ៕
សម្ដេចតេជោ ហ៊ុន សែន៖ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ៕
ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម)