អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
សកម្មភាពការល្បាតឃ្លាំមើលស្ថានការណ៍ របស់ទាហានសៀម នៅតំបន់ភ្នំបាក់ (អូរស្មាច់)
21-05-2026
1
នៅផ្សារចំការចេក ក្នុងសង្កាត់អូរស្មាច់ មានបងប្អូនប្រជាពលរដ្ឋលក់ដូរច្រើន និងមានសិស្សានុសិស្ស បានរៀនសូត្រជាធម្មតា៕
21-05-2026
នៅព្រឹកនិងរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦នេះ លោក ឃឹម ណុប ជាក្រុមការងារនៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) បាននាំយកទឹកសុទ្ធចំនួន=៦៥យួរ និងតង់ខៀវ3x4 កាហ្វេ ធូបមូស ដើម្បីជូនកងកម្លាំងជួរមុខ ដោយបានបែងចែកចំនួនពីរគោលដៅរួមមាន៖

👉គោលដៅទី១. នៅទិសអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានទឹកសុទ្ធចំនួន=២០យួរ កាហ្វេ១កញ្ចប់ធំ និងតង់ខៀវល្អ3x4មួយដុំ។

👉គោលដៅទី២ នៅទិសអូរថ្ម(ភូមិសាស្ត្រជាំសាង៉ាំ) ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានទឹកសុទ្ធចំនួន=៤៥យួរ និងធូបមូសកងធំចំនួន=២០ប្រអប់តូច។

«ជាចុងក្រោយ ខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ជំនួយដែលបានចូលរួម និងសូមជូនពរឲ្យបងប្អូនទាំងអស់ មានសុខភាពល្អ រកសុីមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារទាំងផងដែរបាទ»។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
5
ខ្ញុំសង្ឃឹមថា៖ បងប្អូននិងមិនភ្លេចការឈឺចាប់ដែលយោធាសៀម បានរំលោភបំពានយើង។

១. បន្តពហិការផលិតផលចោរសៀម
២. មិនភ្លេចកងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក
៣. សូមកុំឲ្យមាន ចំពោះការនាំចូលទំនិញចោរសៀមឲ្យសោះ!
4😭2
ផ្ទេរទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ ទៅព​​​ន្ធនាគារខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ
2
សេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះបញ្ជាក់ថា៖

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ ដូចខាងក្រោម៖

១. មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់)៖ ចំនួន៦៥១នាក់។
២. ពន្ធនាគារខេត្តឧត្តរមានជ័យ៖ ចំនួន ១៣៩នាក់។

ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។
កម្មវិធីបណ្តុះបណ្តាលទាំងនោះ រួមមាន ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។

កម្មវិធីបណ្តុះបណ្តាលខាងលើនេះ នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងលេណដ្ឋាន៕