អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
សម្តេចតេជោ ហ៊ុន សែន៖ ផ្ញើសាររំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ជាខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនយើង ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក ៕
😢2
កងទ័ពជើងគោកកម្ពុជា ចូលរួមសមយុទ្ធពហុភាគី PRAGATI នៅសាធារណរដ្ឋឥណ្ឌា

សមយុទ្ធពហុភាគី PRAGATI 2026 បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ នៅទីក្រុង Umroi រដ្ឋ Meghalaya ដោយមានការចូលរួមពីប្រទេសមិត្តចំនួន ១២ រួមមាន៖ ប៊ូតាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សីសែល ស្រីលង្កា និងវៀតណាម។

សមយុទ្ធនេះមានរយៈពេល ០២សប្តាហ៍ ដែលមានគោលបំណងលើកកម្ពស់ការសម្របសម្រួលប្រតិបត្តិការ ការកសាងទំនុកចិត្តទៅវិញទៅមក និងការពង្រឹងសមត្ថភាពរួមរវាងបណ្ដាប្រទេសចូលរួម។

សមយុទ្ធ PRAGATI នឹងផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្ម ក្នុងតំបន់ពាក់កណ្ដាលភ្នំ និងព្រៃភ្នំ តាមរយៈការធ្វើលំហាត់ផែនការរួម ការហ្វឹកហ្វឺនយុទ្ធវិធី និងប្រតិបត្តិការរួមគ្នា៕
1
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«តង់ខៀវទំហំ3x4/4x5 និងទឹកសុទ្ធជាច្រើន» ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។

អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️

*ទំនាក់ទំនងផ្ទាល់: 0886593528
សកម្មភាពការល្បាតឃ្លាំមើលស្ថានការណ៍ របស់ទាហានសៀម នៅតំបន់ភ្នំបាក់ (អូរស្មាច់)
21-05-2026
1
នៅផ្សារចំការចេក ក្នុងសង្កាត់អូរស្មាច់ មានបងប្អូនប្រជាពលរដ្ឋលក់ដូរច្រើន និងមានសិស្សានុសិស្ស បានរៀនសូត្រជាធម្មតា៕
21-05-2026
នៅព្រឹកនិងរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦នេះ លោក ឃឹម ណុប ជាក្រុមការងារនៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) បាននាំយកទឹកសុទ្ធចំនួន=៦៥យួរ និងតង់ខៀវ3x4 កាហ្វេ ធូបមូស ដើម្បីជូនកងកម្លាំងជួរមុខ ដោយបានបែងចែកចំនួនពីរគោលដៅរួមមាន៖

👉គោលដៅទី១. នៅទិសអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានទឹកសុទ្ធចំនួន=២០យួរ កាហ្វេ១កញ្ចប់ធំ និងតង់ខៀវល្អ3x4មួយដុំ។

👉គោលដៅទី២ នៅទិសអូរថ្ម(ភូមិសាស្ត្រជាំសាង៉ាំ) ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានទឹកសុទ្ធចំនួន=៤៥យួរ និងធូបមូសកងធំចំនួន=២០ប្រអប់តូច។

«ជាចុងក្រោយ ខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ជំនួយដែលបានចូលរួម និងសូមជូនពរឲ្យបងប្អូនទាំងអស់ មានសុខភាពល្អ រកសុីមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារទាំងផងដែរបាទ»។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
5
ខ្ញុំសង្ឃឹមថា៖ បងប្អូននិងមិនភ្លេចការឈឺចាប់ដែលយោធាសៀម បានរំលោភបំពានយើង។

១. បន្តពហិការផលិតផលចោរសៀម
២. មិនភ្លេចកងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក
៣. សូមកុំឲ្យមាន ចំពោះការនាំចូលទំនិញចោរសៀមឲ្យសោះ!
4😭2
ផ្ទេរទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ ទៅព​​​ន្ធនាគារខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ
2