អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
មេបញ្ជាការនៃកងទ័ពភូមិន្ទថៃ បានចូលរួមក្នុងការហោះហើរសង្កេតពីកៅអីខាងក្រោយនៃយន្តហោះចម្បាំង F-16 ដើម្បីវាយតម្លៃ សមត្ថភាព និងការត្រៀមខ្លួនរួចជាស្រេច

(ខេត្តនគរសុវណ្ណ) នៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ មេបញ្ជាការនៃកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ឯក អ៊ុគ្រីត ប៊ុនតាណុន បានចូលរួមអង្គុយនៅកៅអីខាងក្រោយអ្នកបើកបរយន្តហោះចម្បាំងF-16 ដើម្បីវាយតម្លៃដំណើរការ និងសមត្ថភាពរបស់វា នៅក្នុងការធ្វើប្រតិបត្តិការផ្លូវអាកាសនៅទីបញ្ជាការកងពលលេខ៤ នៃកងអនុសេនាធំលេខ ៤០៣ ក្នុងខេត្តនគរសុវណ្ណ នៃប្រទេសថៃ។

ការចុះត្រួតពិនិត្យរបស់លោកមេបញ្ជាការកងទ័ពភូមិន្ទថៃ គឺដើម្បីត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធ្វើប្រតិបត្តិការគ្រប់សកម្មភាព ដែលអាចកើតមាននៅតាមបណ្តោយព្រំដែន។

គូសបញ្ជាក់ផងដែរថា៖ លោកឧត្តមសេនីយ៍ឯក អ៊ុគ្រីត ប៊ុនតាណុន ក៏បានជួបនិយាយជាមួយនិងលោកឧត្តមសេនីយ៍ឯក សេកសាន គុន្ធា និងអ្នកបើកបរយន្តហោះផ្សេងទៀត ដែលធ្លាប់បានចូលរួមការហោះហើរទម្លាក់គ្រាប់បែក កាលពីសង្គ្រាម២១ថ្ងៃ នាខែធ្នូរ ឆ្នាំ២០២៥ជាមួយនិងកម្ពុជាផងដែរ៕
1
សូមបងប្អូនប្រជាពលរដ្ឋកុំជឿ និងកុំចែករំលែកព័ត៌មានពីគណនីនេះ។ ខ្លឹមសារដែលបានផ្សព្វផ្សាយមានលក្ខណៈបំភ្លៃ បំផ្លើស និងបង្កការយល់ច្រឡំអំពីបញ្ហាព្រំដែន។ កុំជឿព័ត៌មានបំភ្លៃ កុំចែករំលែកព័ត៌មានបំផ្លើស
1
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «BUNNARITH LEAV» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮‍♂️
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

Cambodia, Japan Sign Exchange of Notes and Related Documents on Extension of Japan's Grant Aid
មេឃភ្លៀង ខ្យល់ធ្លាក់បោកបក់ សូមជូនពរដល់កងកម្លាំងជួរមុខរបស់យើង ឲ្យមានសុខភាពទាំងអស់គ្នា។ ថ្ងៃទី២១ ខាងមុខនេះ ខ្ញុំនិងឡើងទៅទិសអូរស្មាច់ ដើម្បីទិញតង់ខៀវ និងទឹកសុទ្ធជូនកងកម្លាំង៕ 🙏❤️🇰🇭👮‍♂️
3
ទិវាជាតិនៃការចងចាំ ២០ ឧសភា !

ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹក និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕
1
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«តង់ខៀវទំហំ3x4/4x5 និងទឹកសុទ្ធជាច្រើន» ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។

អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️

*ទំនាក់ទំនងផ្ទាល់: 0886593528
This media is not supported in your browser
VIEW IN TELEGRAM
សូមគោរពជូនដំណឹងដល់បងប្អូនយើងដែលចូលរួមថវិការបានចំនួន=២៥មុឺនរៀល។ ហើយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ស្អែកនេះ ខ្ញុំបាទនិងទិញសម្ភារ:យកជូនកងកម្លាំងរបស់យើងនៅទិសអូរស្មាច់ អាស្រ័យហេតុនេះ សូមបងប្អូនយើងបន្តការចូលរួមបន្ថែមទៀត ដើម្បីបានផ្តល់ជូនកងកម្លាំងយើងនៅទិសច្រកជាំស្រងាំបន្ថែម៕

សូមអរគុណ!